អគ្គិភ័យឆេះផ្ទះពលរដ្ឋមួយកន្លែង បណ្តាលឲ្យម្ចាស់មានវ័យ៧០ឆ្នាំម្នាក់ ស្លាប់បាត់បង់អាយុជីវិត
ស្វាយរៀងៈ យោងតាមផេក នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា វេលាម៉ោង ០៩និង៣០ នាទីព្រឹក ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ មានករណីអគ្គិភ័យមួយបានកើតឡើង នៅត្រង់ចំណុច ភូមិស្វាយង៉ោ ឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង បណ្ដាលឲ្យឆេះផ្ទះទំហំ ៧x១២ ម៉ែត្រ…