ករណីវាយប្លន់យកម៉ូតូ លោកមេប៉ុស្តិ៍អូរបែកក្អម ឆ្លើយថា មិនស្ថិតក្នុងខណ្ឌសែនសុខទេ ឲ្យជនរងគ្រោះ ទៅដាក់បណ្ដឹងនៅប៉ុស្តិ៍ចោមចៅទី១
ភ្នំពេញៈ កាលពីវេលាម៉ោង២ និង៣០នាទីរំលងអធ្រាត្រ ឆ្លងចូលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៩ មានករណីចោរមួយក្រុមមានគ្នាប្រហែល ៦នាក់ បានជិះម៉ូតូ ៣គ្រឿង ធ្វើសកម្មភាពធាក់ម៉ូតូជនរងគ្រោះ ឲ្យដួលរួចលើកម៉ូតូ ជិះគេចខ្លួនទៅបាត់ ដោយសុវត្តិភាពមិនរំខានដល់សមត្ថកិច្ចនោះទេ ស្ថិតតាមបណ្ដោយផ្លូវ២០០៤កែងនិងផ្លូវឌួងងៀប ចំណុចការ៉ាស់សាំងលីម ឡុង ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។ ជនរងគ្រោះឈ្មោះ…