លី ម៉ារីណា វិញ្ញាណ រាជ បុរី ចាប់ទាញជើងស្រស់ៗអោយឡើងឡាន ក្រោយខុសពាក្យសម្ដី

ក្រោយកិច្ចសម្ភាសន៍ផលិតករ និងតួសម្ដែងក្នុងរឿង«រាជបុរី Comeback» ដែលត្រូវបានផ្លាស់ចំណងជើងថា«នរណា Comeback » ព្រោះតែមានប្រតិកម្មពីគ្រួសារសព អ្នកនាងលី ម៉ារីណា ដែលជាពិធីការិនីក្នុងកម្មវិធី Komsan Talkshow បានអះអាងថាវិញ្ញាណរបស់លោក រាជ បុរី បានមកលងបន្លាចដល់អ្នកនាងពេញមួយយប់ថ្ងៃទី១៦ វិច្ឆិកា ដោយមិនអោយនាងបានសម្រាកនោះទេព្រោះតែខ្លាច។ អ្នកនាងថា មិនដែលបានជួបលោករាជ…

Update៖ ក្រឡាប់រថយន្តមន្ត្រីទាហាន ស្លាប់និងរបួស៤នាក់នៅស្រុករលាប្អៀរ!

កំពង់ឆ្នាំងៈ លោកអធិការរងស្រុករលាប្អៀរ ទទួលផ្នែកចរាចរណ៍ បានប្រាប់ Post News ថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បន្ទាប់ពីមានរថយន្តកាមរីបាឡែន​មួយគ្រឿង បើកលឿនពេកបុកបង្កាន់ដៃស្ពានក្រឡាប់ធ្លាក់ចូលទឹក បណ្តាលឲ្យមនុស្ស៤នាក់ ជាមន្ត្រីទាហាន ស្លាប់និងរបួស។ ករណីនេះកើតឡើងនៅម៉ោង៨និង៣០នាទី យប់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅចំណុច បណ្ដោយផ្លូវជាតិលេខ៥ គីទ្បូម៉ែត្រ…

Update៖ ក្រឡាប់រថយន្តដឹកកម្មកររោងចក្រ ជូហួយ បណ្តាលឲ្យមនុស្សជាច្រើននាក់របួស

កំពង់ចាមៈ លោកអធិការរងស្រុកជើងព្រៃ ទទួលផ្នែកចរាចរណ៍បានប្រាប់Post Newsថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បង្កឡើងដោយខ្លួនឯង ខណៈដែលរថយន្តដឹកកម្មកររោងចក្រមួយគ្រឿង បានក្រឡាប់ផ្ងារជើងលើដងផ្លូវ បណ្តាលឲ្យមនុស្សជាច្រើននាក់របួស ត្រូវបានបញ្ជូនទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យ។ ហេតុការណ៍នេះកើតឡើងនៅម៉ោង៧ព្រឹក ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅចំណុច ផ្លូវជាតិលេខ៦ គីឡូម៉ែតលេខ៦៧-៦៨ ភូមិរវៀង ឃុំខ្នុរដំបង ស្រុកជើងព្រៃ…

កាមរីបើករេចង្កូតជ្រុលទៅបុកបង្គោលភ្លើង ក្រឡាប់ផ្ងារជើង នៅក្រុងព្រះសីហនុ

ព្រះសីហនុ: ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានបង្កឡើង ដោយរថយន្តមួយគ្រឿងបើកបរមិនប្រយ័ត្ន បានជិះទៅបុកបង្គោលបំភ្លឺផ្លូវ បណ្តាលឲ្យក្រឡាប់រថយន្តផ្ងារជើងនៅនឹងកន្លែង។ ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង២ និង១០នាទីទៀបភ្លឺ ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅលើផ្លូវវិថីឯករាជ្យ ត្រង់ចំណុចមុខផ្សារអូរ៉េន ស្ថិតនៅក្នុងភូមិ២ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា…

បុកគោងាប់ហើយ ក្រឡាប់រថយន្តខ្លួនឯងទៀត!

ភ្នំពេញៈ តាមសេចក្តីរាយការណ៍បានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បន្ទាប់ពីមានរថយន្តកូរ៉េ២តោនកន្លះមួយគ្រឿង បើកបរមិនប្រយត្ន័ បានជ្រុលចង្កូតបុកគោងាប់មួយក្បាល ចំណែករថយន្តក្រឡាប់ផ្ងារជើងខូចខាតស្ទើរទាំងស្រុង និងបណ្តាលឲ្យបុរសអ្នកបើករថយន្តគ្រេចចង្កេះ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីយប់ឈានចូលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវហាណូយ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕

រឿង «រាជបុរី Comeback» ប្ដូរចំណងជើង មុនថ្ងៃដាក់បញ្ចាំង!

នៅពាក់កណ្ដាលខែ១១ខាងមុខនេះ ភាពយន្តខ្នាតធំថ្មីស្រឡាងរបស់ផលិតកម្មក្លាស៊ិកក្រោមចំណងជើងថា«រាជបុរី Comeback » នឹងសម្រេចដាក់បញ្ចាំងជាផ្លូវការហើយនៅគ្រប់រោងភាពយន្តនៅរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តមួយចំនួន។ យ៉ាងណាមិញ ភាពយន្តមួយនេះមិនបានប្រើចំណងដែលគេបានស្គាល់យ៉ាងភ្លូកទឹកភ្លូកដីរួចស្រេចទៅហើយនោះទេ ដោយបានសម្រេចប្ដូរចំណងជើងថា«នរណា Comeback? »ដោយអះអាងថាជាយុទ្ធសាស្រ្តថ្មីរបស់ផលិតកម្មទៅវិញ។ លោកហួរ សុផល ហៅសិរី ម្ចាស់ផលិតកម្មក្លាស៊ិកបានអះអាងថា លោកនឹងសម្រេចដាក់បញ្ចាំងរឿង«រាជបុរី Comeback » នៅថ្ងៃទី១៦ ខែវិច្ឆិកា…

ក្រឡាប់រថយន្តស្លាប់២នាក់នៅភូមិក្រាំងស្វាយ

ខេត្តព្រៃវែង៖ គ្រោះថ្នាកចរាចរណ៍ដោយក្រឡាប់រថយន្តមួយកើតឡើងនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៧ វេលម៉ោង១៣និង៣០នាទីនៅលើកំណាត់ផ្លូវជាតិលេខ១ចន្លោះគីឡូម៉ែត្រលេខ ៨១ និង៨២ នៅចំណុចភូមិក្រាំងស្វាយ ឃុំក្រាំងស្វាយ ស្រុកព្រះស្តេច ខេត្តព្រៃវែង ។ សមត្ថកិច្ចបានឱ្យដឹងថា៖ មានរថយន្តម៉ាកកាមរីឆ្លាមពណ៍ត្រីឆ្លូញមួយគ្រឿង ពាក់ផ្លាកលេខ (ភ្នំពេញ 2P 3465) បើកបរដោយឈ្មោះ នី…

Original Song ទាំង៣បទក្នុងរឿង «រាជបុរី Comeback » ចេញផ្លូវការហើយ!

ខណៈដែលភាពយន្តខ្នាតធំរឿង «រាជបុរី Comeback» ដែលនិយាយពីកម្រងជីវិតពិតរបស់លោក រាជ បុរី និងរំលេចពីស្នេហាភេទដូចគ្នា កៀកនឹងដល់ថ្ងៃដាក់បញ្ចាំងនៅគ្រប់រោងភាពយន្តនោះ ចម្រៀងចំនួន៣បទដែលត្រូវគេដឹងថាជាបទចម្រៀងដែលប្រើនៅក្នុងភាពយន្តមួយនេះ និងជាប្រភេទ Original Song ក៏ទើបនឹងចេញបង្ហោះក្ដៅៗផងដែរ។ ចម្រៀងទាំង៣បទនោះរួមមាន បទ«បែកគ្មានពាក្យលា» បទ «និស្ស័យ» និងបទ «គូកម្ម» ដែលសុទ្ធតែស្នាដៃថ្មីមិនចម្លងគេ…

Update៖ រថយន្តដឹកស្រាបៀរអង្គរ បើកជែងរថយន្ត១គ្រឿងទៀត រេចង្កូក្រឡាប់ខ្លួនឯង

ភ្នំពេញៈ រថយន្តទ្រុងម៉ាកISUZUរបស់ក្រុមហ៊ុនស្រាបៀរអង្គរ ខណៈដែលដឹកស្រាបៀរពេញទ្រុងហើយបានបើកបរក្នុងល្បឿនយ៉ាងលឿនជែងរថយន្ត១គ្រឿងទៀត ដែលបើកបរនៅខាងមុខក៏បានរេចង្កូតចុះឡើងៗរួច ក៏ក្រឡាប់ដេកស្ដូកនៅលើផ្លូវ ប៉ុន្តែសំណាងល្អមិនបានបណ្ដាលឲ្យអ្នកបើកបរឬនរណាម្នាក់រងរបួសនោះឡើយ ចំណែកស្រាបៀរនៅក្នុងទ្រុងរថយន្តនោះក៏មិនបានជ្រុះនោះដែរ។ ឧប្បត្តិហេតុក្រឡាប់រថយន្តខាងលើនោះ បានកើតឡើងកាលពីវេលាម៉ោង១រសៀល ថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវលេខ២១៧ ត្រង់ចំណុចភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ រថយន្តដែលក្រឡាប់នោះម៉ាកSUZU ពណ៌ក្រហម ពាក់ស្លាកលេខ…

អុញដល់ថ្នាក់ហ្នឹងផងស្រីស្អាត! នារីរូបស្រស់ម្នាក់ ស្រវឹងបើករថយន្តជាន់គ្មានប្រណីបុករះសួនលក់ដើមឈើ ក្រឡាប់រថយន្តច្រង៉ាង

ភ្នំពេញៈ នារីរូបស្រស់ស្អាតម្នាក់ ស្រវឹងជោគជាំ បើករថយន្តម៉ាកព្រុសយ៉ាងលឿនដូចហោះ រេចង្កូតទៅបុករះសួនលក់ដើមឈើនិងផ្កា បាក់អស់ជាច្រើន ប៉ើងរថយន្ត ក្រឡាប់ផ្ងារជើងឡើងច្រង៉ាងរងការខូចខាតយ៉ាងដំណំ។ សំណាងល្អណាស់មិនបង្កឲ្យអ្នកបើកបររងរបួសធ្ងន់ធ្ងរនោះទេ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យរន្ធត់ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១និង៤០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅចំណុចសួនលក់ដើមឈើនិងផ្កា ទល់មុខផ្ទះលោក ជា សុផារ៉ា…