សូមមេត្តាប្រុងប្រយ័ត្នប្រជាពលរដ្ឋដែលរស់នៅក្បែរទំនប់អាង៧មករា ព្រោះកម្ពស់ទឹកឡើងដល់ ៧,៤ ម៉ែត្រ ហើយ
យោងតាមផេករបស់ក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹងថា នារសៀលថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០នេះ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារបច្ចេកទេស ចុះពិនិត្យស្ថានភាពទឹកនៅទំនប់អាង៧មករា និងតាមសណ្តរស្ទឹង ដែលអាចប្រឈមដោយការយាយីពីជំនន់ស្ទឹងព្រែកត្នោត លើភូមិសាស្ត្រខាងលិចរាជធានីភ្នំពេញ និងខេត្តកណ្តាល ។ កម្ពស់ទឹកនៅទ្វារទឹកទំនប់៧មករា នាម៉ោង៥រសៀលនេះគឺមានកម្ពស់ ៧,៤…