នៅព្រឹកនេះ! រដ្ឋបាលរាជធានីភ្នំពេញ ដាក់ឲ្យដំណើរការសាឡាងខ្នាតធំ២គ្រឿង ដឹកយានយន្តឆ្លងកាត់ទន្លេបាសាក់ ទៅកោះនរា

ភ្នំពេញៈ យោងតាមផេក មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងនៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១នេះថា នៅព្រឹកនេះ រដ្ឋបាលរាជធានីភ្នំពេញ បានដាក់អោយដំណើរការសាឡាងខ្នាតធំចំនួន២គ្រឿង ដឹកយានយន្តឆ្លងកាត់ទន្លេបាសាក់ ភ្ជាប់ពីកោះពេជ្រ ទៅកោះនរា ចាប់ពីម៉ោង ៥និង៣០នាទីព្រឹក ដល់ម៉ោង ២០និង០០យប់ ដើម្បីកាត់បន្ថយការកកស្ទះ ចរាចរណ៍លើស្ពានព្រះមុនីវង្ស ក្នុងខណ្ឌចំការមន…

Update៖ ករណីផ្ទុះអាវុធនៅកោះពេជ្រ សមត្ថកិច្ចចេញអន្តរាគមន៍ ឃាត់ខ្លួនជនបង្កបរទេសចំនួន២នាក់

ភ្នំពេញៈ មានករណីជនជាតិចិន២នាក់ បានផ្ទុះអាវុធចំនួន១គ្រាប់ ក្បែរផ្សាររាត្រីក្នុងទីក្រុងកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន បង្កការភ្ញាក់ផ្អើលដល់សន្តិសុខ និងសមត្ថកិច្ច ចុះអន្តរាគមន៍ឃាត់ខ្លួនភ្លាមៗ ព្រមទាំងនាំយក រថយន្តស៊េរីទំនើបមួយគ្រឿង បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីចាត់ការតាមនីតិវិធី កាលពីវេលាម៉ោង៩និង១០នាទីយប់ថ្ងៃទី២៨ ខែមីនា ឆ្នាំ ២០២១ ។ តាមប្រភពព័ត៌មានពីសន្តិសុខ ក្នុងមជ្ឈមណ្ឌលទីក្រុងកោះពេជ្រ…

ផ្ទុះអាវុធបង្កដោយជនជាតិចិន ភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះឃាត់ខ្លួនយកមកសាកសួរ

ភ្នំពេញៈ (ព័ត៌មានបឋម) នៅវេលាម៉ោង៨និង៤០នាទីយប់ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ នៅម្តុំកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌំការមន រាជធានីភ្នំពេញ មានករណីផ្ទុះអាវុធបង្កដោយជនជាតិចិន ភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះឃាត់ខ្លួនមកសាកសួរនៅអធិការដ្ឋានខណ្ឌចំការមន។ មូលហេតុមិនទាន់ដឹងច្បាស់នៅឡើយទេ។ ព័ត៌មានលម្អិត Post News និងផ្សាយជូននៅពេលក្រោយ៕  

ឃាត់ខ្លួនបានហើយជនសង្ស័យ២នាក់ដែលរៀបគម្រោង សម្លាប់ប្លន់យកទ្រព្យសម្បត្តិកាលពីប៉ុន្មានថ្ងៃមុន

ភ្នំពេញៈ ក្រោយពីការស្រាវជ្រាវយ៉ាងយកចិត្ដទុកដាក់ ទីបំផុត ជនដៃដល់ និង អ្នករួមគំនិត ធ្វើសកម្មភាពអាករសម្លាប់ បុរសម្នាក់ នៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ កន្លងទៅ ត្រូវកម្លាំងនគរបាលតាមបង្ក្រាបបានហើយ នៅស្រុកគីរីវង់ ខេត្តតាកែវ នារសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១…

ម៉ូតូកង់បីឥណ្ឌា១គ្រឿង បើកលឿនជ្រុលទៅបុករថយន្ត បណ្តាលឲ្យក្រឡាប់ផ្ងារជើង រងរបួសធ្ងន់ម្នាក់

ភ្នំពេញៈ នៅវេលាម៉ោង០៥និង០០នាទី ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង ម៉ូតូកង់បីឥណ្ឌា១គ្រឿង បើកបរក្នុងល្បឿនលឿន ជ្រុលទៅបុករថយន្ត១គ្រឿង បណ្តាលឲ្យក្រឡាប់ផ្ងារជើង រងរបួសធ្ងន់ម្នាក់ បង្កឲ្យមានការភ្ញាក់ផ្អើល ត្រង់ចំណុចទីលានខាងមុខសាលមហោស្រពកោះពេជ្រ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់…

តើការកសាង «កោះនរា» ដែលមានតម្លៃ ២ពាន់លានដុល្លារ យ៉ាងណាហើយ?

  ភ្នំពេញ៖ អគ្គនាយករងក្រុមហ៊ុន OCIC លោកទូច សំណាង បានបញ្ជាក់ឱ្យដឹងថា ការរៀបចំហេដ្ឋារចនាសម្ព័ន្ឋទីក្រុងថ្មីកោះនរា ដែលបាននិងកំពុងចាក់ខ្សាច់ និងថ្មដើម្បីបំពេញគ្រឹះរបស់ទីក្រុងនេះ សម្រេចបានចន្លោះ ៣០ទៅ ៣៥ភាគរយហើយគិតរហូតមកដល់ពេលនេះ។ លោកបន្តថា «ផែនការមេនៃការអភិវឌ្ឍទីក្រុងនេះបាន និងកំពុងដំណើរការ តាមផែនការ ប៉ុន្តែដោយសារវិបត្តិនៃជំងឺ Covid-19 បានធ្វើឲ្យអ្នកវិនិយោគជាតិ…

ករណីផ្ទុះអាវុធ១គ្រាប់ នៅអគារ លីស៊ឺជិន ផ្អើលដល់កម្លាំងអាវុធហត្ថ ចុះឃាត់ខ្លួនខ្មែរ-ចិន៦នាក់

ភ្នំពេញៈ មានករណីផ្ទុះអាវុធ១គ្រាប់ បង្កឲ្យមានការភ្ញាក់ផ្អើល ដល់កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចុះមកព័ទ្ធអគារឈ្មោះ លីស៊ឺជិន នៅក្នុងកោះពេជ្រ ធ្វើការឃាត់ខ្លួនមនុស្សចំនួន៦នាក់ ក្នុងនោះមានចិន៥នាក់ និងខ្មែរម្នាក់ ដកហូតកាំភ្លើងខ្លីបាន២ដើម ។ ហេតុការណ៍នេះដែលបានកើតឡើង កាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ នៅចំណុចអគារឈ្មោះ លី ស៊ី ជិន…

ព័ត៌មានលម្អិត៖ ជនរងគ្រោះ២នាក់ ស្លាប់ក្នុងករណីអគ្គិភ័យឆេះឃ្លាំង បានបន្សល់ទុក ឲ្យប្រពន្ធកូនរស់នៅកំព្រា ឯខេត្តតាកែវ និងកំពង់ស្ពឺ

ភ្នំពេញៈ ករណីអគ្គិភ័យឆេះ ឃ្លាំងក្រុមហ៊ុន ឡុង ភឿង មួយកន្លែង បណ្តាលឲ្យជនរងគ្រោះ២នាក់ស្លាប់ កាលពីនៅវេលាម៉ោង១២និង៣០ នាទីយប់រំលងអធ្រាត្រថៃ្ង សុក្រ ១រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ ស្ថិតនៅផ្លូវ៣៥៨ ក្រុមទី៣០…

Update៖ របួស២នាក់ក្នុងករណីអគ្គិភ័យឆេះឃ្លាំងនៅខណ្ឌច្បារអំពៅ

ភ្នំពេញៈ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ មានអគ្គិភ័យមួយកន្លែងកើតឡើងស្ថិតនៅផ្លូវលំ ភូមិស្វាយតាអ៊ុក សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ដែលម្ចាស់ឈ្មោះ : ជា ចន្ទណារិទ្ធិ ភេទប្រុស អាយុ ៤០ឆ្នាំ មុខរបរ : ម្ចាស់ឃ្លាំង ។…

យុវជនម្នាក់ ខឹងនារីគូដណ្តឹងផ្តាច់ពាក្យ យកកូនកាំបិតចុងស្រួចចាក់ ចំឆ្អឹងជំនីរខាងស្តាំ បណ្តាលឲ្យរបួសធ្ងន់

កណ្ដាលៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា បុរសម្នាក់ ត្រូវបានកម្លាំងនគរបាលខេត្តកណ្តាលស្រាវជ្រាវ ឃាត់ខ្លួនកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ បន្ទាប់ពីប៉ុន ប៉ងឃាតកម្ម យកកូនកាំបិតចុងស្រួច ចាក់នារីដែលជាគូដណ្តឹង រងរបួសជ្រៅត្រង់ក្រោមឆ្អឹងជំនីរខាងស្តាំហើយរត់គេចខ្លួន។ លោកឧត្តមសេនីយ៍ត្រី រឿន ណារ៉ា ស្នងការរងបានឲ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យនេះ បន្ទាប់ពីបានកើតហេតុ…