ទន្លេមេគង្គ ត្បូងឃ្មុំទឹកឡើងបើធៀបថ្ងៃម្សិលមិញនិងឆ្នាំមុន

ត្បូងឃ្មុំៈ ទន្លេមេគង្គ ត្បូងឃ្មុំ ទឹកមានកម្ពស់ =15,35m ធៀបព្រឹកថ្ងៃម្សិលមិញ ទឹកឡើង=0,35m ធៀបឆ្នាំមុន ឆ្នាំនេះខ្ពស់ជាង=0,39mកម្ពស់ទឹកប្រកាសឲ្យមានការ ប្រុងប្រយ័ត្ន = 15,20mនៅម៉ោង៧ព្រឹកថ្ងៃទី៨ខែញ្ញា ឆ្នាំ២០១៩។

ភ្លៀងធ្លាក់ច្រើនថ្ងៃជាប់គ្នា ធ្វើឲ្យកម្ពស់ទឹកស្ទឹងសែនហក់ឡើងខ្លាំង

ព្រះវិហារៈ ដោយមានភ្លៀងធ្លាក់ជាប់ៗ គ្នាប៉ុន្មានថៃ្ងមកនេះ នៅថៃ្ងទី៥ ខែកញ្ញា ឆ្នាំ២០១៩ កម្ពស់ទឹកនៅស្ថានីយជលសាស្រ្តស្ទឹងសែន ១១,៥០ម៉ែត្រ មកដល់ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៩នេះ កម្ពស់ទឹកបានហក់ឡើងដល់ ១២,៣៨ម៉ែត្រ ធ្វើឲ្យទឹកស្ទឹងសែន ហូរចេញតាមតំបន់ទាប នៅជាយក្រុងព្រះវិហារ និងស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ៕

ពេលនេះកម្ពស់ទឹកនៅអាងទឹកទំនប់៥ និងតាម៉ុក ប្រកាសឲ្យមានការប្រុងប្រយ័ត្ន

ឧត្តរមានជ័យៈ គិតត្រឹមម៉ោង ១២និង០០នាទីថ្ងៃត្រង់ ធៀបនិងម៉ោង ៧និង០០នាទីព្រឹកថៃ្ងទី៥ ខែកញ្ញា ឆ្នាំ២០១៩នេះ ១-អាងទឹកទំនប់០៥ ស្ថិតនៅឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ទឹកមានកម្ពស់ ១,៨០ម៉ែត្រ ស្រកចុះ ០,១០ម៉ែត្រ កម្ពស់ប្រកាសឲ្យមានការប្រុងប្រយ័ត្ន ២,២០ម៉ែត្រ។ ២-អាងទឹកទំនប់តាម៉ុក ស្ថិតនៅឃុំអន្លង់វែង ស្រុកអន្លង់វែង ទឹកមានកម្ពស់…

សូមប្រុងប្រយ័ត្នចំពោះក្មេងតូចៗ ករណីកម្ពស់ទឹកទន្លេមេគង្គត្បូងឃ្មុំ ១៤,១ម៉ែត្រ

ត្បូងឃ្មុំៈ នៅព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៩នេះ សូមជូនដំណឹងឲ្យពលរដ្ឋដឹងថា កម្ពស់ទឹកទន្លេមេគង្គត្បូងឃ្មុំ ១៤,១ ម៉ែត្រ ទឹកជន់លិចផ្លូវ និងលិចចូលក្រោមផ្ទះបងប្អូននៅ ម្តុំប៉ម គល់ស្ពានគីហ្សូណាហើយ ក្នុងស្រុកត្បូងឃ្មុំ សូមបងប្អូនរស់នៅតាមដងទន្លេ ប្រុងប្រយ័ត្នឲ្យបានខ្ពស់ ពិសេសមើលថែកូនៗតូចៗឲ្យបានល្អ៕

ទឹកទន្លេមេគង្គ បន្តហក់ឡើងធ្វើឲ្យជន់លិចផ្លូវ

ត្បូងឃ្មុំៈ យោងតាមផេកក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា នៅថៃ្ងទី៥ ខែកញ្ញា ឆ្នាំ២០១៩ ព្រឹក ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គ ១៤,១០ម៉ែត្រ នេះទឹកទន្លេបានហក់ឡើងជន់លិចផ្លូវបេតុងប្រវែងប្រមាណជា ៦០០ម៉ែត្រ ជម្រៅ ពី០,២ម៉ែត្រ ទៅ០,៣ម៉ែត្រ មានទីតាំងនៅភូមិព្រែកតូច ឃុំជីរោទិ៍ទី១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ យ៉ាងណាមិញនៅពេលនេះ…

ស្ថានភាពកម្ពស់ទឹកនៅចំណុចស្ពានស្ទឹងសំរោងកើនឡើងដល់ ៥.៩០ ម៉ែត្រ គិតពីបាតស្ពាន

ព្រះសីហនុៈ គិតមកដល់ម៉ោង៨និង០០នាទីយប់ ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៩ ស្ថានភាពកម្ពស់ទឹកនៅចំណុចស្ពានស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សិលា ត្រង់គីឡូម៉ែត្រលេខ ១១៥-១១៦ ផ្លូវជាតិលេខ ៤ ទឹកបានកើនឡើងកម្ពស់ដល់ ៥.៩០ ម៉ែត្រ គិតពីបាតស្ពានធ្វើឲ្យទឹកបានហូរកាត់ផ្លូវប្រវែង ១០០ ម៉ែត្រ ត្រង់កន្លែងទំនាប ចរាចរណ៍នៅដំណើរការធម្មតា…

ស្ពានស្ទឹងសំរោងត្រង់កន្លែងទំនាប ចរាចរណ៍បានបើកដំណើរការធម្មតា

ព្រះសីហនុៈ វេលាម៉ោង ២និង៣០នាទីរសៀល ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៩ ស្ថានភាពកម្ពស់ទឹកនៅចំណុចស្ពានស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សិលា ត្រង់គីឡូម៉ែត្រលេខ១១៥-១១៦ ផ្លូវជាតិលេខ៤ ទឹកបានកើនឡើងកម្ពស់ដល់៥.៧០ ម៉ែត្រ គិតពីបាតស្ពានធ្វើឲ្យទឹកបានហូរកាត់លើផ្លូវជាតិប្រវែង ៤០ម៉ែត្រ ត្រង់កន្លែងទំនាប ចរាចរណ៍បានបើកដំណើរការធម្មតា៕

រសៀលនេះកម្ពស់ទឹកមានការកើនឡើង នៅអាងទឹកតាម៉ុក

ឧត្តរមានជ័យៈ នៅរសៀលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ២និង០០នាទី បរិមាណធារទឹកនៅក្នុងអាងទឹកតាម៉ុកមានកម្ពស់ ៣,៦៧ម៉ែត្រ កើនឡើង ០,១៧ម៉ែត្រ បើធៀបនិងម៉ោង ៧និង០០នាទីព្រឹក។

អាសូរណាស់! កម្លាំងទឹកហូរអូសទាញក្មេងប្រុសអាយុ ៣ឆ្នាំម្នាក់ទៅតាម ខណៈដែលម្ដាយត្រូវទឹកហូរអូសបុកថ្មសន្លប់

ព្រះវិហារៈ កាលពីវេលាម៉ោងប្រមាណ ៧និង១០នាទីយប់ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៩ មានករណីក្មេងរសាត់ហូរទៅតាមទឹក ត្រង់ចំំណុចទឹកធ្លាក់តេជោបុស្បូវ ស្ថិតក្នុងភូមិតេជោបុស្បូវ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។ ដំណើររឿង៖ មុនពេលកើតហេតុ ឪពុកជិះម៉ូតូឌុបម្តាយឱបកូនតូចមា្នក់អាយុ ៣ឆ្នាំ ភេទប្រុស មកដល់កន្លែងកើតហេតុខាងលើ ទឹកបានបោកម៉ូតូដូលទាំងឪពុក ម្តាយ…