សហព័ន្ធបាល់ទាត់ពិភពលោក ហៅកាត់ថា FIFA បានបញ្ចេញបញ្ជីឈ្មោះកីឡាករ ១០រូបចុងក្រោយ ដែលត្រូវប្រជែងពាន Balon D’Or ហើយ ខណៈកីឡាករតម្លៃកំណត់ត្រា ២២២លានអឺរ៉ូ Neymar JR បែរជាមិនមានក្នុងបញ្ជីឈ្មោះនេះវិញ។
បើតាមការចុះផ្សាយរបស់ The Goal បានឲ្យដឹងថា FIFA បានបង្ហាញឈ្មោះកីឡាករល្អទាំង១០រូប ប្រជែងយកពាន Balon D’Or ប្រចាំឆ្នាំ ២០១៨ នេះហើយ។ កីឡាករទាំង១០រូបនោះរួមមានដូចជា Cristiano Ronaldo សមាជិកថ្មីរបស់ក្រុមសេះបង្កង់ Juventus, Lionel Messi របស់ក្រុម Barcelona, Mohamed Salah របស់ក្រុម Liverpool, Kevin De Bruyne របស់ក្រុម Manchester City, Luka Modric និង Raphael Varane របស់ Real Madrid, Eden Hazard របស់ Chelsea, Antoine Griezmann របស់ Atletico Madrid, Kylian Mbappe របស់ Paris Saint Germain និង Harry Kane របស់ Tottenham Hotspur ។
ក្នងនោះដែរ Neymar កំពូលកីឡាករឆ្នើមរបស់ Paris Saint Germain និងប្រេស៊ីលបែរជាមិនជាប់ឈ្មោះ ក្នុងការប្រកួតប្រជែងនេះឡើយ ដោយសារតែកីឡាកររូបនេះ រងរបួសពាក់កណ្តាលរដូវកាលកន្លងមក។ មិនតែប៉ុណ្ណោះ Neymar មិនអាចជួយប្រេស៊ីល ជោគជ័យ នា World Cup កន្លងមកនេះ ជាហេតុធ្វើឲ្យកីឡាកររូបនេះ មិនជាប់ក្នុងបញ្ជី ១០នាក់ចុងក្រោយបែបនេះ។
តោះ! ចូលរួមទស្សទាយទាំងអស់គ្នា រវាងកីឡាករ ១០រូបខាងលើនេះ មួយណានឹងក្លាយជាម្ចាស់ Balon D’Or ប្រចាំឆ្នាំ ២០១៨នេះ៖
មតិយោបល់