អស្ចារ្យមែន! បីប្រទេសរួមគ្នាធ្វើសមយុទ្ធបាញ់គ្រប់មីស៊ីលជាលើកដំបូង ដើម្បីប្រឆាំងនឹងកូរ៉េខាងជើង

អាមេរិក: បីប្រទេសរួមមាន ប្រទេសកូរ៉េខាងត្បូង ជប៉ុននិងសហរដ្ឋអាមេរិក បានចាប់ផ្តើមធ្វើសមយុទ្ធយោធាការពារកាំជ្រួច​មីស៊ីល​​ត្រីភាគីជាលើកដំបូងរបស់ខ្លួន ដែលមិនធ្លាប់មានពីមុនមក ក្នុងគោលបំណងប្រឆាំងនឹងការគំរាមកំហែងអាវុធនុយក្លេអ៊ែរពីប្រទេស​កូរ៉េខាង​ជើង​។ នេះបើយោងតាមការចេញផ្សាយដោយ Channel News Asia នៅមុននេះបន្តិចនៅថ្ងៃទី២៩ មិថុនា ឆ្នាំ២០១៦នេះ។ សមយុទ្ធក្នុងដែនទឹកកោះហាវ៉ៃនេះ បានកើតឡើងតិចជាងមួយសប្តាហ៍បន្ទាប់ពីកូរ៉េខាងជើងបានធ្វើតេស្តបាញ់មីស៊ីលផ្លោងធុនមធ្យមថ្មីមួយ ដែលមានអនុភាពដែលមេដឹកនាំគីមជុងអ៊ុន ចាត់ទុកថាជាការគំរាមវាយប្រហារទៅលើមូលដ្ឋានយោធាអាមេរិកនៅទូទាំងមហាសមុទ្រប៉ាស៊ីហ្វិក។ ការធ្វើសមយុទ្ធត្រីភាគីរួមបញ្ចូលទាំងការប្រតិបត្ដិការតាមដានគោលដៅផ្លោងសាកល្បងប្រព័ន្ធប្រឆាំងមីស៊ីល បានប្រើដោយសហរដ្ឋអាមេរិកនិង​សម្ព័ន្ធមិត្តរបស់ខ្លួនចំនួនពីរនៅអាស៊ី។…

ជាថ្មីម្តងទៀត កូរ៉េខាងជើងប្រកាសពីការទទួលបានជោគជ័យសម្រាប់ការធ្វើតេស្តមីស៊ីលរយៈចម្ងាយមធ្យមនិងចម្ងាយវែង

កូរ៉េខាងជើង: ជាថ្មីម្តងទៀត សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ (កូរ៉េខាងជើង) នៅថ្ងៃព្រហស្បតិ៍នេះ​បានប្រកាសក្តែងៗថា ខ្លួនទទួលបានជោគជ័យក្នុងការធ្វើតេស្តសាកល្បងបាញ់មីស៊ីលរយៈចម្ងាយមធ្យមនិងរយៈចម្ងាយឆ្ងាយឆ្លងទ្វីប ដែលមានឈ្មោះថា Hwasong-10 ហើយមេដឹកនាំកំពូលកូរ៉េខាងជើងលោក Kim Jong Un បានមើលការបាញ់បង្ហោះនៅលើតំបន់នោះផងដែរ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA ។ នេះបើយោងតាមការចេញផ្សាយនៅមុននេះបន្តិចដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី២៣ មិថុនានេះ។ បើទោះបីជា…

Update:កូរ៉េខាងជើងអះអាងថា ការសាកល្បងបាញ់មីស៊ីលទទួលបានជោគជ័យនៅថ្ងៃនេះ

កូរ៉េខាងជើង: នៅថ្ងៃព្រហស្បតិ៍នេះ កូរ៉េជើងបានអះអាងថា ខ្លួនបានធ្វើការបាញ់សាកល្បងគ្រាប់មីស៊ីលរយៈចម្ងាយមធ្យមដែលទទួលបានជោគជ័យ នេះបើយោងតាមយោធាកូរ៉េខាងត្បូងបានឱ្យដឹងថា កូរ៉េខាងជើងបានបាញ់ចូលទៅក្នុងសមុទ្រមួយគ្រាប់ កាលពីព្រឹកភ្លឺស្រាងៗ។ បើយោងតាមការចេញផ្សាយដោយ CNN នៅថ្ងៃទី២៣ មិថុនានេះ។ ទីភ្នាក់ងារសារព័ត៌មានគ្រប់គ្រងដោយរដ្ឋាភិបាលយោធារបស់រដ្ឋនេះ បានរាយការណ៍ថា ប្រទេសនេះបានបាញ់មីស៊ីលឈ្មោះថា Hwasong-10 គេស្គាល់ផងដែរថាជា Musudan ហើយវាបានបាញ់ចេញពីក្នុងដែនទឹកប្រហែល ៤០០គីឡូម៉ែត្រ ស្មើនឹង២៤៩ម៉ាយ។…

Update៖ ការធ្វើតេស្តសាកល្បងមីស៊ីលផ្លោងរបស់កូរ៉េខាងជើង ត្រូវបរាជ័យជាថ្មី

កូរ៉េៈ របាយការណ៍ពីកូរ៉េខាងត្បូង បាននិយាយថា ការធ្វើការសាកល្បងកាំជ្រួចមីស៊ីលលើកទីប្រាំ របស់កូរ៉េខាងជើង ដែលត្រូវបានហាមឃាត់ ជាមួយនឹងការចាប់ផ្តើមនេះ ត្រូវបានបញ្ចប់ដោយ បរាជ័យសាជាថ្មី។ នេះបើតាមរយៈ សារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៦។ តាមប្រព័ន្ធផ្សព្វផ្សាយ កូរ៉េខាងត្បូង បាននិយាយថា គ្រាប់រ៉ុក្កែត ដែលត្រូវបានបាញ់សាកល្បងនោះ…

កូរ៉េខាងជើងបាញ់មីស៊ីលឆ្លងទ្វីបចេញពីឆ្នេរសមុទ្រភាគខាងកើត

កូរ៉េខងជើងៈ ទីភ្នាក់ងារព័ត៌មានយ៉ុនហាប់ របាយការណ៍លើកឡើងពីអាជ្ញាធរយោធា បានឲ្យដឹងថា សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ (កូរ៉េខាងជើង) ត្រូវគេជឿថា បានបាញ់កាំជ្រួចមីស៊ីលឆ្លងទ្វីប ប្រភេទ Musudan ចេញពីឆ្នេរសមុទ្រខាងកើតរបស់ខ្លួននៅព្រឹកថ្ងៃពុធនេះ។ នេះបើយោងតាមរយៈ សារព័ត៍មានចិនស៊ិនហួរ ចេញផ្សាយនៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៦។ តាមការដកស្រង់សម្ដី របស់អគ្គសេនាធិការចំរុះ (JCS) បាននិយាយថា…

ទស្សនាទិដ្ឋភាពមហស្ចារ្យ នៃការបាញ់កាំជ្រួច Disney នៅទីក្រុងស៊ាងហៃ

ចិន: ការបាញ់កាំជ្រួចបំភ្លឺឡើងលើមេឃ ញ៉ាំងឱ្យមានការភ្ញាក់ផ្អើល អំពីសំណាក់ភ្ញៀវទេសចរ ក្នុងអំឡុងពេលសម្ពោធជាផ្លូវការ ទីរមណីយដ្ឋានកែច្នៃ នៃក្រុមហ៊ុន Disney Resort ក្នុងទីក្រុងស៊ាងហៃ ភាគខាងកើតប្រទេសចិន នាថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦ បានបន្សល់ទុក នូវផ្ទាំងទស្សនីយភាព គួរឱ្យចង់គយគន់។ ព្រឹត្តិការណ៍បាញ់កាំជ្រួចមួយ នៅក្រុងស៊ាងហៃនេះ ត្រូវបានប្រារព្ធឡើង…

បើករថយន្តព្រលះម៉ូតូធំហូសជិត១០ម៉ែត្រ បែកផ្កាភ្លើងដូចកាំជ្រួច

ភ្នំពេញៈ រថយន្ដកាម៉ារី បុកម៉ូតូអូសកិន១០ម៉ែត្រ បណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់ ​កាលពីវេលាម៉ោង ១២ និង ២០ នាទីយប់ពាក់កណ្ដាលអាធ្រាតឈានចូល ថ្ងៃ ទី ០៧ ខែ មិថុនា ឆ្នាំ ២០១៦។ យោង​តាមប្រភពព័ត៌មាពីកន្លែងកើតហេតុបានឲ្យ​ដឹងថា មុនពេលកើតហេតុគេ ឃើញបុរសម្នាក់ ជិះម៉ូតូFZ…

Update: កូរ៉េខាងជើងបានបាញ់កាំជ្រួចមីស៊ីល Musudan បរាជ័យក្នុងការចាប់ផ្តើមសាកល្បងលើកទី៤

កូរ៉េខាងត្បូង: យោធារបស់ទីក្រុងសេអ៊ូលកូរ៉េខាងត្បូង បាននិយាយប្រាប់ឲ្យដឹងនៅថ្ងៃអង្គារនេះថា សាធារណរដ្ឋប្រជា មានិតប្រជាធិបតេយ្យកូរ៉េ (កូរ៉េខាងជើង) បានបរាជ័យក្នុងការចាប់ផ្តើមការធ្វើតេស្តលើកទីបួនរបស់ខ្លួន បន្ទាប់ពីបាញ់កាំជ្រួចមីស៊ីល Musudan ឆ្លងទ្វីបរយៈចម្ងាយមធ្យម។ រដ្ឋមន្ត្រីក្រសួងការពារជាតិកូរ៉េខាងត្បូង បានប្រាប់ស៊ីនហួតាមទូរស័ព្ទថា កូរ៉េខាងជើងបានព្យាយាមធ្វើតេស្តមីស៊ីល ដែលមិនស្គាល់អត្តសញ្ញាណ​ដោយ​បាញ់មួយគ្រប់ នៅម៉ោងប្រហែល ៥និង២០ព្រឹកមិញនេះ ចេញពីតំបន់ Wonsan របស់ខ្លួននៅក្នុងតំបន់ឆ្នេរសមុទ្រភាគខាងកើត។ ការធ្វើតេស្ត​និងការចាប់ផ្តើមត្រូវបានគេប៉ាន់ប្រមាណថា…

យោធាកូរ៉េខាងត្បូងតាមដានការបាញ់បង្ហោះកាំជ្រួចមីស៊ីលរបស់កូរ៉េខាងជើង

កូរ៉េខាងត្បូង: យោធារបស់កូរ៉េខាងត្បូងនៅថ្ងៃចន្ទទី៣០ ឧសភានេះ បានឱ្យដឹងថា ខ្លួនបានតាមដានការបាញ់បង្ហោះមីស៊ីលផ្លោង ដែលអាចធ្វើទៅបានដោយសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ (កូរ៉េខាងជើង) បន្ទាប់ពីរបាយការណ៍ទូរទស្សន៍ជប៉ុនបានចេញផ្សាយពីកូរ៉េខាងជើងអាចមានលទ្ធភាពបាញ់បង្ហោះមីស៊ីលបានគ្រប់ពេលក្នុងរយៈចម្ងាយឆ្ងាយគឺអាចឆ្លងទ្វីបបាន។ មន្ត្រីនៅឯនាយអគ្គរួមរបស់កូរ៉េខាងត្បូង ហៅកាត់ថា (JCS) បានប្រាប់ស៊ីនហួតាមទូរស័ព្ទថាវាត្រូវបានគេតាមពីក្រោយសញ្ញានៃការបាញ់មីស៊ីលផ្លោងរបស់កូរ៉េខាងជើង ហើយបានធ្វើការត្រៀមលក្ខណៈពេញលេញសម្រាប់ការបាញ់បង្ហោះនោះ។ អត្ថាធិប្បាយនេះធ្វើឡើងបន្ទាប់ពីទូរទស្សន៍រដ្ឋរបស់ប្រទេសជប៉ុន ហៅកាត់ថា NHK បានរាយការណ៍ថា ជប៉ុនបានដាក់យោធាខ្លួនឱ្យប្រុងជើងការសម្រាប់ការដែលអាចធ្វើបានសម្រាប់បាញ់បង្ហោះមីស៊ីលផ្លោងរបស់កូរ៉េខាងជើង ដើម្បីបាញ់ទម្លាក់គ្រប់ណាមួយដែលធ្វើដំណើរឆ្លងទ្វីបសមុទ្ររបស់ខ្លួន។ យោធារបស់ប្រទេសជប៉ុនត្រូវបានរាយការណ៍ថា…

កូរ៉េខាងត្បូងអំពាវនាវឱ្យកូរ៉េខាងជើង មានជំហរដកអាវុធនុយក្លេអ៊ែរ មុនពេលដែលកិច្ចចរចាយោធាមកដល់

កូរ៉េខាងត្បូង: នៅថ្ងៃចន្ទ ទី២៣ ឧសភានេះ កូរ៉េខាងត្បូងបានអំពាវនាវឱ្យសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ (កូរ៉េខាងជើង) ហៅកាត់ថា DPRK ដើម្បីបង្ហាញពីជំហររបស់ខ្លួន ស្តីពីការដកអាវុធនុយក្លេអ៊ែរ នៅក្នុងការឆ្លើយតបទៅនឹងសំណើកិច្ចសន្ទនារបស់កូរ៉េខាងជើង ស្តីពីបញ្ហាយោធានៅចុងសប្ដាហ៍នេះ។ អ្នកនាំពាក្យក្រសួងការពារជាតិរបស់ទីក្រុងសេអ៊ូល លោក Moon Sang-Gyun បានថ្លែងប្រាប់សន្និសីទកាសែតមួយឲ្យដឹងថា ក្រសួងបានបញ្ជូនការឆ្លើយតបតាមរយៈទូរស័ព្ទទំនាក់ទំនងយោធាជាមួយប្រទេសមហាអំណាចលោកខាងលិចនៅម៉ោង ៩និង៣០ព្រឹក ចំពោះសេចក្តីជូនដំណឹងដែលបានផ្ញើកាលពីថ្ងៃសៅរ៍កន្លងទៅ…