ស្ពានស្ទឹងសំរោងអាចនឹងប្រឈមប្រកាសអាសន្ន បើភ្លៀងនៅតែបន្តធ្លាក់

ព្រះសីហនុៈ នៅវេលាម៉ោង ៩ព្រឹក ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៩ ស្ថានភាព កម្ពស់ទឹកចំណុចស្ពានស្ទឹងសំរោងចន្លោះគីឡូម៉ែត្រលេខ១១៥-១១៦ ក្នុងភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ទឹកឡើងមានកម្ពស់ ៥.៥០ម៉ែត្រ ពីបាតស្ទឹងរីឯធាតុអាកាសកំពុងមានភ្លៀង។ តាមការសន្និដ្ឋាន ទឹកអាចឡើងដល់កម្រិតត្រូវប្រកាសអាសន្ន ប្រសិនបើភ្លៀងនៅតែធ្លាក់ខ្លាំង ទោះជាយ៉ាងនេះក្តីបច្ចុប្បន្នចរាចរណ៍ធ្វើដំណើរទៅ មកធម្មតាការ៕(ប្រភពអ.ហ…

កម្ពស់ទឹកទន្លេបាសាក់មានកម្ពស់ ៥.៩២ម៉ែត្រ ស្រុកកោះធំ មានព្រែកនាំដីល្បាប់ សរុបសងខាងទន្លេបាសាក់ចំនួន ៩២ព្រែក

កណ្តាលៈ យោងតាមផេកក្រសួងធនធានទឹកនិងឧតុនិយមបានឲ្យដឹងថា នៅថៃ្ងទី៣០ ខែសីហា ឆ្នាំ២០១៩ ស្ថានភាពទឹកទន្លេបាសាក់ហូរចូលតាមបណ្តាព្រែក ក្នុងភូមិសាស្ត្រស្រុកកោះធំ ខេត្តកណ្តាល។ កម្ពស់ទឹកទន្លេបាសាក់នៅស្ថានីយកោះខែល ថ្ងៃនេះមានកម្ពស់ ៥.៩២ម៉ែត្រ ស្រុកកោះធំ មានព្រែកនាំដីល្បាប់ សរុបសងខាងទន្លេបាសាក់ចំនួន ៩២ព្រែក។ គិតត្រឹមថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ មានព្រែកចំនួន ៤២/៩២…

ស្ពានស្ទឹងសំរោង មានកម្ពស់ទឹកកើនទ្បើង សមត្ថកិច្ច កំពុងធ្វើការតាមដាន

ព្រះសីហនុៈ គិតចាប់ពីម៉ោង ១ និង៣០នាទីដល់ម៉ោង២ និង៣០នាទីរសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ កម្ពស់ទឹកនៅចំណុចស្ពានស្ទឹងសំរោង ស្ថិតនៅភូមិ ស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ មានកម្ពស់ ៥”៧០’ ម៉ែត្រកើនឡើង (០១តឹក)។ ដោយទ្បែកនៅខាងកើតស្ពានវិញ ទឹកបានហូរកាត់ផ្លូវជាតិជាបណ្តើរៗ មានប្រវែង…

ភ្លៀងធ្លាក់ បណ្ដាលឲ្យមានការលិចតាមផ្លូវលំ នៅខេត្តព្រះវិហារ

ព្រះវិហារៈ យោងតាមផេកក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា នៅព្រឹកថៃ្ងទី២៩ ខែសីហា ឆ្នាំ២០១៩ ដោយមានភ្លៀងរហូតដល់កម្រិត ១០៦មម ធ្វើឲ្យតំបន់មួយចំនួន នៅក្បាលស្ទឹងសែន ក្នុងភូមិសាស្ត្រ ស្រុកជាំក្សាន្ត មានការលិចតាមផ្លូវលំជនបទ នៅក្នុងឃុំយៀង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ សូមបញ្ជាក់ថា កម្ពស់ទឹកស្ទឹងសែនព្រឹកនេះ ៧,៧៤ម៉ែត្រ…

ផ្លូវឆ្លងកាត់ពីឃុំរកាខ្នុរទៅឃុំឈូក ស្រុកក្រូចឆ្មារ ត្រូវបានផ្អាកចរាចរណ៍ទាំងស្រុងហើយដោយសារទឹកជន់លិច

ត្បូងឃ្មុំៈ នៅថៃ្ងទី២៧ ខែសីហា ឆ្នាំ២០១៩ ព្រឹក កម្រិតកម្ពស់ទឹកទន្លេមេគង្គ ១០,៩៨ម៉ែត្រ ទឹកបានជន់លិចផ្លូវគ្រួសក្រហមប្រវែងប្រមាណជា ៦០ម៉ែត្រ មានទីតាំងឆ្លងកាត់ពីឃុំរកាខ្នុរទៅឃុំឈូក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ត្រូវបានផ្អាកចរាចរណ៍ទាំងស្រុងហើយ៕

ក្រុមការងារមន្ទីរធនធានទឹក!!! សម្រេចបើកទ្វារទឹកបន្ថែមទៀត ខណៈកម្ពស់ទឹកហក់ឡើងលើសពីតម្រូវការ

ឧត្តរមានជ័យៈ នៅថៃ្ងទី២៦ ខែសីហា ឆ្នាំ២០១៩ ព្រឹក ដោយសារមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ នៅផ្នែកខាងលើក្នុងភូមិសាស្រ្តស្រុកត្រពាំងប្រាសាទ និងស្រុកអន្លង់វែង បានបង្កឲ្យអាងទឹក០៥ និងអាងទឹកតាម៉ុក កម្ពស់ទឹកហក់ឡើងលើសពីតម្រូវការ ឆ្លៀតក្នុងឱកាសនេះក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តឧត្តរមានជ័យ។ បានសម្រេចបើកទ្វារទឹកបន្ថែមទៀតក្នុងគោលបំណងរុញទឹកឲ្យបានលឿន តាមរយៈអាងទឹកទំនប់ថ្មីមកស្តុកទុកនៅអាងទឹកស្ទឹងស្រែងទី២ រួចបន្តទម្លាក់មកអាងទឹកស្ទឹងស្រែងទី១ ដើម្បីចែកចាយទៅខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប៕

សូមប្រុងប្រយ័ត្នបងប្អូន!! កម្ពស់ទឹកទន្លេ ចាប់ហក់ឡើង

ភ្នំពេញៈ យោងតាមផេកក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ដោយសារស្ថានភាព នៃកម្ពស់ទឹកទន្លេចាប់ហក់ឡើង ធ្វើឲ្យទឹកបាននឹងកំពុងហូរចូល តាមបណ្តាព្រែក, បឹងបួរនិងតំបន់ទំនាប។ ដោយឡែកសម្រាប់ប្រព័ន្ធវ៉ៃគោ ដែលយកប្រភពទឹកពីទន្លេមេគង្គ ក៏ចាប់ចូលក្នុងប្រព័ន្ធជាបណ្តើរៗ ហើយផងដែរ៕