មានអ្នកគាំទ្រដល់ទៅជាង៦ម៉ឺននាក់ចាប់ផ្ដើមបោះឆ្នោតឱ្យមានការប្រកួតរវាង FC Barcelona និង PSG ឡើងវិញ ក្រោយពីរកឃើញថាការប្រកួតមានភាពមិនសុក្រិតកាន់តែខ្លាំងឡើង។
Barcelona ចាញ់ PSG ដល់ទៅ៤-០ កាលពីជើងទី១កន្លងទៅនេះ នៅទឹកដីបារាំង ប៉ុន្តែក្រុមអេស្ប៉ាញមួយនេះបែរជាអាចវាយបកយកឈ្នះបានវិញនៅជើងទី២ ក្នុងលទ្ធផលដល់ទៅ ៦-១ ឯណោះ។ ក្រោយពីការប្រកួតនោះបញ្ចប់ទៅ មានការរកឃើញរឿងមិនស្រួលជាច្រើនកើតឡើងក្នុងការប្រកួត ជាពិសេសគឺអាជ្ញាកណ្ដាលកាត់ក្ដីមិនល្អតែម្ដង។

ដោយឡែក សូម្បីតែ UEFA ផ្ទាល់ក៏បានសម្រេចធ្វើការពិន័យទៅលើលោក Deniz Aytekin ដែលជាអាជ្ញាកណ្ដាលកាត់ក្ដីក្នុងការប្រកួតខាងលើនេះដែរ ដោយអាចនឹងដកលោកចេញមិនឱ្យបន្ដកាត់សេចក្ដីក្នុងការប្រកួតធំៗទៀតផង។ មើលឃើញដូច្នេះហើយ បានជាមានអ្នកគាំទ្រជាច្រើនបាននាំគ្នាធ្វើការស្ទង់មតិមើល ហើយក៏រកឃើញថាមានអ្នកចង់ឱ្យការប្រកួតសារឡើងវិញរវាងក្លឹបទាំងពីរមានច្រើនមែនទែន រហូតដល់ទៅជាង៦ម៉ឺននាក់ឯណោះ៕
មតិយោបល់