ស្តាយឡាន! រថយន្តលុចស៊ីសNX-200t ស៊េរីទំនើប ពាក់ស្លាកលេខ ភ្នំពេញ 2BB-0088 បុកឃឿនផ្លូវក្រឡាប់រថយន្តផ្ងារជើងទ្រមេឃ
ភ្នំពេញៈ មានករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្តលុចស៊ីស NX200t ស៊េរីទំនើបមួយគ្រឿង បើកក្នុងល្បឿនលឿនដូចហោះ ក៏ជ្រុលចង្កូតទៅបុកក្បាលនាគចែកទ្រូងផ្លូវបណ្តាលឲ្យក្រឡាប់ផ្ងារជើងទ្រមេឃ ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១២យប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ២១៧ សង្កាត់ ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (មុខវត្តស្ទឹងមានជ័យ) ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្ត…