បេសកជនកំពូលទទួលបន្ទុកនុយក្លេអ៊ែររបស់កូរ៉េខាងត្បូង និងជប៉ុន បើកកិច្ចចរចាមុនកិច្ចប្រជុំកម្រិតខ្ពស់អន្តរកូរ៉េ

កូរ៉េៈ ក្រសួងការបរទេសកូរ៉េខាងត្បូង នៅថ្ងៃច័ន្ទនេះ បាននិយាយថា បេសកជនកំពូលទទួលបន្ទុកនុយក្លេអ៊ែរ របស់កូរ៉េខាងត្បូង និងជប៉ុន បានធ្វើកិច្ចចរចាជាមួយគ្នា នៅទីក្រុងសេអ៊ូល មុនជំនួបកំពូលរវាងប្រទេសកូរ៉េទាំងពីរនៅចុងសប្តាហ៍នេះ។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨។ លោក Lee Do-hoon ប្រមុខកិច្ចការសន្ដិសុខ តំណាងឲ្យប្រទេសកូរ៉េខាងត្បូង បានជួបជាមួយសមភាគីជប៉ុន…

លោក ត្រាំ អះអាងថា ការដោះស្រាយវិបត្តិនៅកូរ៉េខាងជើង គឺស្ថិតនៅលើផ្លូវដ៏វែងឆ្ងាយ

អាមេរិកៈ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ កាលពីថ្ងៃអាទិត្យបាននិយាយថា វិបត្តិនុយក្លេអ៊ែរនៅកូរ៉េខាងជើង នឹងជាផ្លូវដ៏វែងឆ្ងាយមួយ ដែលត្រូវធ្វើការដោះស្រាយ។ នេះបើយោងតាមសារព័ត៌មាន​ Channel News Asia ចេញផ្សាយនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨។ ការធ្វើកត់សម្គាល់យ៉ាងដូច្នោះ បានកើតទ្បើងមួយថ្ងៃក្រោយមេដឹកនាំកំពូលកូរ៉េខាងជើង បានប្ដេជ្ញាបញ្ចប់ការធ្វើតេស្តនុយក្លេអ៊ែរ និងមីស៊ីលផ្លោងរបស់ខ្លួន នៅមុនពេលកិច្ចប្រជុំកំពូល…

លោក គីម ជុងអ៊ុន៖ កូរ៉េខាងជើង នឹងគ្មានការសាកល្បងអាវុធនុយក្លេអ៊ែរ ឬមីស៊ីលទៀតនោះទេ

កូរ៉េៈ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើង បានរាយការណ៍នៅថ្ងៃសៅរ៍នេះថា មេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានប្រកាសថា ក្រុងព្យុងយ៉ាង នឹងមិនធ្វើតេស្តមីស៊ីលផ្លោង ឬនុយក្លេអ៊ែរទៀតទ្បើយ ដោយអះអាងថា នឹងបិទទីតាំងសាកល្បងវានោះ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៨។…

កូរ៉េខាងជើង យល់ព្រមបញ្ឈប់ការផលិតអាវុធនុយក្លេអ៊ែរទាំងស្រុង ខណៈអាមេរិក ប្តេជ្ញាបន្តដាក់សម្ពាធ

កូរ៉េៈ ប្រធានាធិបតីកូរ៉េខាងត្បូង បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា កូរ៉េខាងជើង បានបង្ហាញនូវការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះ ការរំសាយអាវុធនុយក្លេអ៊ែរទាំងស្រុងនៅលើឧបទ្វីបកូរ៉េ ដោយមិនតម្រូវឲ្យមានលក្ខខណ្ឌណាមួយ ជាថ្នូរនឹងការបោះបង់វាទ្បើយ ខណៈដែលក្រុងវ៉ាស៊ីនតោន នៅតែមានការប្រុងប្រយ័ត្ន និងបានធ្វើការប្ដេជ្ញាបន្តដាក់សម្ពាធជាអតិបរមា ទៅលើទីក្រុងព្យុងយ៉ាង។ នេះបើយផងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨។ មេដឹកនាំកូរ៉េខាងត្បូង…

កូរ៉េ ផ្តល់៣លាន$ ជួយអភិវឌ្ឍន៍ប្រព័ន្ធសេវាការងារ និងព័ត៌មានទីផ្សារការងារតាមអ៊ីនធឺណេត

កូរ៉េខាងត្បូង នឹងជួយអភិវឌ្ឍន៍ប្រព័ន្ធសេវាការងារ និងព័ត៌មានទីផ្សារការងារនៅ កម្ពុជា តាមអ៊ីនធឺណេត ដើម្បីពង្រឹងប្រសិទ្ធភាពទីផ្សារការងារឱ្យកាន់តែប្រសើរ និងមានប្រសិទ្ធភាពខ្ពស់។ ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា គម្រោងស្តីពីការអភិវឌ្ឍប្រព័ន្ធសេវាការងារ និងព័ត៌មានទីផ្សារការងារនៅកម្ពុជា តាមអ៊ីនធឺណេតនេះ គឺភាគីកូរ៉េនឹងបំពាក់សម្ភារ បរិក្ខារ បច្ចេកទេស និង Software…

លោក ត្រាំ សង្ឃឹមថា កូរ៉េទាំងពីរ អាចរស់នៅជាមួយគ្នា ដោយសន្តិភាព

អាមេរិកៈ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសម្តែងសេចក្តីសង្ឃឹមកាលពីថ្ងៃពុធថា កូរ៉េខាងជើង និងកូរ៉េខាងត្បូង ដែលតែងតែងមានជម្លោះនឹងគ្នាកន្លងមក អាចឈានទៅរកផ្លូវសន្តិភាពយូរអង្វែង តាមរយៈកិច្ចប្រជុំកំពូលនាពេលខាងមុខ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៨។ ការថ្លែងយ៉ាងដូច្នោះរបស់លោក ត្រាំ…

Buriram United យកឈ្នះក្រុមរបស់កូវ៉េខាងត្បូងឆ្លងផុតវគ្គចែកពូល Asia Champions League

ក្រុមបាល់ទាត់នៃក្របខណ្ឌកំពូលថៃ Buriram United បានយកឈ្នះក្រុម Jeju United របស់ក្របខណ្ឌកំពូលប្រទេសកូរ៉េខាងត្បូង ដោយលទ្ធផល ១ទល់០ កាលពីម្សិលមិញ នៃពានរង្វាន់ Asia Champions League ឡើងមកឈរលេខ២ ពូល G ឆ្ពោះទៅេវគ្គបន្ទាប់។ ត្រឹមតែមួយគ្រាប់របស់កីឡាករ Korrakot Wiriyaudomsiri នៅនាទីទី ៥៥ ធ្វើឲ្យក្រុម Buriram United…

កូរ៉េខាងជើង ត្រៀមខ្លួនបើកកិច្ចចរចា ស្ដីពីការលុបបំបាត់អាវុធនុយក្លេអ៊ែរ ជាមួយអាមេរិក

អាមេរិកៈ មន្ត្រីកូរ៉េខាងជើង បានប្រាប់សមភាគីអាមេរិក របស់ពួកគេថា លោក គីម ជុងអ៊ុន បានត្រៀមខ្លួនជាស្រេច ដើម្បីពិភាក្សាអំពីការលុបបំបាត់អាវុធនុយក្លេអ៊ែរ សម្រាប់កិច្ចប្រជុំកំពូលមួយ ជាមួយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៨។…

First News៖ យន្ដហោះចម្បាំងយោធាមួយគ្រឿង ធ្លាក់នៅភាគអាគ្នេយ៍ប្រទេសកូរ៉េខាងត្បូង

កូរ៉េៈ តាមសេចក្ដីរាយការណ៍ នៅមុននេះបន្តិច បានឲ្យដឹងថា មានយន្ដហោះចម្បាំងយោធាមួយគ្រឿង បានធ្លាក់នៅភាគអាគ្នេយ៍ប្រទេសកូរ៉េខាងត្បូង។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៨។ យ៉ាងណាមិញមូលហេតុនៃការធ្លាក់យ៉ាងណានោះ គេពុំបានដឹងនៅទ្បើយទេ៕

កូរ៉េ ផ្តល់ឥណទានជាង ៦៣លានដុល្លារ សម្រាប់គម្រោងចម្រោះទឹកកខ្វក់ ក្នុងក្រុងតាខ្មៅ

សាធារណរដ្ឋកូរ៉េខាងត្បូងបានសម្រេចផ្តល់ឥណទានសរុប ៦៣លានដុល្លារអាមេរិក ឱ្យដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់គម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់ក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល។ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងថា គម្រោងនេះមានទិសដៅ សាងសង់រោងចក្រចម្រោះទឹកកខ្វក់មួយកន្លែង ដែលមានសមត្ថភាពចម្រោះបាន ៧៦០០ម៉ែត្រគូប ក្នុងមួយថ្ងៃ រួមមានអាងចម្រោះទឹកកខ្វក់មួយចំនួន ដោយភ្ជាប់ទៅស្ថានីយបូមទឹកកខ្វក់ចំនួន ១០កន្លែង និងឡធំស្ទាក់កាកសំណល់ ដែលភ្ជាប់ដោយបំពង់បង្ហូរកាកសំណល់មានប្រវែងសរុបជាង ៥៥គីឡូម៉ែត្រ។ ទន្ទឹមនេះ…