កំហឹងឪក្មេក ពេលឃើញកូនប្រសាររករឿងកូននិងដៀលពូជ ស្ទុះទាញកាំបិតផ្គាក់កាប់របួសធ្ងន់
កំពង់ធំៈ មានករណីហិង្សាមួយបានកើតឡើង ដោយមានបុរសម្នាក់ជាឪក្មេក បានទាញកាំបិតផ្គាក់កាប់កូនប្រសារបណ្តាលឲ្យរបួស ក្រោយពីខឹងនឹងកូនប្រសារតែរករឿងកូនស្រីរបស់ខ្លួន និងដួលពូជមកលើខ្លួន។ ហេតុការណ៍នេះកើតឡើងនៅម៉ោង៦ និង២០នាទីល្ងាចថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ ក្នុងភូមិសង្វាត ឃុំក្រយា ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ។ ជនសង្ស័យមានឈ្មោះ ប្រាក់ សឺយ ភេទប្រុស អាយុ៥៤ឆ្នាំ…