កូរ៉េខាងត្បូង​នឹង​បើក​ទីផ្សារ​ជួញដូរ​មាស​នៅ​ដើមឆ្នាំ​២០១៤

​ប្រធាន​គ្រប់គ្រង​ហិរញ្ញវត្ថុ​របស់​ប្រទេស​កូរ៉េខាងត្បូង បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ ម្សិលមិញ​នេះ​ថា កូរ៉េខាងត្បូង​នឹង​បើក​ទីផ្សារ​ពាណិជ្ជកម្ម​ជួញដូ​រមាស​នៅ​ឆ្នាំក្រោយ ជា​សាធារណៈ​។​ ​ទីផ្សា​រមាស ឬ​ទីផ្សារ​ពាណិជ្ជកម្ម​មាស នឹង​ត្រូវ​បើក​ដំណើរការ​ជា​លើកដំបូង​នៅ​ក្នុង​ប្រទេស​កូរ៉េ​នា​ដើម​ត្រីមាស​ទី​១​ឆ្នាំ​២០១៤ ដើម្បី​អនុញ្ញាត​ឲ្យមាន​ការជួ​ញ​ដូ​រមាស​នៅក្នុង​ប្រទេស​ជា​សាធារណៈ​។ នេះ​បើ​យោង​តាម​គណៈកម្មការ​សេវា​ហិរញ្ញវត្ថុ (FSC)​។​ ​សម្រាប់​អ្នកលេង​ទីផ្សារ​ពាណិជ្ជកម្ម​មាស​នេះ នឹង​ទទួលបាន​អាជ្ញាប័ណ្ណ​ជា​សមាជិក ដោយ​គ្រាន់តែ​បំពេញ​ទៅតាម​តម្រូវការ​ផ្នែក​ហិរញ្ញវត្ថុ​ឲ្យបាន​ជាក់លាក់​។​ ​ដើម្បី​ជំរុញ​ឲ្យ​ប្រតិបត្តិការ​ទីផ្សារ​ពាណិជ្ជកម្ម​មាស​ថ្មី​នេះ មាន​ដំណើរការ​ល្អ រដ្ឋាភិបាល​បាន​ធ្វើ​ការលើកលែង​ពន្ធ ព្រមទាំង​កាត់​បន្ថយពន្ធ​សាជីវកម្ម និង​ប្រាក់​ចំណូល​៕

G-Dragon ស្រដៀង​តារា​ម៉ូ​ល​ដែល Soo Joo

​យោងតាម​ប្រភព​ព័ត៌មាន koreanupdates ចុះ​ថ្ងៃ​ទី ១៨ ខែ កក្កដា ឆ្នាំ​២០១៣ នេះ​បានឲ្យដឹងថា G-Dragon ដែល​ជា​ប្រធាន​ក្រុម BIGBANG បាន​ថតរូប​ថ្មី​មួយ​បែប​ធ្វើឲ្យ​ភ្ញាក់ផ្អើល ដែល​មើលទៅ​ស្រដៀង​នឹង​តារា​ម៉ូ​ដែល​កូរ៉េខាងត្បូង Soo Joo ។ ជាមួយនឹង​គ្នា​នេះ​ដែរ​មាន​មនុស្ស​ជាច្រើន​បាន​ចែករំលែក និង​ចូល​ទៅ​មើលរូប​នៅលើ​គណនី Instagram របស់គាត់​។…

តារា​សម្តែង Yeo Min Jung លេច​សុដន់​នៅលើ​កម្រាលព្រំ​ក្រហម

​កាលពី​ល្ងាច​ថ្ងៃទី ១៨ ខែ កក្កដា ឆ្នាំ ២០១៣ ម្សិលមិញ​នេះ ក្នុង​កម្មវិធី LHP PiFan 17th ត្រូវ​បាន​ដំណើរការ​ជាពិសេស​នៅ Bucheon ក្នុង​ប្រទេស​កូរ៉េខាងត្បូង​។​ ​ក្នុង​ព្រឹត្តិការណ៍​នេះ​មាន​តារា​ល្បីៗ​ចូលរួម ដូចជា Lee Byung Hun, Jeon…

Samsung អាច​ក្លាយ​ជា​ទូរស័ព្ទ Facebook បន្ទាប់ឬទេ?

Samsung អាចក្លាយជាទូរស័ព្ទ Facebook បន្ទាប់ឬទេ? មានព័ត៌មានលេចឮថា ក្រុមហ៊ុនបណ្តាញសង្គម​ដែលធំជាងគេបង្អស់លើពិភពលោក​កំពុង​ស្វែងរក​​ដៃគូថ្មីដើម្បីជួយ​ទៅលើ​យុទ្ធសាស្រ្ត​ទូរស័ព្ទ​ដៃ​ដូចទៅនឹង HTC។ លោក Mark Zuckerberg ជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Facebook បានជួបជាមួយនឹង​ថ្នាក់ដឹកនាំកំពូលក្រុមហ៊ុន Samsung កូរ៉េខាងត្បូងដើម្បីពិភាក្សាភាពជាងដៃគូរវាងក្រុមហ៊ុន​ទាំងពីរដោយផ្តោតទៅលើការផលិតទូរស័ព្ទ Facebook។ គួរបញ្ជាក់ផងដែរថា បន្ទាប់ពីមានការខកចិត្តជាមួយនឹង HTC សម្រាប់លើកដំបូង…

Galaxy S4 turbocharges ទាញ​​យក​​ទិន្នន័យ​លឿន​​ជាង​​មុន​​ទ្វេដង

Galaxy S4 turbocharges ទាញ​​យក​​ទិន្នន័យ​​លឿន​​ជាង​​មុន​​ទ្វេដង Galaxy S4 គឺជាម៉ូដែលមួយដែលក្រុមហ៊ុន Samsung ធ្វើការ​កាត់​បន្ថយ​ឲ្យ​ចាកចេញ​ពីកំដៅ ហើយ​លោកអ្នក​​នឹង​ទទួល​បាន​នូវរឿង​ថ្មីមួយទៀង ​ដែលនឹងមកដល់នាពេលឆាប់ៗខាងមុខ វាជាម៉ូដែលថ្មីមួយ ដែល​នឹង​ទទួល​បាន​នូវ​ការ​ចាប់​អារម្មណ៍​ជាង​ម៉ូដែល​មុនៗ។ លោក JK Shin ជាសហប្រធានផ្នែកប្រតិបត្តិក្រុមហ៊ុន Samsung បានប្រប្រាប់សារព័ត៌មាន Reuters ថា ក្រុមហ៊ុនមានគម្រោងផលិតទូរស័ព្ទម៉ូដែល Galaxy S4 ថ្មីមួយទៀត ដែលដំណើរការដោយ LTE-Advanced Technology…

អាមេរិក ជប៉ុន និង​កូរ៉េ​ចូល​តុ​ពិភាក្សា​លើ​បញ្ហា​ឧបទ្វីប​កូរ៉េ​

​ប្រភព​ព័ត៌មាន​ទីភ្នាក់ងា​រ​សារព័ត៌មាន​ស៊ីន​ហួរ​ចុះផ្សាយ កាលពី​ថ្ងៃ​ទី ១៤ ម្សិលមិញ​នេះ​បានឲ្យដឹងថ ក្រុមមន្ត្រី​សេត​វិមាន​របស់​អាមេរិក​បាន​ប្រកាស​កាលពី​ថ្ងៃ​សុក្រ​នេះ​ថា​ប្រទេស​ជប៉ុន​និង​កូរ៉េខាងត្បូង​នឹង​ត្រូវ​បាន​អញ្ជើញ​មក​ជួបជុំ​ពិភាក្សា​គ្នា​លើ​បញ្ហា​ឧបទ្វីប​កូរ៉េ​ជា​ត្រី​ភាគី​នៅ​សប្តាហ៍​ក្រោយ​។​ ​អ្នកតំណាង​ពិសេស​របស់​អាមេរិក​សម្រាប់​កូរ៉េ​ខាងជើង​ជា​អ្នក​ទទួល​ភ្ញៀវ​តំណាង​មក​ពី​ជប៉ុន​និង​កូរ៉េខាងត្បូង​លើ​ជំនួប​លើក​នេះ​ដែល​ត្រូវ​ធ្វើឡើង​នៅ​ក្នង​ទីក្រុង​វ៉ា​ស៊ិន​តោន​នា​ថ្ងៃ​ពុធ​អាទិត្យ​ក្រោយ​ដើម្បី​ស្វែងរក​និង​ផ្លាស់ប្តូរ​ទស្សន​លើ​បញ្ហា​ដែល​កំពុង​កើតមាន​នៅ​ឧបទ្វីប​កូរ៉េ​។​ ​ភាគី​ខាង​កូរ៉េ​ខាងត្បូង​ដែល​មាន​លោក Cho Tae Yong អ្នក​តំណាង​ពិសេស​ប្រចាំ​ប្រទេស​លើ​ការងារ​សន្តិសុខ​និង​សន្តិភាព​ឧបទ្វីប​កូរ៉េ​នៅ​ខណ​ដែល​ភាគី​ជប៉ុន​និង​ត្រូវ​បញ្ជូន​លោក​រដ្ឋលេខាធិការ​ផ្នែក​ការងារ​អា​ស៊ីន​និង​អូ​សេ​អា​នី​ប្រចាំ​ក្រសួង​ការងារ​ការបរទេស Shinsuke Sugiyama ។​ ​គួរ​បញ្ជាក់​ដែរ​ថា​កូរ៉េ​ទាំង​ពីរ​ធ្លាប់​បាន​យល់ព្រម​ថា​នឹង​មាន​ការជួប​គ្នា​ជា​ផ្លូវការ​មួយ​សម្រាប់​ការ​ខាក​ខាន​ជាង 6 ឆ្នាំ​ក្នុង​ការប្រឈមមុខគ្នា​លើ​តុ​ប្រជុំ​ប៉ុន្តែ​ត្រូវ​ខាក​ខាន​ទៅ​វិញ​ដោយសារតែ​ប្រកាន់​គ្នា​លើ​ការបញ្ជូន​ថ្នាក់​មេដឹកនាំ​មិន​សាក​សម​គ្នា​៕​ https://i1272.photobucket.com/albums/y389/domneng/Top/south-korea-usa-japan-flag_zps8be6753e.jpg

ភាព​តានតឹង​នៃ​ឧបទ្វីប​កូរ៉េ​នៅ​បន្ត​ក្រោយ​ការផ្អាក​ដំណើរ​ការចចារ​រវាង​មេដឹកនាំ​ទាំងពីរ​

ការ​បង្ហើប​ផ្លូវ​ក្នុង​ការចចារ​គ្នា​រវាង​ប្រទេស​កូរ៉េ​ទាំងពីរ​ដែល​ចាប់ផ្តើម​ពី​ភាគី​កូរ៉េខាងជើង​ថ្មីៗ​នេះ​បានធ្វើ​ឲ្យ​មាន​ភាព​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ពី​សំណាក់​អន្តរជាតិ​ប៉ុន្តែ​គួរ​ឲ្យ​សោកស្តាយ​ដែល​ក្រោយមក​ត្រូវបាន​ផ្អាក​ទៅវិញ​និង​វា​បាន​ហាក់ដូចជា​ធ្វើ​ឲ្យ​ការផ្សះផ្សា​នៃ​ចំណងមិត្តភាព​របស់​ឧបទ្វីប​កូរ៉េ​ក្លាយជា​រឿង​ពិបាក​ទៅវិញ​។​ ​ភាព​តានតឹង​បាន​កើន​ឡើងដល់​កម្រិត​ខ្ពស់បំផុត​ចាប់តាំងពី​កូរ៉េខាងជើង​បាន​សាកល្បង​មី​ស៊ី​ល​កាលពី​ខែធ្នូ​ហើយ​ចាប់ផ្តើម​ពង្រាយ​ទ័ព​តាម​ព្រំដែន​ជាមួយ​កូរ៉េខាងត្បូង​និង​បិទ​ច្រក​តំបន់​សេដ្ឋកិច្ច Kaesong​។​ ​បន្ទាប់មក​នាពេល​ថ្មីៗ​គេ​បែរជា​ចម្លែក​ចិត្ត​នៅពេលដែល​ភាគី​ទាំងពីរ​ហាក់ដូចជា​បន្ទ​ន់​ខ្លួន​ដើម្បី​ស្វែងរក​តុ​ច​ចារ​គ្នា​ទៅវិញ​។​បើទោះបីជា​យ៉ាងណាក៏ដោយ​ផែនការ​នៃ​ការពិភាក្សា​ត្រូវបាន​រំសាយ​ទៅវិញ​ដោយសារ​ការមិន​ជឿជាក់​ថា​ការចចារ​នេះ​មាន​ប្រសិទ្ធភាព​ក្នុងការ​ប៉ះប៉ូវ​នូវ​សម្ព័ន្ធភាព​រវាង​គ្នា​ទៅវិញ​រវាង​មេដឹកនាំ​ទាំងសងខាង​ទៅវិញ​ហើយ​វា​ត្រូវបាន​អ្នកជំនាញ​មើលឃើញថា​គឺ​ដោយសារតែ​ការយល់ច្រឡំ​គ្នា​អំណាច​រៀងខ្លួន​លើ​ប្រព័ន្ធ​នយោបាយ​ដែល​ខុសស្រឡះ​ពីគ្នា​នោះ​ហើយ​ការចចារ​នឹង​អាចធ្វើ​ឡើងវិញ​នៅពេលដែល​ភាគី​ទាំងសងខាង​មាន​ភាព​ធូរស្រាល​បន្តិច​៕ ​

ការពិភាក្សា​រវាង​កូរ៉េ​ខា​ត្បូង និង​ខាងជើង​នៅតែ​មិន​ទាន់​លេចចេញ​ជា​រូបរាង​

​ប្រភព​ទីភ្នាក់ងារ​សារព័ត៌​មា​ស៊ីន​ហួរ​ដែល​ចុះ​កាលពី​ថ្ងៃ​ទី ៩ ខែ មិថុនា ឆ្នាំ ២០១៣ បា​ឲ្យដឹងថា​អ្នកតំណាង​ថ្នាក់​តំបន់ដែ​ល​មក​ពី​កូរ៉េខាងជើង​និង​ខាងត្បូង​បាន​ជួបជុំ​ពិភាក្សា​គ្នា​ដល់​ទៅ​ពីរដង​មុនពេល​ដែល​កិច្ចប្រជុំ​ថា្នក់​រដ្ឋ​ដែល​ប្រព្រឹត្ត​ទៅ​នៅក្នុង​ទីក្រុង​សេ​អ៊ូ​ល​ដែល​ធ្វើឡើង​នៅ​ថ្ងៃ​ពុធ​សប្តាហ៍​នេះ​។​ ​ការប្រជុំ​ដែល​បាន​ធ្វើឡើង​នៅក្នុង​អគារ​រដ្ឋបាល​មួយ​ដែល​ស្ថិតនៅក្នុង​ភូមិ​មួយ​នៃ​តំបន់ Panmunjom មិនទាន់​បាន​ត្រូវ​ភាគី​ចេញ​មក​បកស្រាយ​ពី​លទ្ធផល​នៃ​ការប្រជុំ​នៅឡើយ​ទេ​នៅ​ខណៈ​ដែល​រដ្ឋមន្ត្រី​បង្រួបបង្រួម​ជាតិ​កូរ៉េខាងត្បូង​បាន​និយាយ​ថា​ភាគី​ទាំង​សងខាង​និង​ពិភាក្សា​យល់ព្រម​គ្នា​លើ​កិច្ចសហប្រតិបត្តិការ​គ្នា​មួយ​ចំនួន​ហើយ​វា​បាន​ប្រព្រឹត្តទៅ​យ៉ាង​រលូន​និង​គ្មាន​ការឈ្លោះប្រកែក​គ្នា​នោះ​ទេ​៕​ https://i1272.photobucket.com/albums/y389/domneng/3%20lady/south-korea-north-korea-e1324282550184_zps795e24d8.jpg

ការពិភាក្សា​រវាង​កូរ៉េ​ទាំង​ពីរ​នឹង​ធ្វើឲ្យ​ភាព​តានតឺង​មានភាព​ប្រសើរឡើង​

ប៉េកាំង​៖ នៅ​ថ្ងៃ​អាទិត្យ​នេះ​កូរ៉េ​ខាងជើង​បាន​រៀបចំ​រួច​ជា​ស្រេច​នូវ​ជំនួប​ការងារ​មួយ​ជាមួយនឹង​កូរ៉េខាងត្បូង​នៅ​តំបន់ Kaesong ហើយ​ប្រទេស​កូរ៉េ​ខាងជើង​ក៏​នឹង​បើក​ឲ្យមាន​ដំណើរការឡើង​វិញនូ​វ​ទំនាក់ទំនង​ជាមួយ​នឹង​អង្គការ​កាកបាទក្រហម​ផង​ដែរ​នៅ​ថ្ងៃ​សៅរ៍​នេះ​។​ ​ក្រសួង​បង្រួបបង្រួម​ឧបទ្វីប​កូរ៉េ​របស់​កូរ៉េខាងត្បូង​បាន​និយាយថា​ការជួបគ្នា​លើក​នេះ​ជា​ការជួប​គ្នា​ដំបូង​មុន​ពេល​ឈានទៅ​ជំនួប​ក្នុង​លក្ខណ្ឌ​ថ្នាក់​រដ្ឋមន្ត្រី​នៅក្នុង​ទីក្រុង​សេ​អ៊ូ​ល​ដែល​អាច​នឹង​ប្រព្រឹត្តទៅ​ថ្ងៃទី 12 មិថុនា​ប៉ុន្មាន​ថ្ងៃក្រោយ​ការប្រជុំ​ថ្ងៃ​អាទិត្យ​នេះ​។​អ្នកតំណាង​ឲ្យ​អគ្គលេខា​ធិ​ការ​អង្គការសហប្រជាជាតិ​បាន​ពណ៍​នាពី​ការជួបជុំ​លើក​នេះ​ជា​ការបង្ហាញ​ពី​សញ្ញា​នៃ​ការអភិវឌ្ឍ​និង​ជម្រុញ​ទៅ​មុខ​នៃ​ទំនាក់ទំនង​ជិតស្និទ្ធ​គ្នា​ឡើងវិញ​នៃ​ឧបទ្វីប​កូរ៉េ​៕​ https://i1272.photobucket.com/albums/y389/domneng/3%20lady/south-korea-north-korea-e1324282550184_zps6cc44f16.jpg

កូរ៉េខាងជើង​ស្នើរ​ឲ្យមាន​ការពិភាក្សាគ្នា​ជាមួយនឹង​កូរ៉េខាងត្បូង​លើ​បញ្ហា​ពីរ​

​ព្យុង​យ៉ាង​៖​ទីក្រុង​ព្យុងយ៉ាង​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​បាន​ស្នើរ​ឲ្យមាន​ការពិភាក្សា​គ្នា​មួយ​ជាមួយនឹង​កូរ៉េខាងត្បូង​លើ​បញ្ហា​នៃ​ការធ្វើ​ឲ្យ​ដំណើរការ​ជា​ធម្មតា​នៅ​តំបន់ឧស្សាហកម្ម​កេស៊ុ​ង Kaesong Industrial Zone( IKZ ) និង​ធ្វើឲ្យ​មាន​ដំណើរការឡើង​វិញនូ​វ​ការធ្វើ​ដំណើរ​ទៅ​កំសាន្ត​នៅ​ភ្នំ Kumgang ឡើងវិញ ( ភ្នំ Kumgang ជា​ភ្នំ​ដែល​មាន​ទីតាំង​នៅក្នុង​ទឹកដី​នៃ​កូរ៉េ​ខាងជើង​ហើយ​មាន​ចម្ងាយ​ប្រមាណ​ជា 50 គីឡូ​ម៉ែត​ពី​កូរ៉េខាងត្បូង )​។​ ​ការ​ថ្លែង​ខាងលើ​នេះ​ត្រូវបាន​ធ្វើឡើង​ដោយ​អ្នកតំណាង​មួយរូប​ដែល​ធ្វើការ​នៅក្នុង​គណកម្មការ​បង្រួបបង្រួម​កូរ៉េ​របស់​កូរ៉េខាងជើង Committee for the…