ករណីផ្ទុះកាំជ្រួចបណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់ សមត្ថកិច្ចហាក់បីដូចជាចង់លាក់បាំងព័ត៌មាន

កំពង់ស្ពឺៈ (ព័ត៌មានបឋម) នៅវេលាម៉ោង ៤រសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតក្នុងឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មានករណីផ្ទុះកាំជ្រួច បណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ហើយភ្នាក់ងារសារព័ត៌មាន Post News បានសម្ភាសទៅសមត្ថកិច្ចដែរ ប៉ុន្តែគ្មានប្រភពណាមួយបញ្ជាក់ឲ្យបានច្បាស់លាស់ ហាក់បីដូចជាមានអាថ៌កំបាំងលាក់ព័ត៌មាន។ សម្រាប់ព័ត៌មានលម្អិត Post…

Update៖ ប៊ិះទៅហើយ! ផ្ទុះធុងខ្យល់ បណ្ដាលឲ្យមនុស្ស ៤នាក់រងរបួស នៅខណ្ឌឬស្សីកែវ

ភ្នំពេញៈ នៅវេលាម៉ោង១សៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២១០១៩ ស្ថិតនៅចំណុចបែចិញ្ចឹមត្រី ភូមិក ក្នុងសង្កាត់ច្រាំងចំរះ២ ខណ្ឌឬស្សីកែវ មានមនុស្ស៤នាក់ បានរងរបួសធ្ងន់ស្រាល បន្ទាប់ករណីផ្ទុះមួយ ដោយសារការផ្សារធុងខ្យល់ សង្ស័យខ្វះបច្ចេទេស និងពុំមានការប្រុងប្រយ័ត្ន។ ជនរងគ្រោះទី១ ឈ្មោះ ណូស សាមីន ភេទប្រុស អាយុ៥៤ឆ្នាំ…

Update៖ ផ្អើលអស់ហ្វូងមច្ឆា! ករណីផ្ទុះកំប៉ុងហ្គាស បណ្ដាលឲ្យឆេះទូកនេសាទ របួសធ្ងន់មនុស្ស ២នាក់

ព្រះសីហនុៈ នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ១៣ និង ៣៥នាទី រសៀល មានករណីឆេះទូកនេសាទ មួយគ្រឿង ត្រង់ចំណុចមុខផែធំ ចន្លោះកោះពស់ ក្បែរកោះត្រងោល ស្ថិតភូមិ៣ សង្កាត់៣ ក្រុង/ខេត្តព្រះសីហនុ ។ ជនរងគ្រោះចំនួន ៣នាក់រួមមាន៖…

ករណីផ្ទុះម៉ីន បណ្ដាលឲ្យដាច់ជើងបុរសម្នាក់យ៉ាងរន្ធត់ នៅស្រុកវាលវែង

ពោធិ៍សាត់ៈ ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ៨ និង៣០នាទីព្រឹក មានប្រជាពលរដ្ឋខ្មែរ បានរបួសដោយសារជាន់ម៉ីន បណ្ដាលឲ្យផ្ទុះដាច់ជើងខាងស្ដាំ ស្ថិតនៅភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ជនរងគ្រោះឈ្មោះ ឈន វិរះ ភេទប្រុស អាយុ ២៩ឆ្នាំ។…

ព័ត៌មានបឋម: ផ្ទុះឆេះរថយន្តបាឡែនមួយគ្រឿងនៅភូមិជើងកើត ស្រុកកណ្ដាលស្ទឹង

កណ្ដាល: មានករណីផ្ទុះឆេះរថយន្តមួយគ្រឿងស្លាកលេខ ភ្នំពេញ 2T 3332 នៅភូមិជើងកើត ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ។

មាននៅចាំគាត់ទេបងប្អូន! លោកពូនគរបាលគំរូ ក្នុងករណីផ្ទុះហ្គាស នៅក្រុងសៀមរាបពេលនេះ…

សៀមរាបៈ នៅរសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៩នេះ មានពលរដ្ឋបានទៅសួរសុខទុក្ខ និងលើកទឹកចិត្ត ព្រមទាំងពាំនាំនូវថវិកា បន្តិចបន្តួចជូនដល់ លោកអនុសេនីយ៍ឯក ហួត មុន្នីពិសាខ ឋានៈនាយរងផ្នែកការិយាល័យអន្តរាគមន៍ និងតម្រួតបទបញ្ជា នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាមរាប ដែលជានគរបាលគំរូ ហ៊ានលះបង់ជីវិតជួយប្រជាពលជាពលរដ្ឋ ក្នុងកណីអគ្គិភ័យ (ផ្ទុះធុងហ្គាស) កាលពីថ្ងៃទី១៤ ខែសីហា…

នៅចាំគាត់អត់បងប្អូន! ករណីផ្ទុះហ្គាស បុរសម្នាក់ ដែលត្រូវភ្លើងឆេះរលាកខ្លួន ក្នុងចំណោមជនរងគ្រោះ ១២នាក់ ពេលនេះ ទទួលមរណៈភាពហើយ

សៀមរាបៈ សូមចូលរួមរំលែកទុកផង! នៅថ្ងៃ២៣ ខែកញ្ញា ឆ្នាំ២០១៩ បុរសម្នាក់ ក្នុងចំណោមជនរងគ្រោះចំនួន១២នាក់ ដែលត្រូវភ្លើងឆេះ រលាកលើដងខ្លួន ក្នុងករណីផ្ទុះហ្គាស កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩កន្លងទៅ ស្ថិតនៅតាមបណ្តោយផ្លូវលោកតាណឺយ ភូមិបន្ទាយចាស់សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ពេលនេះ បានទទួលមរណៈភាពហើយ៕

គ្រាន់តែរឿងសំរាមសោះ!! ផ្ទុះហិង្សាឈ្លោះគ្នាផ្អើលពេញផ្លូវមុខហាងម៉ាស្សាយីហោវត្តភ្នំ នៅខណ្ឌដូនពេញ

ភ្នំពេញៈ កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ៩និង១០នាទីយប់ មានករណីផ្ទុះហិង្សាដោយសារសំរាម យកដុំថ្មគប់គ្នាទៅវិញទៅមក ត្រង់ចំណុចហាងម៉ាស្សាយីហោវត្តភ្នំ ស្ថិតតាមបណ្ដោយផ្លូវលេខ៩៤ សង្កាត់ស្រះចក់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ជនរងគ្រោះឈ្មោះ ប៊ុន ណាទី ភេទប្រុស អាយុ ២៩ឆ្នាំ មានមុខរបរជាអ្នករត់ម៉ូតូឌុប…

ក្រុមជនដៃដល់ ដកកាំភ្លើងខ្លីបាញ់៤គ្រាប់ ចូលទៅក្នុងកាស៊ីណូ នៅក្រុងព្រះសីហនុ បណ្ដាលជនជាតិចិនម្នាក់ របួសធ្ងន់

ព្រះសីហនុៈ រហូតមកដល់ព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩នេះ សមត្ថកិច្ចចម្រុះរបស់គណបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ កំពុងបន្តបើកការស្រាវជ្រាវរកមុខរកជនដៃដល់ ក្នុងករណីផ្ទុះអាវុធ នៅការស៊ីណូមួយកន្លែង បណ្តាលឲ្យបុរសជនជាតិចិនម្នាក់ជាភ្ញៀវ កំពុងនៅទីតាំងខាងលើ រងរបួសធ្ងន់ កាលពីយប់ជិតពាក់កណ្តាលអធ្រាត្រ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ នៅចំណុចកាស៊ីណូទ្រព្យសម្បត្តិ ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ។ ប្រភពពីសមត្ថកិច្ចបញ្ជាក់ថា ករណីនេះ…

ករណីផ្ទុះហ្គាសនៅខេត្តសៀមរាបភ្លាមៗម្ចាស់ទីតាំងបានរត់គេចខ្លួនអស់ខណៈពេលនេះសមត្ថកិច្ចជំនាញដែលកំពុងតែពិនិត្យស្រាវជ្រាវអំពីមូលហេតុនេះ

សៀមរាបៈ ករណីផ្ទុះហ្គាសនៅខេត្តសៀមរាប បានធ្វើអោយមហាជនមានការភ្ញាក់ផ្អើលនិងរន្ធត់ចិត្តយ៉ាងខ្លាំង ដោយក្នុងហេតុការណ៍នោះបានបណ្តាលអោយមនុស្ស៤នាក់រងរបួស ហើយមានមន្ត្រីនគរបាលម្នាក់រងរបួសធ្ងន់ផងដែរ។ ក្រៅមន្ត្រីនគរបាលក៏មានមនុស្ស៣នាក់ទៀត រួមមានសន្តិសុខឯកជនម្នាក់ ព្រមទាំងជនបរទេស២នាក់ទៀត រងរបួសនិងត្រូវបានជួយសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។ ក្រោយហេតុការណ៍ផ្ទុះហ្គាសនៅចំនុច ផ្លូវលោកតាណឺយ ក្នុងក្រុងសៀមរាប ភ្លាមៗម្ចាស់ទីតាំងលក់ហ្គាសខាងលើក៏បានរត់គេចខ្លួនអស់ ហើយខណៈពេលនេះ រង់ចាំរបាយការណ៍ជាក់លាក់របស់សមត្ថកិច្ចជំនាញដែលកំពុងតែពិនិត្យស្រាវជ្រាវអំពីមូលហេតុនេះ។ ថ្មីៗក៏មានវិដេអូមួយខ្សែទៀតត្រូវបានបង្ហោះនិងចែកចាយយ៉ាងព្រោងព្រៀត ដែលបង្ហាញពីទិដ្ឋភាពយ៉ាងច្បាស់ពីការផ្ទុះហ្គាសដ៏រន្ធត់៕