ប្រធាក្លិបយក្សអេស្ប៉ាញ Real Madrid លោក Florentino Perez បានដាក់កំហិតទៅកាន់អ្នកចាំទីអេស្ប៉ាញ Devid De Gea អំពីអនាគត់របស់កីឡាកររូបនេះ ប្រសិនបើរដូវក្តៅក្រោយនេះ មិនព្រមផ្លាស់មកកាន់ Real Madrid ទេនោះ។
បើតាមការចុះផ្សាយ របស់ Daily Mirror បានឲ្យដឹងថា លោក Florentino Perez នឹងមិនរង់ចាំអង្វរករ ចំពោះ Devid De Gea ទៀតឡើយ ប្រសិនបើកីឡាកររូបនេះ មិនព្រមផ្លាស់មកកាន់ Real Madrid ទេនោះ។ ជាក់ស្តែងណាស់ ក្លិប Real Madrid បានតាមប្រមាញ់ De Gea ជាច្រើនឆ្នាំមកហើយ តែតែងតែត្រូវបដិសេធ ក្នុងការផ្លាស់មកកាន់ Bernabeu រហូត ខណៈ Real Madrid តែងតែទន្ធឹងរង់ចាំ ឱកាសក្នុងការនាំយកអ្នកចាំទីអេស្ប៉ាញរូបនេះរហូត។
យ៉ាងណាវិញ លោក Perez បានបញ្ជាក់យ៉ាងច្បាស់ថា លោកមិនរង់ចាំទៀតឡើយ ប្រសិនបើ De Gea មិនយល់ព្រមទេនោះ លោកនឹងនាំយក អ្នកចាំទីប៊ែលហ្ស៊ិក Thibaut Courtios មកជំនួសវិញ។ លោក Perez បានបន្ថែមទៀតថា ក្លិបពិតជាពេញចិត្ត De Gea ខ្លាំងណាស់ តែក្លិបក៍មិនត្រូវការអ្នកមិនចង់មកដែរ ម្យ៉ាងវិញទៀត មិនមែនអ្នកចាំទីអេស្ប៉ាញរូបនេះ ល្អផុតលេខឡើយ យើងនៅមានជម្រើសជាច្រើនទៀត។ ក្នុងនោះដែរ Thibaut Courtios ក៍ជាអ្នកចាំទីល្អមួយរូប នាពេលបច្ចុប្បន្ននេះដែរ ហើយយើងនឹងនាំយកអ្នកចាំទីរូបនេះ ប្រសិនបើ ក្លិបមានការបដិសេធម្តងទៀត ពី Devid De Gea នោះ។
ដូច្នេះហើយ តាមរយៈការអះអាងខាងលើនេះ អាចបង្ហាញឲ្យឃើញច្បាស់ថា ប្រធាបក្លិប Real Madrid លោក Florentino Perez នឹងនាំយក Courtios មកកាន់ Bernabeu វិញ ប្រសិនបើ ក្លិបបរាជ័យក្នុងការនាំយក Devid De Gea នោះ។
មតិយោបល់