បងប្អូនបាត់ម៉ូតូ ភិនភាគដូចខាងក្រោមនេះ សូមយកឯកសារពាក់ព័ន្ធ ដើម្បីយកត្រលប់ទៅវិញ

បន្ទាយមានជ័យៈ យោងតាមផេក មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឲ្យដឹងនៅរសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១នេះថា បង្ក្រាបករណីចោរកម្ម រឹបអូសម៉ូតូ០១គ្រឿង លួចពីស្រុកជល់គិរី ខេត្តកំពង់ឆ្នាំង បងប្អូនប្រជាពលរដ្ឋ ដែលបានបាត់ម៉ូតូ ភិនភាគដូចខាងក្រោមនេះ សូមយកឯកសារពាក់ព័ន្ធ ដើម្បីទទួលយកម៉ូតូត្រលប់ទៅវិញ នៅមូលដ្ឋានកងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែត ៕

ជនដៃដល់ ដែលបានកាប់សម្លាប់ និស្សិតថ្នាក់បណ្ឌិតម្នាក់ នៅខណ្ឌជ្រោយចង្វារ អាចនឹងត្រូវជាប់គុក អស់មួយជីវិត

ភ្នំពេញ ៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោកសុង ប៊ុណ្ណារិទ្ធិ កាលពីថ្ងៃទី ២៥ ខែ វិច្ឆិកា ឆ្នាំ ២០២១ កន្លងទៅនេះ បានសម្រេចឃុំខ្លួន បុរសដៃដល់ ដែលបានកាប់សម្លាប់លោក ស៊ិន ខុន ជា និស្សិតថ្នាក់បណ្ឌិត និង…

ជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណីលួចយកផ្លាកលេខរថយន្ត ត្រូវបានកម្លាំនគរបាលខណ្ឌមានជ័យ ឃាត់ខ្លួន

​រាជធានី​ភ្នំពេញ​ ៖​ ជនសង្ស័យ​២​នាក់​ ជិះ​រថយន្ត​កាម​រី​ ដើរ​លួច​ស្លាក​លេខ​រថយន្ត​ នៅ​ចំណុច​មាត់​ប្រឡាយ​ទឹក​ស្អុយ​ ផ្លូវ​បេតុង​ ភូមិ​មាន​ជ័យ​១​ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​១​ ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​ ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌមានជ័យ​ឃាត់ខ្លួន​ កាលពី​ថ្ងៃ​ទី​២៦​ ខែវិច្ឆិកា​ ឆ្នាំ​២០២១​ វេលា​ម៉ោង​០៣​ម៉ោង​៣០​នាទី​ទៀប​ភ្លឺ​ ។​ ១-​ជនសង្ស័យ​ឈ្មោះ​ វ៉ង់​ ខ័​ណ្ឌ​ដែន​ ភេទ​ ប្រុស​…

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ជិះរថយន្តកាមរីដើរលួចស្លាកលេខក្នុងរាជធានីភ្នំពេញ

ភ្នំពេញៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ជនសង្ស័យ២នាក់ជិះរថយន្តកាមរីដើរលួចស្លាកលេខរថយន្តនៅចំណុចមាត់ប្រឡាយទឹកស្អុយផ្លូវបេតុងភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ត្រូវបានកម្លាំងនគរបាលខណ្ឌមានជ័យឃាត់ខ្លួនកាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង០៣ម៉ោង៣០នាទីទៀបភ្លឺ។ ១-ជនសង្ស័យឈ្មោះវ៉ង់ ខ័ណ្ឌដែន ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះជួលផ្លូវលំ ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ…

ជនសង្ស័យ ៤នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីឃាតកម្មបាញ់បុរសម្នាក់ស្លាប់ ដែលតាមដានពួកគេពីរឿង ចែកចាយ និងប្រើសារធាតុញៀន

កណ្ដាលៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នគរបាល​ខេត្តកណ្ដាល​ បើក​ប្រតិបត្តិការ​ស្រាវជ្រាវ​ឈាន​ដល់​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ ៤​នាក់​ ក្នុង​ចំណោម​បក្ខពួក​ ៥​នាក់​ ករណី​ឃាតកម្ម​បាញ់ប្រហារ​ទៅ​លើ​បុរស​ចំណាស់​ម្នាក់​ ដោយ​អាវុធ​ខ្លី​K59​ កាលពី​៦​ ថ្ងៃមុន​នៅ​ស្រុក​ខ្សាច់កណ្ដាល​ ។​ ប្រតិបត្តិការ​ចាប់ខ្លួន​នេះ​ នៅ​ថ្ងៃ​ទី​២៤​ ខែវិច្ឆិកា​ ឆ្នាំ​២០២១​ ដែល​ករណី​ឃាតកម្ម​នេះ​ បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​២០​ ខែវិច្ឆិកា​ ឆ្នាំ​២០២១​…

ឃាត់ខ្លួនបុរសម្នាក់ ករណីដុតផ្ទះខ្លួនឯង ធ្វើឲ្យឆេះរាលដាលដល់ផ្ទះអ្នកដ៏ទៃ

ភ្នំពេញ ៖ នគរបាលខណ្ឌដង្កោ បានឃាត់ខ្លួនជនសង្ស័យជាមន្រ្តីយោធា ករណីធ្វើឱ្យខូចខាតដោយចេតនា (ដុតផ្ទះខ្លួនឯង និងបណ្តាលឱ្យឆេះដល់ផ្ទះអ្នកដទៃ) កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង២៣ និង១០នាទី ត្រង់ចំណុចផ្ទះគ្មានលេខ ផ្លូវលំ ស្ថិតនៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ជនរងគ្រោះទី១…

បញ្ជូនជនសង្ស័យចំនួន ១១នាក់ និងវត្ថុតាងទៅតុលាការ ពាក់ព័ន្ធករណីហិង្សា នៅចំណុចផ្សាររាត្រីទឹកពុះ ក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ៖ កម្លាំងការិយាល័យព្រហ្មទណ្ឌ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបញ្ជូនជនសង្ស័យចំនួន ១១នាក់ និងវត្ថុតាងទៅតុលាការ នៅរសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ ពាក់ព័ន្ធករណីហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស ដែលប្រព្រឹត្តកាលពីរាត្រីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចផ្សាររាត្រីទឹកពុះ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ យោងតាមរបាយការណ៍របស់សមត្ថកិច្ច…

ជនសង្ស័យ ១១នាក់ ត្រូវបញ្ជូនទៅសាលាដំបូងខេត្ត ករណីហិង្សា​បង្កឲ្យកម្លាំងអាវុធហត្ថ របួសធ្ងន់ស្រាល ៣នាក់

បន្ទាយមានជ័យៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា កម្លាំងការិយាល័យព្រហ្មទណ្ឌ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត បន្ទាយមានជ័យ នៅរសៀលថ្ងៃចន្ទ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានបញ្ជូនជនសង្ស័យចំនួន១១នាក់ និងវត្ថុតាងទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដោយពាក់ព័ន្ធក្នុងករណីហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស ដែលប្រព្រឹត្តកាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១១ និង១៥នាទីយប់ នៅចំណុចផ្សាររាត្រីទឹកពុះ ស្ថិតក្នុងភូមិក្បាលស្ពាន១…

មន្ដ្រីយោធាចំនួន៣នាក់ ពាក់ព័ន្ធបទល្មើសជួញដូរអាវុធខុសច្បាប់ នៅខេត្តបាត់ដំបង បាបញ្ជូនទៅកាន់តុលាការហើយ! (Update)

សៀមរាប ៖ នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានប្រាប់បណ្ដាញព័ត៌មានឲ្យដឹងថា មន្ដ្រីយោធាចំនួន៣នាក់ ពាក់ព័ន្ធបទល្មើសជួញដូរអាវុធខុសច្បាប់ នៅខេត្តបាត់ដំបង បានបញ្ជូនទៅកាន់តុលាការហើយ ដើម្បីកាត់ទោសតាមច្បាប់ ពាក់ព័ន្ធការជួញដូរអាវុធខុសច្បាប់។ នាយឧត្តមសេនីយ៍ សៅ សុខា ឲ្យដឹងថា មន្ដ្រីយោធាចំនួន៣នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយកម្លាំងនគរបាលចាប់ឃាត់ខ្លួនចាប់ខ្លួននៅយប់ថ្ងៃទី១៩…

ជនជាតិថៃផឹកស៊ីស្រវឹង ផ្ទុះអាវុធ ត្រូវកងរាជអាវុធហត្ថចំនួន ៣នាក់រងរបួស និងឃាត់ខ្លួនជនបង្ក១៥នាក់ នៅក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ ៖ កម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ចំនួន៣នាក់ បានរងរបួសធ្ងន់ស្រាល ដោយសារជនទំនើបជនជាតិថៃ បានធ្វើការបាញ់ប្រហារ ក្នុងហេតុការណ៍ជនជាតិថៃទាំងអស់នោះ ដែលបង្កការអុកឡុកនៅក្នុងក្រុងប៉ោយប៉ែត ។ យោងតាមសមត្ថកិច្ចបន្ទាយមានជ័យ បានឲ្យដឹងថា ហេតុការណ៍ផ្ទុះអាវុធនេះ បានកើតឡើង​នៅវេលាម៉ោង១១ និង៤៥នាទី យប់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ ​ នៅហាងទូកុងទឺន័រ…