លោក Joe Biden និងនាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson បានជួបគ្នាមុន កិច្ចប្រជុំកំពូល នៃក្រុមប្រទេសG7

ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden និងនាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson បានជួបគ្នាមុន កិច្ចប្រជុំកំពូល នៃក្រុមប្រទេសG7។ មេដឹកនាំទាំងពីរត្រូវបានគេរំពឹងថានឹងប្រកាសធម្មនុញ្ញអាត្លង់ទិកថ្មី ដែលជាគោលដៅ នៃកិច្ចសហប្រតិបត្តិការរវាងសហរដ្ឋអាមេរិកនិងអង់គ្លេស ក្នុងកិច្ចប្រជុំលើបញ្ហាប្រឈមនានានៅ លើពិភពលោក។ លោក Biden បានមកដល់ចក្រភពអង់គ្លេសមុនថ្ងៃសុក្រជាថ្ងៃនៃកិច្ចប្រជុំកំពូលG7 នៅទីក្រុង Cornwall ភាគនិរតីប្រទេសអង់គ្លេស។…

ក្រុងហុងកុងនឹងអនុញ្ញាតឱ្យកុមារដែលមាន អាយុចាប់ពី១២ ឆ្នាំឡើងទៅទទួល បានវ៉ាក់សាំងការពារវីរុសកូរ៉ូណា របស់ក្រុមហ៊ុនPfizer

មន្ត្រីរដ្ឋាភិបាលបាននិយាយថា ទីក្រុងហុងកុងនឹងអនុញ្ញាតឱ្យកុមារដែលមាន អាយុចាប់ពី១២ ឆ្នាំឡើងទៅទទួល បានវ៉ាក់សាំងការពារវីរុសកូរ៉ូណា របស់ក្រុមហ៊ុនPfizer ខណៈទីក្រុងនេះព្យាយាមបង្កើនអត្រាការចាក់ចាក់វ៉ាក់សាំង។ ទីក្រុងហុងកុងនឹងចាក់វ៉ាក់សាំងដល់កុមារប្រមាណ ២៤០.០០០នាក់ ចាប់ពីអាយុ១២ ដល់១៥ឆ្នាំ ចាប់ផ្តើមពី ថ្ងៃសុក្រនេះ ដោយចូលរួមជាមួយប្រទេសដទៃទៀត ដែលបានចាប់ផ្តើមចាក់វ៉ាក់សាំងកុមារ។ វិធានការនេះបានធ្វើឡើងនៅពេលដែលទីក្រុងហុងកុងកំពុងជំរុញឱ្យប្រជាជន៧.៥ លាននាក់របស់ខ្លួនចាក់វ៉ាក់សាំង។ ចាប់តាំងពីការចាក់វ៉ាក់សាំងរបស់ទីក្រុង បានចាប់ផ្តើមកាលពីចុងខែកុម្ភៈ មានប្រជាជនត្រឹមតែជាង១៥ភាគរយ…

ស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានប្រគល់ រថយន្តគិលានសង្គ្រោះចំនួន ៣០គ្រឿង ដល់ក្រសួងសុខាភិបាល

  ពិធីប្រគល់ទទួលរថយន្តគិលានសង្គ្រោះ ៣០គឿងដែលជាជំនួយរបស់រដ្ឋាភិបាលជប៉ុន ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លងវីរុសកូរ៉ូណាប្រភេទថ្មី នៅលើសកលលោក រដ្ឋាភិបាលជប៉ុនបានសម្រេចផ្ដល់រថយន្តគិលានសង្គ្រោះចំនួន ៣០គ្រឿងបន្ថែមទៀតជូនដល់ ព្រះរាជាណាចក្រកម្ពុជា។ ពិធីប្រគល់ទទួលត្រូវបានប្រារព្ធឡើងនៅរសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១ នៅឃ្លាំង ឱសថ កណ្ដាលនៃក្រសួងសុខាភិបាល ក្រោមវត្តមាន របស់ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល…

ប្រទេសម៉ាឡេស៊ី នឹងបិទក្រុងនៅទូទាំងប្រទេសចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១៤ ខែមិថុនា ខាងមុខនេះ

ប្រទេសម៉ាឡេស៊ី នឹងបិទក្រុងនៅទូទាំងប្រទេសចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១៤ ខែមិថុនា ដោយសារការកើនឡើងនៃករណីឆ្លងវីរុសកូរ៉ូណា។ ការិយាល័យនាយករដ្ឋមន្រ្តី បានធ្វើសេចក្តីប្រកាសថា សកម្មភាពសេដ្ឋកិច្ចនឹងត្រូវបានដាក់កម្រិត លើកលែងតែសេវាកម្មចាំបាច់ និងវិស័យជាក់លាក់ណាមួយដែលត្រូវរងផលប៉ះពាល់។ រដ្ឋាភិបាលមានបំណងបន្ធូរបន្ថយការបិទក្រុងជាជំហានៗ ប្រសិនបើការរីករាលដាល នៃវីរុសត្រូវបានទប់ស្កាត់ ក្នុងកំរិតមួយចំនួន។ ករណីថ្មី នៅក្នុងប្រទេសម៉ាឡេស៊ី បានកើន លើសពី…

អនុរដ្ឋមន្ត្រីព័ត៌មានសេតវិមាននិយាយថា សេតវិមាន នឹងធ្វើការជាមួយអង្គការសុខភាពពិភពលោក ក្នុងការស៊ើបអង្កេត នៃការផ្ទុះឡើងមេរោគកូរ៉ូណា

អនុរដ្ឋមន្ត្រីព័ត៌មានសេតវិមានលោកស្រី Karine Jean-Pierre និយាយថា សេតវិមាន នឹងធ្វើការជាមួយអង្គការសុខភាពពិភពលោក ក្នុងការស៊ើបអង្កេត នៅក្នុងប្រទេសចិន ដើម្បីស្វែងរកការពិតអំពីប្រភពដើម នៃការផ្ទុះឡើងមេរោគកូរ៉ូណា។ លោកស្រី បាននិយាយបន្ទាប់ពីប្រធានាធិបតី លោកចូ បៃដិន បានស្នើឲ្យមន្ត្រីស៊ើបអង្កេតបង្កើនកិច្ចប្រឹងប្រែងទ្វេរដង ដើម្បីស៊ើបអង្កេតប្រភពដើម នៃជំងឺឆ្លងជំងឺកូវីដ-១៩ រួមទាំងលទ្ធភាពណាមួយ ដែលការពិសោធន៍អាចឈានដល់មន្ទីរពិសោធន៍ប្រទេសចិន។  …

អ្នកជំនាញ​មួយ​ក្រុម បានរួមគ្នាចេញលិខិតចំហរមួយ អំពាវនាវឲ្យ​រៀបចំបង្កើតក្រុមការងារស្រាវជ្រាវ ស្តីពីប្រភពនៃមេរោគកូរ៉ូណា

អ្នកជំនាញផ្នែក​ស្រាវជ្រាវមេរោគ ចំនួនជាង​២០នាក់ ដែលសុទ្ធតែត្រូវបានគេទទួលស្គាល់សមត្ថភាព​ពាសពេញពិភពលោក បានរួមគ្នា ចេញលិខិតចំហរមួយ អំពាវនាវ ឲ្យ​រៀបចំបង្កើតក្រុមការងារស្រាវជ្រាវ ស្តីពីប្រភពនៃមេរោគកូរ៉ូណាវីរុសថ្មី (Sars-CoV-2) ដែលបង្កជំងឺកូវីដ​១៩ ដោយផ្អែកលើ​គ្រប់សម្មតិកម្មទាំងអស់។ លិខិតនេះ បានអះអាងថា ក្រុមអ្នកជំនាញ​នៃអង្គការសុខភាពពិភពលោក មិនបានធ្វើការអង្កេតស្រាវជ្រាវ ប្រកបដោយតុល្យភាព ទាក់ទិននឹងសម្មតិកម្ម ដែលថាកូវីដ​១៩ អាចមានប្រភពធ្លាយចេញពីមន្ទីរពិសោធន៍។ អ្នកជំនាញដែលសរសេរលិខិតចំហរនេះ…

វ៉ាក់សាំង​​ស៊ីណូវ៉ាក់ចិន​ ត្រូវបានទីភ្នាក់​ងារ​ឱសថអឺរ៉ុប​ កំពុងត្រួតពិនិត្យ

ស៊ីណូវ៉ាក់​ គឺជា​វ៉ាកសាំង​ប្រឆាំង​កូវីដ​ដំបូងគេ​របស់​ចិន​ដែល​ត្រូវ​បាន​យកទៅ​ពិចារណា​អនុញ្ញាតឲ្យប្រើប្រាស់​នៅក្នុងទឹកដីអឺរ៉ុប​។ នៅថ្ងៃ​អង្គារ ទី៤ ឧសភា​ ឆ្នាំ២០២១​នេះ ទីភ្នាក់​ងារ​ឱសថអឺរ៉ុប​បាន​ប្រកាសឲ្យដឹង​ពី​ការ​សម្រេចចិត្ត​របស់ខ្លួន​ក្នុងការ​ចាប់ផ្តើម​ពិនិត្យមើល​ប្រសិទ្ធភាព​ និង​សុវត្ថិភាព ​វ៉ាក់សាំង​​ស៊ីណូវ៉ាក់ចិន​ ដោយ​ផ្អែកលើ​លទ្ធផល​បឋម​ដែល​បានមកពី​ការធ្វើតេស្តសាកល្បង​លើសត្វ​ និងមនុស្ស​។ លទ្ធផលបឋម​ខាងលើ​ បង្ហាញថា​វ៉ាក់សាំង​ស៊ីណូវ៉ាក់​របស់​ចិនមាន​ផ្ទុក​មេរោគ​កូរ៉ណាវីរុស​ដែល​អសកម្ម​ ឬងាប់​ និង​អាច​បង្កើតនូវ​ប្រព័ន្ធភាពស៊ាំ​ក្នុង​រាងកាយរបស់មនុស្ស​ឲ្យប្រឆាំង​ទល់​នឹង​មេរោគ​កូរ៉ូណាវីរុស​បាន​។ នេះ​បើតាម​ទីភ្នាក់ងារ​អឺរ៉ុប​និយាយ​នៅក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​។ ទីភ្នាក់ងារឱសថអឺរ៉ុប​នឹង​បន្ត​ការពិនិត្យមើល​លើ​វ៉ាក់សាំង​ស៊ីណូវ៉ាក់​រហូត​ដល់​មាន​ទិន្នន័យ​គ្រប់គ្រាន់​ មុន​នឹង​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុនឱសថ​ចិន​អាច​ដាក់​ពាក្យ​ស្នើសុំ​ធ្វើ​ចរាចរណ៍វ៉ាក់សាំង​លើ​ទីផ្សារ​អឺរ៉ុប​បាន​។ គួររំឭកជូនថា​ វ៉ាក់សាំង​ស៊ីណូវ៉ាក់​ត្រូវ​បាន​អនុញ្ញាត​ឲ្យប្រើប្រាស់ដោយ​អាជ្ញាធរ​ចិន​កាល​ពី​ខែកុម្ភៈ​។…

អ្នក​ជំនាញ​កំពូល​ខាង​ជំងឺ​ឆ្លង​របស់​សហរដ្ឋ​អាមេរិក ​ផ្ដល់​អនុសាសន៍​ឲ្យ​ ឥណ្ឌាបិទខ្ទប់​នៅ​ក្នុង​ប្រទេស​

អ្នក​ជំនាញ​កំពូល​ខាង​ជំងឺ​ឆ្លង​របស់​សហរដ្ឋ​អាមេរិក លោក​បណ្ឌិត Anthony Fauci បាន​ថ្លែង​នៅ​ក្នុង​បទសម្ភាសន៍​មួយ​ជាមួយនឹង​កាសែតIndian Express ថា៖ «វីរុស​កូរ៉ូណា​បង្ហាញ​ឲ្យ​យើង​ឃើញ​ថា ប្រសិន​បើ​យើង​មិន​ចាត់​វិធានការ​ណា​មួយ​ទេ នោះ​វា​នឹង​ផ្ទុះ​ឆ្លង​រាតត្បាត​ពាសពេញ​សង្គម»។ លោក​បណ្ឌិត Fauci បា។ គិត​ត្រឹម​ថ្ងៃ​សៅរ៍ ប្រទេស​ឥណ្ឌា​មាន​អ្នក​ឆ្លង​ជំងឺ​កូវីដ១៩​សរុប​ចំនួន​ជិត ២០ លាន​នាក់ ហើយ​អ្នក​ស្លាប់​ដោយសារ​ជំងឺ​នេះ​មាន​ចំនួន​ជាង ២ សែន…

កូវីដ-១៩ បំប្លែងខ្លួនថ្មីដែលកំពុងលុកលុយឥណ្ឌា ត្រូវបានរកឃើញក្នុងប្រទេសចំនួន១៧, នេះបើតាម WHO

  (ហ្សឺណែវ)៖ អង្គការសុខភាពពិភពលោក (WHO) បាននិយាយនៅថ្ងៃអង្គារសប្ដាហ៍នេះថា វីរុសកូរ៉ូណា (COVID-19) បំប្លែងខ្លួនថ្មី ដែលបានរកឃើញដំបូងបង្អស់នៅក្នុងប្រទេសឥណ្ឌា ត្រូវបានគេរកឃើញនៅក្នុងប្រទេសចំនួន ១៧ហើយ។ បើតាមអង្គការ WHO វីរុស COVID-19 បំប្លែងខ្លួនថ្មី ដែលត្រូវបានរកឃើញដំបូងបង្អស់នៅក្នុងប្រទេសឥណ្ឌា ឬគេស្គាល់ថា B1617 គិតត្រឹមថ្ងៃអង្គារសប្ដាហ៍នេះ…

នាយក CDC ចិន បាន​ច្រានចោល​ការផ្សាយ​ ​ថាវ៉ាក់សាំងចិន មានអត្រាការពារទាប

ក្នុងកិច្ចសម្ភាសន៍ជាមួយ Global Times កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ​២០២១ លោក Gao Fu នាយក​មជ្ឈមណ្ឌល​គ្រប់គ្រងជំងឺឆ្លងនៃប្រទេសចិន បាន​ច្រានចោល​ការផ្សាយ​របស់​សារព័ត៌មានបរទេស​ដែលសរសេរ​ថា «លោកសារភាព​ថា វ៉ាក់សាំងចិន មានអត្រាការពារទាប»។ លោក​ថា​ ការផ្សាយនេះ គឺជាការយល់ច្រលំទាំងស្រុង។ លោក Gao Fu…