​ងងុយដេកហើយមិនឈប់..ក្រឡាប់រថយន្តស្លាប់ម្នាក់នៅនឹងកន្លែង នៅស្រុកជីក្រែង!

សៀមរាបៈ នៅវេលាម៉ោង២យប់រំលងអធ្រាត្រ ឈានចូលថ្ងៃ​​ទី១៩ ខែមករា ឆ្នាំ២០១៩ មានករណី គ្រោះថ្នាក់ចរាចរណ៍(បង្ក​ដោយខ្លួនឯង) នៅ​លើផ្លូវជាតិលេខ​៦ ភូមិសំរោងកញ្ចោច ឃុំឫស្សីលក ស្រុកជីក្រែង ខេត្តសៀមរាប។ ​ រថយន្តម៉ាក Camry​(ឆ្លាម) ផលិតឆ្នាំ១៩៩៧ ពណ៌ត្រីឆ្លូញ ពាក់ស្លាកលេខ ភ្នំពេញ 2I-2360…

សង្ស័យតៃកុងងងុយដេក! ក្រឡាប់រថយន្តដឹកភេសជ្ជៈបាកាស រងការខូចខាតអស់ជាច្រើនកេស​

កំពង់ឆ្នាំងៈ សមត្ថកិច្ច បានប្រាប់Post News ថា មានករណីរថយន្តកុងតឺន័រ ពាក់ស្លាកលេខ 4A-0585 មួយគ្រឿង​ជារថយន្តដឹកភេសជ្ជៈបាកាស ក្រឡាប់ផ្ញារជើងបណ្តាលឲ្យរងការខូចខាតអស់ជាច្រើនកេស​។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង​២យប់ ឈានចូលថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ នៅផ្លូវជាតិលេខ៥ ភូមិអូររូង ឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ មូលហេតុ…

ស្វាគមន៍ពេលឆ្លងឆ្នាំយប់មិញ! ក្រឡាប់រថយន្ត ផ្អើលអស់មនុស្សម្នា

ព្រះវិហារៈ ករណីគ្រោះថ្នាក់ចរាចរណ៍ បង្កឲ្យការភ្ញាក់ផ្អើល យុវជនមួយក្រុម បានធ្វើដំណើរទៅកាន់ខេត្តសៀមរាប ដើម្បីឆ្លងឆ្នាំសាកល២០១៩ ក៏ជួបគ្រោះអកុសល ក្រទ្បាប់រថយន្ត។ ហេតុការណ៍នេះ កើតទ្បើងនៅវេលាម៉ោង ៩ និងនាទីយប់ទី៣១ ខែធ្នូ ឆ្នាំ២០១៨ នៅភូមិស្រយង់ ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ។ ក្រោយកើតហេតុសមត្ថកិច្ច បានបញ្ជូនជនរងគ្រោះ…

​First News៖(ព័ត៌មានបឋម)​​ទៀតហើយ! ក្រឡាប់រថយន្តមួយគ្រឿង បណ្តាលឲ្យស្លាប់ម្នាក់និងរបួសជាច្រើននាក់!

​ព្រះសីហនុៈ សមត្ថកិច្ចបានប្រាប់ Post News ថា តាមសេចក្តីរាយការណ៍ព័ត៌មានបឋម បានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយរថយន្តមួយគ្រឿងម៉ាកស្តារិចក្រឡាប់ធ្លាក់ផ្លូវ បណ្តាលឲ្យមានមនុស្សស្លាប់ម្នាក់ និងរងរបួសជាច្រើននាក់។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១២និង៤០នាទីថ្ងៃត្រង់ ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវលេខ៤ ភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សិលា ខេត្ត​ព្រះសីហនុ។…

First News៖(ព័ត៌មានបឋម)ករណីក្រឡាប់រថយន្តធ្លាក់ចូលជ្រោះស្លាប់និងរបួសជាច្រើននាក់នៅកោះកុង

សមត្ថកិច្ចបានប្រាប់Post News ថាមានករណីក្រឡាប់រថយន្តដឹកក្រុមតន្ត្រីអកកេះធ្លាក់ចូលជ្រោះបណ្តាលឲ្យមានអ្នកស្លាប់និងរងរបួសជាច្រើននាក់ ។កើតនៅវេលាម៉ោង១និង៤០រសៀលថ្ងៃទី២៣ ខែ ធ្នូ ឆ្នាំ២០១៨ ផ្លូវលេខ៤៨​ ភូមិជីលាល ឃុំអណ្តូងទឹក ស្រុកបទមសារគរ ខេត្តកោះកុង។ មូលហេតុដាច់ហ្វ្រាំងស្លាប់៤នាក់របួសធ្ងន់ស្រាល១១នាក់។ ក្រោយកើតហេតុសមត្ថកិច្ចបានទៅដល់កន្លែងកើតហតុដើម្បីជួយសង្គ្រោះអ្នករងរបួសទៅមន្ទីពេទ្យ។ ព័ត៌មានលំអិតPost Newsផ្សាយពេលក្រោយទៀត។

ក្រឡាប់រថយន្តដឹកអេតចាយមួយគ្រឿងចំកណ្តាលផ្លូវ សំណាងណាស់គ្មានអ្នករបួស..

កណ្តាលៈ មានករណីរថយន្តដឹកអេតចាយមួយគ្រឿង បានក្រឡាប់ចំកណ្តាលផ្លូវ សំណាងណាស់គ្មាននរណាម្នាក់រងរបួស។ ហេតុការណ៍នេះកើតឡើងនៅម៉ោង១១និង៣០នាទី ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅលើផ្លូវជាតិលេខ២១ភូមិព្រែកសំរោង ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល។ រថយន្តខាងលើនេះ បើកបរពីជើងទៅត្បូងដោយដឹកអេតចាយ សំពីងសំពោង ហើយមកក្រឡាប់ចំកណ្តាលផ្លូវ ប៉ុន្តែសំណាងល្អដែលមិនមានការប៉ះពាល់ ឬគ្រោះថ្នាក់ដល់អ្នកដំណើរ និងផ្ទះប្រជាពលរដ្ឋដែលនៅក្បែរនោះ ។…

ដឹកធ្ងន់ពេកដល់ចុះផ្លូវចំណោតក្រឡាប់ផ្ងារជើង សំណាងល្អមិនមានអ្នករបួស

ភ្នំពេញៈ រថយន្តដឹកម្នាងសិលាសង្ស័យដឹកលើទម្ងន់ពេលចុះចំណោតផ្លូវធ្លាក់ជង្ហុក ក្រឡាប់តែម្តងសំណាងល្អមិនមានអ្នករបួស ករណីនេះបង្កភ្ញាក់ផ្អើលកាលពី៩និង២០នាទីព្រឹក ថ្ងៃទី១២ ខែ​វិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចផ្លូវ២០១១ កែងផ្លូវបេតុងខាងជើងសាលារៀនបឋមសិក្សា ប៊ុន រ៉ានី ហ៊ុនសែន សាមគ្គី ភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ​។ អ្នកបើករថយន្តខាងលើមិនត្រូវបានប្រាប់ពីអត្តសញ្ញាណឡើយ ។ បើតាម ប្រភពនៅកន្លែកើតហេតុខាងលើបានឲ្យដឹងថាមុនកើតហេតុឃើញរថយន្តខាងលើម៉ាក…

ងក់មួយភាំង បើកធ្លាក់ជ្រោះផ្លូវក្រឡាប់ កៀបតៃកុងរថយន្តរងរបួសធ្ងន់!

សៀមរាបៈ កាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្តដោយខ្លួនឯង នៅលើផ្លូវជាតិលេខ​៦ ​ចន្លោះគីឡូម៉ែត្រលេខ៣៣៤-៣៣៥ ភូមិទួលរវៀង ឃុំល្វា ស្រុកពួក ខេត្តសៀមរាប បណ្តាលឲ្យ​​អ្នកបើកបររថយន្ត របួស ធ្ងន់ដោយ កៀបជាប់និងរថយន្ត។ រថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ…

ព័ត៌មានបឋម ៖ មានមនុស្សស្លាប់២នាក់នៅនឹងកន្លែង ក្នុងករណីផ្ទុះកង់ក្រឡាប់រថយន្ត

បន្ទាយមានជ័យ៖ ហេតុការក្រឡាប់រថយន្តជាច្រើនជុំ បានកើតឡើងនៅ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ វេលាម៉ោង៣ នឹង៣០នាទីរសៀល ថ្ងៃទី១៨ តុលា ២០១៨។ ករណីនេះបណ្ដាលឲ្យមនុស្សពីរនាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង រួមនឹងអ្នកបើកបររងរបួស ពួកគាត់ជាអ្នកស្រុកនៅ ឃុំល្វាលើ ស្រុកចំការលើ ខេត្តកំពង់ចាម។ ព័ត៌មានលំអិតនឹងផ្សាយបន្តនៅពេលក្រោយ

ក្រឡាប់រថយន្តមួយគ្រឿងខ្ទេចទាំងស្រុង បណ្តាលឲ្យមនុស្ស៨នាក់របួស

មណ្ឌលគិរីៈ សមត្ថកិច្ចបានប្រាប់Post News ថា កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ដោយមានរថយន្តមួយគ្រឿងបានក្រឡាប់ធ្លាក់ផ្លូវ នៅចំណុចគីទ្បូម៉ែត្រលេខ៦០ ផ្លូវជាតិលេខ៧៦ ស្ថិតនៅភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្ដមណ្ឌលគីរី បណ្ដាលឲ្យរងរបួសស្រាលមនុស្ស៨នាក់។ អ្នករបួសរួមមាន៖ ១/អ្នកបើកបឈ្មោះ ធិន សៀវលឹន ភេទប្រុស…