លោកជំទាវ ឱ វណ្ណឌីន៖ ការបន្តរស់នៅក្នុងប្រអប់ នៃវីរុសកូវីដ-១៩ គឺស្មើនឹងរង់ចាំសេចក្តីស្លាប់

លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្របខណ្ឌទូទាំងប្រទេស បានបញ្ជាក់ថា យើងមិនអាចបន្តរស់នៅក្នុងប្រអប់នៃជំងឺកូវីដ-១៩ បានទៀតទេ ព្រោះថាបើនៅបន្តទៀត នោះមិនយូរមិនឆាប់ យើងនឹងក្ស័យមិនខាន។ លោកជំទាវវេជ្ជបណ្ឌិត បានពន្យល់ថា ៖ “ការបន្តរស់នៅក្នុងប្រអប់ នៃវីរុសកូវីដ-១៩ គឺស្មើនឹងរង់ចាំសេចក្តីស្លាប់ដូច្នេះដែរ ដូចនេះហើយទើបសម្តេចតេជោនាយករដ្ឋមន្ត្រី កាលពីពេលថ្មីៗនេះសម្រេចប្រកាសបើកឡើងវិញនូវដំណើរការសង្គមទាំងមូល…

លោកយាយ សុខ ផាត់ ព្រះជន្ម ៨៩ឆ្នាំ ដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-១៩លេខរៀងទី១០លាន ខេត្តសៀមរាប បានទទួលរង្វាន់លើកទឹកចិត្ត ពីសម្តេចតេជោ ហ៊ុន សែន

នៅរសៀលថ្ងៃទី០២ ខែវិច្ឆិការ ឆ្នាំ២០២១ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស អមដំណើរដោយឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាបបាននាំយកថវិកាចំនួន ១០លានរៀលនិងគ្រឿងឧបភោគបរិភោគមួយចំនួន ជារង្វាន់លើកទឹកចិត្តរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទៅប្រគល់ជូនលោកយាយ សុខ…

សហព័ន្ធកីឡាបាល់ទាត់កម្ពុជា អនុញ្ញាតឲ្យទស្សនិកជនចូលរួមទស្សនា៥០% នៃការប្រកួតទាំងពីរក្របខណ្ឌ

CAMSOC-ភ្នំពេញ៖ គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) បានចេញលិខិតការអនុញ្ញាតឲ្យទស្សនិជនចូលរួមទស្សនាការប្រកួត ដោយកំណត់ចំនួនពាក់កណ្តាល (៥០%) នៃចំនួនកៅអីអង្គុយសរុបក្នុងកីឡដ្ឋានរបស់ក្លិបបាល់ទាត់នានា សម្រាប់ការប្រកួតពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងពានរង្វាន់ លីគកំពូលកម្ពុជា ឆ្នាំ២០២១។ ការអនុញ្ញាតនេះត្រូវបានធ្វើឡើង បន្ទាប់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានប្រកាសបើកដំណើរការឡើងវិញនូវគ្រប់វិស័យទាំងអស់ ចាប់ពីថ្ងៃទី១ ខែវិច្ឆិកា…

អតីតប្រធានក្លឹប Barcelona ជឿជាក់ថាក្លឹបនៅតែអាចលើកពានសំខាន់៣ នៅរដូវកាលនេះ

បរទេស៖ Camp Nou នៅរដូវកាលនេះហាក់ដូចជាមិនសូវទទួលបានលទ្ធផលល្អសោះទាំងនៅ Champions League និង La Liga ប៉ុន្តែអតីតប្រធានក្លឹបម្នាក់បានបង្ហាញជំនឿជាក់ថាក្រុមនេះនឹងអាចវិលត្រឡប់ឡើងវិញនូវទំរង់លេងហើយអាចលើកពានរង្វាន៉ធំៗទាំងបី។ អតីតប្រធានក្លឹបលោក Joan Gaspart បានលើកឡើងបែបនេះទាំងដែលក្លឹបទើបតែប្រកាសបណ្តេញលោក Ronald Koeman ចេញពីក្លឹបនិងខណៈដែលក្រុមបច្ចុប្បន្នកំពុងស្ថិតនៅលេខរៀងទី៩នៅក្នុងលីគកំពូលអេស្បាញនៅឡើយក្តីដោយអាចយកជ័យជំនះបានត្រឹមតែ៤ប៉ុណ្ណោះក្នុងការប្រកួតទាំង១០ដង។ ក្រៅពីនោះ Barcelona ក៏កំពុងស្ថិតនៅក្នុងគ្រោះថ្នាក់ផងដែរនៅក្របខណ្ឌ…

កម្ពុជាប្រកាសបើកទទួលទេសចរណ៍វ៉ាក់សាំង ដំបូងនៅក្រុងព្រះសីហនុ ក្រុងកោះរ៉ុង នៃខេត្តព្រះសីហនុ និងនៅតារាសាគរនៃខេត្តកោះកុង

បន្ទាប់ពីរងនូវវិបត្តិជំងឺកូវីដ-១៩ជាងពីរឆ្នាំមកនេះ ទីបំផុត ប្រទេសកម្ពុជាក៏បានប្រកាសបើកទទួលទេសចរអន្តរជាតិឡើងវិញ ក្រោមទម្រង់ជា «ទេសចរណ៍វ៉ាក់សាំង»។ ការបើកទទួលទេសចរណ៍វ៉ាក់សាំងនេះ គឺចាប់ផ្ដើមដំបូងនៅក្រុងព្រះសីហនុ ក្រុងកោះរ៉ុង នៃខេត្តព្រះសីហនុ និងនៅតំបន់វិស្សមកាលតារាសាគរ នៃស្រុកបទុមសាគរ ខេត្តកោះកុង ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១នេះតទៅ ។ បន្ទាប់មក នឹងបន្តបើកទទួលនៅខេត្តសៀមរាប នាខែមករា ឆ្នាំ២០២២…

មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល ប្រគល់រថយន្តដឹកវ៉ាក់សាំងចំនួន៥២គ្រឿង អំណោយសប្បុរសជនតាមរយៈសម្តេចតេជោ ហ៊ុន សែន ជូនដល់មន្ទីរសុខាភិបាលរាជធានី-ខេត្តទាំង២៥

នៅរសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាលនិងជាប្រធានគណៈកម្មាធិការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានអញ្ជើញជាអធិបតីក្នុងកម្មវិធីប្រគល់រថយន្តដឹកវ៉ាក់សាំងចំនួន៥២គ្រឿង ដែលជាអំណោយរបស់សប្បុរសជន តាមរយៈសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនដល់មន្ទីរសុខាភិបាលរាជធានី-ខេត្តទាំង២៥ និង២គ្រឿងទៀតបានប្រគល់ជូនឃ្លាំងឱសថកណ្តាល (CMS) ។ដែលកម្មវិធីនេះប្រព្រឹត្តទៅនៅឃ្លាំងឱសថកណ្តាល (CMS)។ ក្នុងពិធីប្រគល់…

អាជ្ញាធរជាតិអប្សរា និងគណៈគ្រប់គ្រងសាលាភូមិន្ទរដ្ឋបាល រួមគ្នាដាំកូនឈើប្រមាណ ២០០០ដើមនៅវត្តអង្គរខាងជើង

អាជ្ញាធរជាតិអប្សរា និងគណៈគ្រប់គ្រងសាលាភូមិន្ទរដ្ឋបាល ដែលសហការជាមួយព្រះសង្ឃ បានរួមគ្នាដាំកូនឈើប្រមាណ ២,០០០ដើម នៅបរិវេណវត្ត ឥន្ទបត្តបុរី(អង្គរខាងជើង) នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ ដើម្បីប្រែទីនោះ ឱ្យក្លាយទៅជាសួនទេសភាពវប្បធម៌ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ឡុង កុសល អគ្គនាយករងអាជ្ញាធរជាតិអប្សរា ឯកឧត្តម យក់ ប៊ុនណា…

កងនាវាអាមេរិកអះអាងថាអ្នកដែលមិនព្រមចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ នឹងត្រូវបណ្ដេញចេញពីក្របខណ្ឌ

(វ៉ាស៉ីនតោន)៖ កងទ័ពជើងទឹកអាមេរិកនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះបាននិយាយថា បុគ្គលិកដែលមិនព្រមទទួលការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 នឹងត្រូវបណ្តេញចេញ មុនថ្ងៃផុតកំណត់ថ្ងៃទី២៨ ខែវិច្ឆិកាខាងមុខនេះ សម្រាប់ការចាក់វ៉ាក់សាំង។ នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន កងទ័ពជើងទឹកអាមេរិកបានបញ្ជាក់ថាកាតព្វកិច្ចចាក់វ៉ាក់សាំង ត្រូវបានដាក់ចេញសម្រាប់សមាជិកយោធាទាំងអស់ ហើយកងទ័ពជើងទឹកបានប្រកាសពីផែនការ ដើម្បីចាប់ផ្តើមដំណើរការបណ្ដេញ អ្នកដែលបដិសេធមិនទទួលការចាក់វ៉ាក់សាំងចេញ ដោយគ្មានការរង់ចាំ ឬការលើកលែងណាមួយឡើយ។ សេចក្តីថ្លែងការណ៍ដដែលបាននិយាយបន្ថែមថា អ្នកដែលត្រូវបានគេបណ្តេញចេញ ដោយការបដិសេធមិនទទួលការចាក់វ៉ាក់សាំង នឹងទទួលបានការបណ្តេញចេញ…

លីគកំពូលកម្ពុជា សល់បេក្ខភាព ៤ក្រុម មាន​ឱ​កាស​ដណ្ដើម​ពាន ក្រោយ​ចប់​សប្ដាហ៍ទី១៧

CAMSOC-ភ្នំពេញ៖ ការប្រកួតបាល់ទាត់ក្របខណ្ឌ​លីគ​កំ​ពូល​កម្ពុជា (MCL) បាន​បញ្ចប់​សប្ដាហ៍​ទី១៧ហើយ ខណៈ​គិត​ត្រឹម​ល្ងាច​ថ្ងៃទី៣០ ខែ​កញ្ញា ឆ្នាំ២០២១ នៅ​សល់​បេក្ខភាព​ក្រុម Top-8 (៨​ក្រុម​ឈរ​កំ​ពូល​តា​រាង​ជើង​ទី១) ចំនួន ៤ក្រុម​ប៉ុណ្ណោះ ដែល​នៅ​សល់​ឱ​កាស​ដណ្ដើម​ពាន រួម​មាន​ក្រុម​ភ្នំ​ពេញ​ក្រោន ព្រះ​ខ័ន​រាជ​ស្វាយ​រៀង វិសាខា និង​បឹង​កេត។ សម្រាប់លទ្ធផលគូជក់ចិត្ត ក្នុងសប្ដាហ៍ទី១៧ នៅល្ងាចថ្ងៃពុធនេះ…

Dybala និង Morata នឹងអវត្តមានពេលប្រកួតប៉ះ Chelsea

បរទេស៖ គ្រូបង្វឹកក្លឹប Juventus លោក Massimiliano Allegri បានអះអាងនៅថ្ងៃនេះកីឡាករខ្សែប្រយុទ្ធអាហ្សង់ទីន Paulo Dybala នឹងខកខានការប្រកួតរបស់ Juventusដែលត្រូវប៉ះនឹងក្រុមតោខៀវ Chelsea ក្នុងក្របខណ្ឌពានរង្វាន់ Champion Leagues បន្ទាប់ពីបានទទួលរងរបួសនៅក្នុងការប្រកួតប៉ះទង្គិចគ្នាជាមួយនឹងក្រុម Sampdoria ។ ក្នុងនោះផងដែរគ្រូបង្វឹកដដែលក៏បានអះអាងដែរថាកីឡាករ Alvaro…