កូរ៉េខាងជើង ចាត់តាំងប្រតិភូ សម្រាប់កិច្ចពិភាក្សាអន្តរកូរ៉េ

កូរ៉េៈ ក្រសួងបង្រួបបង្រួមនៅទីក្រុងសេអ៊ូល បាននិយាយកាលថ្ងៃអាទិត្យថា រដ្ឋាភិបាលក្រុងព្យុងយ៉ាង បានតែងតាំងគណៈប្រតិភូរបស់ខ្លួន សម្រាប់កិច្ចប្រជុំកម្រិតខ្ពស់ដ៏កម្រមួយ ជាមួយកូរ៉េខាងត្បូងនៅសប្តាហ៍នេះ ខណៈដែលនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាបេ ក៏បានធ្វើការស្វាគមន៍កិច្ចរចរចានេះផងដែរ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី៨ ខែមករា ឆ្នាំ២០១៧។ កូរ៉េទាំងពីរបានព្រមព្រៀងគ្នា…

ចិន​ ចង់ឲ្យ​សហគម​ន៍​អន្តរជាតិបង្ហាញការគាំទ្រ និងគិតពីភាពវិជ្ជមាន ចំពោះកិច្ចចរចារវាងកូរ៉េទាំងពីរ

ចិនៈ រដ្ឋាភិបាលក្រុងប៉េកាំង បានជំរុញឲ្យសហគមន៍អន្តរជាតិ​ បង្ហាញការគាំទ្ររបស់ពួកគេ នៅក្នុងភាពវិជ្ជមាន ចំពោះកិច្ចចរចារវាងកូរ៉េខាងត្បូង និងកូរ៉េខាងជើង ជាជាងការគិតពីស្ថានការណ៍ នៅលើឧបទ្វីបមួយនេះ កាន់តែមានភាពប្រេះឆា មិនអាចផ្សះផ្សាបាននោះ។ នេះបើយោងតាមសារព័ត៌មានបរទេស ចេញផ្សាយនៅថ្ងៃទី៧ ខែមករា ឆ្នាំ២០១៨។ ប្រទេសចិនសង្ឃឹមថា រាល់​ភាគី​​ពាក់ព័ន្ធក្នុងជម្លោះទាំងអស់ នឹងអាចដោះស្រាយគ្នាដោយសន្តិវិធី​ តាមរយៈការទាញយក​ផលប្រយោជន៍​ពីកិច្ចចរចា​ដ៏​ល្អ​នេះ ដើម្បី​បន្ធូរបន្ថយ​ភាព​តានតឹង​នៅ​ឧបទ្វីបមួយ​នេះ។​…

Suwon Samsung Bluewings បានចុះកិច្ចសន្យានាំយក Dejan Damjanovic ពី FC Seoul

Suwon Samsung Bluewings បានបញ្ជាក់ពីការចុះហត្ថលេខាលើខ្សែប្រយុទ្ធ Dejan Damjanovic ពីក្រុមគូប្រជែងដ៏យូរគឺក្លិប FC Seoul ។ នេះបើយោងតាមព័ត៌មាន Yonhap News។ ក្លិបបានប្រកាសពីការមកដល់របស់ខ្សែប្រយុទ្ធ Damjanovic នៅលើគេហទំព័រជាផ្លូវការរបស់ពួកគេកាលពីថ្ងៃព្រហស្បតិ៍។ ចាប់តាំងពីការផ្ទេរជាលើកដំបូងរបស់ម៉ុងតេណេហ្គ្រោរូបនេះ មកកាន់កូរ៉េខាងត្បូង ក្នុងឆ្នាំ ២០០៧…

កូរ៉េខាងជើង និងកូរ៉េខាងត្បូង នឹងបើកកិច្ចចរចារួមគ្នា នៅថ្ងៃទី៩ ខែមករាខាងមុខ

កូរ៉េៈ មន្ត្រីក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូង បាននិយាយនៅថ្ងៃសុក្រនេះថា រដ្ឋាភិបាលក្រុងព្យុងយ៉ាង និងសេអ៊ូល នឹងធ្វើកិច្ចចរចាជាផ្លូវការរួមគ្នា បន្ទាប់ពីកូរ៉េខាងជើង បានជូនដំណឹងពីការទទួលយកសំណើរបស់កូរ៉េខាងត្បូង សម្រាប់ការចរចារវាប្រទេសទាំងពីរ នៅសប្តាហ៍ក្រោយ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី៥ ខែមករា ឆ្នាំ២០១៨។ មន្ត្រីកូរ៉េខាងជើងម្នាក់ បានប្រាប់ភ្នាក់ងារ AFP…

អាមេរិក និងកូរ៉េខាងត្បូង យល់ព្រមផ្អាកល្បែងសង្គ្រាម ដ៏ចម្រូងចម្រាស់ ជាមួយកូរ៉េខាងជើង

កូរ៉េៈ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និងសេអ៊ូល បានព្រមព្រៀងគ្នាផ្អាកសមយុទ្ធយោធា នៅអំឡុងពេលព្រឹត្តិការណ៍អូឡាំពិក នារដូវរងារខាងមុខ ដែលវាជាសញ្ញាមួយបង្ហាញថា ភាពតានតឹងចំពោះកម្មវិធីនុយក្លេអ៊ែរ ជាមួយកូរ៉េខាងជើង អាចនឹងមានភាពធូរស្រាល។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី៥ ខែមករា ឆ្នាំ២០១៧។ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយនៅលើប្រព័ន្ធសង្គម Twitter…

ទូរសព្ទកំពូលរបស់ LG ស៊េរីក្រោយ នឹងមិនមានឈ្មោះថា G7 នោះទេ

នឹងផ្លាស់ប្តូរទៅប្រើឈ្មោះថ្មី ដើម្បីការប្រកួតប្រជែងកាន់តែល្អប្រសើរជាមួយ Apple និង Samsung យោងតាមរបាយការណ៍ថ្មីមួយពីកូរ៉េខាងត្បូង ក្រុមហ៊ុន LG កំពុងពិចារណារកនាម​ត្រកូលថ្មីដាក់ឱ្យស្មាតហ្វូនលំដាប់កំពូលស៊េរី G របស់ខ្លួន ដើម្បីជំរុញការប្រកួត​ប្រជែងជាមួយក្រុមហ៊ុនគូប្រជែងសំខាន់ៗដូចជា Samsung និង Apple ឱ្យមានភាពកាន់តែល្អប្រសើរ។ នៅក្នុងសេចក្តីថ្លែងមួយផ្ញើទៅកាន់ The Investor មន្រ្តីជាន់ខ្ពស់ម្នាក់របស់ក្រុមហ៊ុនបាននិយាយថា…

ប្រធានអង្គការសហប្រជាជាតិ ស្វាគមន៍ចំពោះការបើកទូលាយខ្សែទូរស័ព្ទ រវាងប្រទេសកូរ៉េទាំងពីរ

UN: អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានស្វាគមន៍ចំពោះការបើកខ្សែទូរស័ព្ទជាថ្មីទ្បើងវិញ រវាងកូរ៉េខាងជើង និងកូរ៉េខាងត្បូង ដោយលោកបានសម្តែងនូវក្តីសង្ឃឹម សម្រាប់ការផ្តួចផ្តើមផ្នែកការទូតបន្ថែមទៀត ដើម្បីបញ្ចប់បញ្ហានុយក្លេអ៊ែរ នៅលើឧបទ្វីបកូរ៉េ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី៤ ខែមករា ឆ្នាំ២០១៧។ បន្ទាប់ពីការជូនដំណឹងពីមេដឹកនាំកំពូលកូរ៉េខាងជើង…

អ៊ុង នីនិច និងស៊ឹម ស៊ីណាត ចេញទៅច្រៀងសប្បុរសធម៌ដល់ទឹកដីថៃ

នៅយប់ថ្ងៃទី៣ មករា នេះតារាចម្រៀងច្រើនរូប នឹងចាកចេញពីប្រទេសកម្ពុជាទៅកាន់ខេត្តនគររាជសីមា នៅក្នុងប្រទេសថៃជាលើកដំបូង ដើម្បីទៅច្រៀងក្នុងកម្មវិធីសប្បុរសធំមួយនៅលើទឹកដីនោះ ក្នុងបំណងរ៉ៃអង្គាសថវិកាជួយដល់ស្រ្តីមានផ្ទៃពោះ និងក្មេងៗទុរគត ដែលប្រឈមនៅការខ្វះខាត នៅក្នុងប្រទេសកម្ពុជា។ ក្នុងចំណោមតារាចម្រៀង ដែលមានឈ្មោះចេញច្រៀងក្នុងបេសកកម្មផ្នែកសប្បុរសធម៌ជាទ្រង់ទ្រាយធំនេះ តារាចម្រៀង២រូប គឺកញ្ញា អ៊ុង នីនិច និងលោក ស៊ឹម ស៊ីណា ដែលត្រូវគេស្គាល់ថា…

កូរ៉េខាងត្បូង ស្នើឲ្យមានកិច្ចចរចាកម្រិតខ្ពស់ ជាមួយកូរ៉េខាងជើង

កូរ៉េៈ រដ្ឋាភិបាលក្រុងសេអ៊ូល បានស្នើឲ្យមានកិច្ចចរចាកម្រិតខ្ពស់ ជាមួយក្រុងព្យុងយ៉ាង នៅថ្ងៃទី៩ ខែមករាខាងមុខ ដើម្បីពិភាក្សាគ្នាស្ដីពីការចូលរួមរបស់ពួកគេ នៅក្នុងការប្រកួតកីទ្បាអូឡាំពិក នារដូវរងារឆ្នាំ ២០១៨ ។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២ ខែមករា ឆ្នាំ២០១៧។ ការស្នើឲ្យមានកិច្ចចរចានេះ បានកើតឡើងបន្ទាប់ពីមេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម…

គណបក្សកាន់អំណាចកូរ៉េខាងត្បូងថា មេដឹកនាំកំពូលកូរ៉េខាងជើង កំពុងបង្ហាញសញ្ញាវិជ្ជមាន

កូរ៉េៈ គណបក្សប្រជាធិបតេយ្យ ដែលកំពុងកាន់អំណាចរបស់កូរ៉េខាងត្បូង បានកត់សម្គាល់ឃើញថា មេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានបង្ហាញពីឆន្ទៈវិជ្ជមានរបស់ខ្លួន ដោយបើកទូលាយចំពោះកិច្ចពិភាក្សា ជាមួយកូរ៉េខាងត្បូង សម្រាប់ព្រឹត្តិការណ៍អូឡាំពិក នារដូវរងារឆ្នាំ ២០១៨។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១ ខែមករា…