ក្រុមបាល់ទាត់ជម្រើសជាតិជាតិថៃ ធ្វើបានយ៉ាងល្អ ក្នុងការប្រកួតពានរង្វាន់ King Cup ដែលរៀបចំឡើង ក្នុងទឹកដីខ្លួនឯង ដោយបានផ្តួលក្រុមជម្រើសជាតិកូរ៉េខាងជើង ៣-០ កាលពីយប់មិញនេះ។
ថៃ បានបំបាក់កូរ៉េយ៉ាងជើង ដែលមិនគួរឲ្យជឿសោះឡើយ ព្រោះថា កូរ៉េខាងជើង គឺជាក្រុមដ៍ខ្លាំងមួយក្នុងតំបន់អាស៊ី។ យ៉ាងណាវិញ ក្នុងការប្រកួត នេះ ថៃរកបានដោយកីឡាករ Thitipan Puangchan នៅនាទីទី ៤០ កីឡាករ Mongkol Tossakria នៅនាទីទី ៧៨ និងកីឡាករ Teeratep Winothai នៅម៉ោងបន្ថែមតង់ទី២។
ដូច្នេះហើយ ក្រុមជម្រើសជាតិថៃ នឹងត្រូវឡើងទៅប្រកួតផ្តាច់ព្រ័ត្រ នៃពានរង្វាន់ King Cup នេះជាមួយក្រុម ជម្រើសជាតិប៉េឡារ៉ូស នៅថ្ងៃអាទិត្យនេះ។
ខាងក្រោមនេះ ជាវីដេអូ នៃការប្រកួតរវាងក្រុមជម្រើសជាតិថៃ និងក្រុមជម្រើសជាតិកូរ៉េខាងជើង៖
https://www.youtube.com/watch?v=_YNkKRaVfHM
មតិយោបល់