ច​ចាម​អារាម​ថា Nexus 5 នឹង​ធ្វើឡើង​ដោយ​ក្រុមហ៊ុន​ទូរស័ព្ទ Mototola

​ប៉ុន្មាន​ថ្ងៃ​មក​នេះ​ពាក្យ​ច​ចាម​អារាម បាន​លេចឡើង​ជា​បន្តបន្ទាប់​ថា ទូរស័ព្ទ ដ៏​ឆ្លាត់​វ័យ Nexus 5 ត្រូវបាន​ធ្វើឡើង​ដោយ​ក្រុមហ៊ុន​ទូរស័ព្ទ Motorola ។​ ​ប្រភព​ព័ត៌មាន​ថ្មី ដែល​ចេញផ្សាយ​ដោយ @evleaks ពាក់ព័ន្ធ នឹង​ការ​លេច​ធ្លាយ​ចេញ​នៃ​ឧបករណ៍ នេះ ត្រូវបាន​គេ​រំពឹងថា ខាង LG ជា​អ្នក​ធ្វើ Nexus…

Shin Se Ha អួត​សម្រស់​តាម​ការ​ស្លៀក​ឈុត​ផ្សេងៗ​

​នាង Shin Se Ha បាន​ត្រៀម​ខ្លួន​រួចរាល់​ហើយ បង្ហោះ​រូបភាព​សិច​ស៊ី​ជា​ច្រើន​សន្លឹក​នៅលើ រ៉េត​ផ្លា​វ៉ា ដែល​ជា​តារា​ស្រី អាស៊ាន​ដែល​លោក​អ្នក​ចូលចិត្ត​គយគន់​សម្រស់ ។ ស្រី​ស្រស់ Shin Se Ha ដែល​ជា​តារា​ម៉ូ​ដែល​របស់​កូរ៉េ បានទាមទារ​ចំណាប់​អារម្មណ៍​ដោយ​ការ​ស្លៀក​ឈុត​បង្ហាញ​ផ្សេងៗ​គ្នា មើល​ទៅ​ពិតជា​ទាក់ទាញ​។​ Shin Se Ha…

កម្លាំង​ទាហាន 80,000 នាក់​ដែល​ចូលរួម​សមយុទ្ធ​ប្រចាំ​ឆ្នាំ​រួម​គ្នា​រវាង​កូរ៉េ​និង​អាមេរិក​

​ទីក្រុង​ប៉េកាំង ( 19/08/13 ) : កូរ៉េ​ខាងត្បូង​និង​សហរដ្ឋអាមេរិក​បាន​ចាប់ផ្តើម​ធ្វើ​សមយុទ្ធ​យោធា​រួមគ្នា​មួយ​កាលពី​ថ្ងៃ​ម្សិលមិញ​នេះហើយ​ដែល​នឹង​ត្រូវ​បញ្ចប់​នៅ​ថ្ងៃទី 30 សីហា​។​ ​ទ័ព​កូរ៉េខាងត្បូង​ដែល​មាន​ចំនួន 50,000 នាក់​បាន​ចូលរួម​ធ្វើ​សមយុទ្ធ​ជាមួយនឹង​ទាហាន​អាមេរិក​ចំនួន 30,000 នាក់​ក្នុង​គោលបំណង​ធ្វើឲ្យ​សមត្ថភាព​នៃ​កម្លាំង​ទាហាន​កាន់​ប្រសើរឡើង​ក្នុង​ការគាំទ្រ​កិច្ច​គាំពារ​សន្តិសុខ​នៅក្នុង​ឧបទ្វីប​កូរ៉េ​និង​សមត្ថភាព​ការពារជាតិ​របស់​ប្រទេស​ភាគី​ដែល​ចូលរួម​ទាំងពីរ​។​នៅ​ចន្លោះ​ពេល​នេះ​រដ្ឋាភិបាល​កូរ៉េ​ក៏​នឹង​មាន​សមយុទ្ធ​ផ្សេង​មួយទៀត​ដែល​ចាប់ផ្តើម​សម្រាប់​រយៈពេល​បួន​ថ្ងៃ​ប៉ុណ្ណោះ​ដែល​ស្តី​អំពី​ការសង្គ្រោះ​បន្ទាន់​ផងដែរ​ដូច​ជា​ការពារ​ខ្លួន​ពី​ក្រុម​ភេ​វរ​កម្ម​ក៏​ដូច​ជា​ការ​បង្កហេតុ​នានា​ពី​សំណាក់​កូរ៉េខាងជើង​ផង​៕​

បវរកញ្ញា​កាយសម្ព័ន្ធ​នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង​

​កាលពី​ថ្ងៃ​ទី ១៥ ខែ សីហា ឆ្នាំ ២០១៣ កន្លងទៅនេះ នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង បាន​ដំណើរការ​កម្មវិធី​ពិសេស​មួយ ដោយ​ដាក់​ឈ្មោះ ការប្រឡង​បវរកញ្ញា​កាយ​សម្ព័ន្ធ​។​ ​ការប្រឡង​នេះដែរ បេក្ខជន​ដែល​ចូលរួម គឺជា​មនុស្ស​ដែល​ចេញពី​ការហ្វឹកហាត់​កាយ​សម្ព័ន្ធ​។​ស្ត្រី​ដែល​ចូលរួម​ដាច់ខាត​ត្រូវតែ​មាន​សម្រស់​ស្រស់ស្អាត និង​មាន​វិជ្ជាជីវៈ​ត្រឹមត្រូវ​ចេញពី​កាយសម្ព័ន្ធ ។ ទោះបីជា​មាន​មុខស្រស់​សោភា តែ​គ្មាន​សាច់ដុំ​ធំៗ​ដូច​បុរស អាច​នឹង​ពិបាក​យកជ័យ​ជម្នៈ​ខ្លាំងណាស់ និយាយ​រួម​សម្រាប់​អ្នក​ដែល​ចូលរួម​ប្រកួត​ដាច់ខាត​ត្រូវតែ​មាន​សាច់ដុំ…

ទូរស័ព្ទ​ឆ្លាត​វៃ LG គោលដៅ​ជា​ពិសេស​សម្រាប់​នារី​នៅ​រុស្ស៊ី​

ជាមួយនឹង​ជំនាន់​ពិសេស នៃ​ក្រុមហ៊ុន LG ដែល​បាន​បង្ហាញ​ទូរស័ព្ទ Optimus L5 II Dual ផលិត​ឡើង​ក្នុង​គោលដៅ សំខាន់ សម្រាប់​លក់​ឲ្យ​ស្ត្រី​នៅក្នុង​ប្រទេស​រុស្ស៊ី​។ ជាមួយនឹង​ទម្រង់ និង​រចនាបទ រចនា ដូចជា​មិន​អាក្រក់​ជាង Samsung La Fleur នោះទេ​។​ ​យោងតាម​របាយការណ៍​ពិសេស​មួយ​ដែល​បាន​បោះពុម្ព…

ក្រុមហ៊ុន​ចែកចាយ​អគ្គិសនី​មួយ​របស់​កូរ៉េ​បង្ខំ​ឲ្យ​បុគ្គលិក​ស្លៀកខោ​ទឹកនោម​ពេលធ្វើការ​

​ក្រុមហ៊ុន​កូរ៉េខាងត្បូង​ដែល​បាន​វិនិយោគ​រួម​គ្នា មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក និង Republican Honduras ថ្មីៗ​នេះដែរ បាន​ចេញ​បញ្ជា​ឲ្យ​បុគ្គលិក​ខ្លួន​ស្លៀកពាក់​ជាមួយនឹង​ខោ​ទឹកនោម​កូនក្មេង​ដែល​ធ្វើឲ្យ​បុគ្គលិក​មានអារម្មណ៍​ធន់ទ្រាន់​យ៉ាងខ្លាំង​។​ ​នៅ​ក្រោម​បញ្ជា​ក្រុមហ៊ុន​ដែល​ចេញ​កាលពី​ថ្ងៃ សៅរ៍ ទី ១០ ខែ សីហា កន្លងទៅ បុគ្គលិក​ទាំងអស់​នៃ​ប្រពន្ធ​ចែកចាយ​ថាមពល​អគ្គិសនី Kyungshin-Lear ដាច់​ខាត់​ត្រូវតែ​ស្លៀកពាក់​ខោ​ទ្រនាប់​ទឹកនោម​កូនក្មេង​ក្នុង​អំឡុង​ពេល​ធ្វើការ​។​កា​ធ្វើបែបនេះ​ពួក​គេ​យល់ឃើញ​ថា ជា​ការបញ្ចៀស​រាល់​កា​បត់ជើង​ទៅ​បង្គន់ ដែល​ធ្វើឲ្យ​រអាក់រអួល​ដល់​ការងារ​។​តែ​បើ​សិន​កម្មករ​ទាំងនោះ​មិន​ធ្វើ​ដូច​បទបញ្ជា​នោះទេ ប្រឈម​នឹង​ការបាត់បង់​ការងារ​។​…

ប្រេសិត​ពិសេស​លើ​បញ្ហា​នុយក្លេអ៊ែរ​របស់​កូរ៉េខាងត្បូង​បាន​ចាក​ចេញ​នៅ​ថ្ងៃ​អង្គារ​នេះ​ទៅ​កាន់​ទីក្រុង​មូ​ស្គូ​

​សេ​អ៊ូ​ល ( 13/08/13 ) : ប្រេសិត​ពិសេស​លើ​បេសកកម្ម​វិបត្តិ​នុយក្លេអ៊ែរ​តំណាង​ឲ្យ​កូរ៉េ​ខាងត្បូង​លោក Cho Tae Yong បាន​ធ្វើដំណើរ​ចាកចេញ​ទៅ​កាន់​ទីក្រុង​មូ​ស្គូ​កាលពី​ព្រឹក​មិញ​នេះ​ហើយ​ក្នុង​គោលបំណង​ធ្វើ​ការពិភាក្សា​គ្នា​ជាមួយ​ភាគី​រុស្សី​ក្នុងការ​ធ្វើឲ្យ​ប្រសើរឡើង​នូវ​វិបត្តិ​នុយក្លេអ៊ែ​ររបស់​កូរ៉េខាងជើង​។​ ​លោក Cho ដែល​ជា​តំណាងឲ្យ​កូរ៉េខាងត្បូង​នឹង​ត្រូវ​ជួប​ពិភាក្សា​ជាមួយ​តំណាង​ប្រទេស​រុស្សី​លោក Igor Vladimirovich និង​រដ្ឋមន្ត្រី​មួយចំនួនទៀត​ដែល​ពាក់ព័ន្ធ​នៅក្នុង​ទស្សនៈកិច្ច​ចំនួន​បី​ថ្ងៃ នៅ​ប្រទេស​រុស្សី​។​ជា​ជំនួប​លើកតំបូង​ដែល​លោក Cho ត្រូវ​ពិភាក្សា​ជាមួយ​រុស្សី​ចាប់តាំងពី​លោក​ត្រូវបានចាត់តាំង​តំណែង​ជា​បេសកជន​ពិសេស​ស្វែងរក​ដំណោះស្រាយ​លើ​វិបត្តិ​នុយក្លេអ៊ែរ​តាំងពី​ខែ​ឧសភា​កន្លង​មក​។​លោក Cho…

តារាចម្រៀង IU បណ្តើរ​តារា​សម្តែង Lee Hyun Woo ទៅ​មើល​កុន​ល្បី​ថា​ជា​ន័យ​ស្នេហា​

​យោងតាម​សារព័ត៌មាន​បរទេស​មួយ​ចំនួន​ដែល​បាន​ចុះ​នៅ​ថ្ងៃ​ទី ០៩ ខែ សីហា ឆ្នាំ ២០១៣ បានឲ្យដឹងថា​តារាចម្រៀង​ស្រី IU និង​តារា​សម្តែង​ប្រុស​វ័យក្មេង Lee Hyun Woo ដឹកដៃគ្នា​ទៅមើល​​ខ្សែភាពយន្ត​ជាមួយគ្នា​។​ ​ប្រទេស​កូរ៉េខាងត្បូង​បាន​រាយការណ៍​មក​ថា​នៅ​ព្រឹក​នេះ​បាន​ចាក់​ផ្សាយ​ពី​តារាចម្រៀង​ស្រី IU និង Lee Hyun Woo កំពុង​ដើរ​បណ្តើរគា្ន​នៅតាម​ផ្លូវ​។…

បាក់​ស្ពាន​មួយ​នៅក្នុង​ការដ្ឋាន​សំណង់​សម្លាប់​ជនជាតិ​ចិន​ពីរ​នាក់​របួស​ម្នាក់​

ប៉េកាំង ( 30/07/13 ) : កម្មករ​ជនជាតិ​ចិន​ពីរ​នាក់​ត្រូវបាន​ស្លាប់​ក្រោយ​ការធ្លាក់​បាក់​បំណែក​មួយ​នៃ​ស្ពាន​ដែល​កំពុង​សាងសង់​នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង​។​ ​ស្ពាន​ដែល​មានឈ្មោះ Banghwa សាងសង់​ឡើង​ដោយ​ឆ្លងកាត់​ទន្លេ Han ទៅ​តំបន់​មួយ​នៃ​ភាគ​ខាងលិច​នៅ​ទីក្រុង​សេ​អ៊ូ​ល​។​ដែក​ដែល​មាន​ប្រវែង 47 ម៉ែត្រ​ដែល​ផ្ទុក​ទៅ​ដោយ​ឧបករណ៍​សំណង់​ធ្ងន់ៗ​ផង​បាន​ធ្លាក់​មក​ដី​នៅ​ពេល​ដែល​ក្រុមកម្មករ​ជនជាតិ 4 នាក់​កំពុង​ធ្វើការ​នៅ​ខាងក្រោម​។​នៅពេល​ដែល​បំណែក​ស្ពាន​បាន​ធ្លាក់​កម្មករ​ម្នាក់​បាន​ព្យាយាម​គេច​ចេញពី​គ្រោះថ្នាក់​នេះ​។​ ​ក្រុម​ប៉ូលិស​និង​អ្នក​ស៊ើបអង្កេត​កំពុង​ធ្វើ​ការតាមដាន​ស្រាវជ្រាវ​លើ​ការបាក់​ធ្លាក់​នៃ​បំណែក​ស្ពាន​មួយ​នេះ​ដែល​វា​មាន​តម្លៃ​ទឺកប្រាក់​ទៅដល់ 98 លាន​ដុល្លារ​ហើយ​ចាប់ផ្តើម​សាងសង់​តាំងតែ​ពី​ឆ្នាំ 2005 ដោយ​សង្ឃឹមថា​នឹង​បញ្ចប់​នៅក្នុង​ខែ​មិថុនា​ឆ្នាំក្រោយ​៕​…

ពិធីបុណ្យ​ភក់​ដ៏​អស្ចារ្យ​នៅលើ​ទឹក​ដី​គឹមឈី​ ( វីដេអូ​ខាងក្នុង )

​នៅពេល​ដែល​អ្នកធ្វើ​ដំណើ​រ​ទៅកាន់​ប្រទេស​កូរ៉េ នឹងចូលរួម​កម្មវិធី​មួយ​ឈ្មោះ ថា Boryeong នោះ​គឺ​ជា​កម្មវិធី​តែមួយគត់ ដោយ​តម្រូវ​ឲ្យ​អ្នក​ជ្រមុជ​ភក់​។​ ​ពិធីបុណ្យ​ជ្រមុជ​ភក់ គឺជា​ពិធី​បុណ្យ​ដ៏​ធំ​បំផុត​នៅលើ​ពិភពលោក ដែល​ធ្វើឡើង​នៅក្នុង​ខែ កក្កដា ដែល​ធ្វើឡើង នៅ ទីក្រុង Boryeong តែម្តង ក្នុង​ប្រទេស​កូរ៉េ ខាងត្បូង​។​ ​នេះ​មិនមែន​គ្រាន់តែ​ជា​ពិធីបុណ្យ​ដ៏​អស្ចារ្យ​ក្នុងប្រទេស​កូរ៉េខាងត្បូង​តែប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​បាន​ទាក់ទាញ ការចូលរួម​ពី​ភ្ញៀវទេសចរ​រាប់លាន​នាក់…