ជនសង្ស័យចំនួន ៦នាក់ ពាក់ព័ន្ធករណីចែកចាយនិងប្រើប្រាស់សារធាតុញៀន ត្រូវកម្លាំងជំនាញឃាត់ខ្លួន

កោះកុងៈ កម្លាំងអធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទចុះល្បាតក្នុងភូមិសាស្ត្រ បង្ក្រាបករណីចែកចាយនិងរក្សាទុកប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនចំនួន២ករណី ស្ថិតភូមិ២ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ឃាត់ខ្លួនមុខសញ្ញាសង្ស័យបានចំនួន៤នាក់ និងស្ថិតភូមិ/សង្កាត់ស្ទឹងវែង ឃាត់ខ្លួនបានចំនួន២នាក់។ ជនសង្ស័យទាំង៦នាក់រួមមាន៖ ១/ឈ្មោះ សុខ ផង់ ភេទប្រុស អាយុ ៣៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងភ្លើង…

អាវុធហត្ថបង្រ្កាបករណីជួញដូរ និងប្រើប្រាស់សារធាតុញៀន ឃាត់ខ្លួនជនសង្ស័យបាន ១០នាក់

កោះកុងៈ នៅវេលាម៉ោង ៣និង០០នាទី ថ្ងៃទី១២​ ខែមករា ឆ្នាំ២០២០ កម្លាំងការិយាល័យជំនាញអាវុធក្រុង និងកម្លាំងអាវុធហត្ថស្រុកមណ្ឌលសីមាចំនួន ១៩នាក់ រថយន្ត ៣គ្រឿង ម៉ូតូ ២គ្រឿង ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន វុត្ថា មេបញ្ជាការរងអាវុធហត្ថក្រុង ដោយមានការចង្អុលបង្ហាញពីលោក មេបញ្ជាការអាវុធហត្ថក្រុង និងមានការសម្រនសម្រួលពីលោក…

តែយ៉ាងៗនេះចឹងតើបាន ថ្នល់ជាតិចេះតែខូច

កោះកុងៈ នៅព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ លោក ឈឹម ចិន អភិបាលរងក្រុងខេមរភូមិន្ទ បានដឹកនាំកម្លាំងចម្រុះសហការជាមួយ មន្ត្រីគយតំណាងមន្ទីរបរិស្ថាន តំណាងមន្ទីរសាធារណការ និងដឹកជញ្ជូន ព្រមទាំងកម្លាំងសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាលក្រុង ចុះត្រួតពិនិត្យរថយន្តដឹកដី រថយន្តដឹកទំនិញធុនធ្ងន់ ដែលនៅតែបន្តដឹកទំនិញលើសទម្ងន់កំណត់ ជាពិសេសការរិតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកផងដែរ៕

ប្តីកាប់ប្រពន្ធរងរបួសធ្ងន់ដោយសារតែចម្រៀងមួយបទ

កោះកុងៈ ហេតុការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីយប់ថ្ងៃទី០១ ខែមករា ឆ្នាំ២០២០ នាវេលាម៉ោង៣និង៣០នាទីទាបភ្លឺនារាត្រីឆ្លងឆ្នាំនៅចំណុចខារ៉ាអូខេសពយុទ្ធជនស្ថិតនៅភូមិ៣សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ។ បង្ករឡើងដោយជនសង្ស័យឈ្មោះ អៀង ប៊ុនយឿន (ហៅតុលា) ភេទប្រុសអាយុ២៥ឆ្នាំ ជនជាតិខ្មែរបានយកកាំបិតតាំងតោកាប់ប្រពន្ធឈ្មោះថូសុខណាភេទស្រីអាយុ៣១ឆ្នាំជនជាតិខ្មែរមុខរបរបើកខារាអូខេបណ្តាលឲ្យរងរបួសធ្ងន់និងកូនឈ្មោះឈ្មោះទុំសោភាភេទស្រីអាយុ១១ឆ្នាំមុខរបរសិស្សរងរបួសធ្ងន់ត្រូវបានសង្គ្រោះមកព្យាបាលនៅមន្ទីរពេទ្យខេត្តចំណែកឯជនសង្ស័យវិញបានជិះម៉ូតូរត់គេចខ្លួនក្រោយធ្វើសកម្មភាពរួចតែជាអកុសលក៏ត្រូវសមត្ថកិច្ចនគរបាលនៃអធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកកោះកុងឃាត់ខ្លួននៅចំណុចផ្លូវលេខ៤៨ប៉ុស្តិ៍តាតៃក្រោម។ តាមការសួរចម្លើយបានឲ្យដឹងថាមុនពេលកើតហេតុជនរងគ្រោះជាប្រពន្ធបានឲ្យប្តីចាក់បទចម្រៀង(អ្នកម្តាយកំសត់)ដើម្បីច្រៀងលេងហើយLiveតាមទូរស័ព្ទតែជនសង្ស័យជាប្តីមិនព្រមអោយចាក់បទនោះទេដោយសារតែម្តាយទើបតែស្លាប់នាំឲ្យពិបាកចិត្តហេីយយំតែប្រពន្ធនៅតែចាក់ទើបធ្វើឲ្យមានការឈ្លោះប្រកែកគ្នារហូតដល់ប្រើអំពើហិង្សា។ បច្ចុប្បន្នជនសង្ស័យបានធ្វើការឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទដើម្បីបំពេញសំណុំរឿងចាត់ការតាមនិតិវិធីច្បាប់៕  

ករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបុករថយន្ត បណ្ដាលឲ្យរងការខូចខាត នៅលើស្ពានកោះកុង

កោះកុងៈ (ព័ត៌មានបឋម) នៅវេលាម៉ោង ២រសៀលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ នៅលើស្ពានកោះកុង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុករថយន្ត បណ្ដាលឲ្យរងការខូចខាត មូលហេតុមិនទាន់ដឹង ខណៈពេលនេះសមត្ថកិច្ចកំពុងសម្រួលចរាចរណ៍ទីតាំងកើតហេតុខាងលើ មិនដឹងថាមានមនុស្សរងរបួសប៉ុន្មាននាក់ទេ? សម្រាប់ព័ត៌មានលម្អិត Post News និងផ្សាយបន្តទៀត៕

ស្ត្រីជនជាតិខ្មែរឥស្លាមម្នាក់ មានវិបត្តិសម្រេចចិត្តចងកធ្វើអត្តឃាតសម្លាប់ខ្លួន

កោះកុងៈ កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩ នៅវេលាម៉ោង ៩និង២២នាទីយប់ មានករណីចកងធ្វើអត្តឃាតសម្លាប់ខ្លួនក្នុងបន្ទប់ទឹក ក្នុងផ្ទះភូមិ២ សង្កាត់ដងទង់ ក្រោយទទួលបានពត៌មាន កម្លាំងនគរបាលជំនាញ បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទ និងមន្ត្រីពេទខេត្ត ចុះត្រួតពិនិត្យសាកសព ។ ជនរងគ្រោះឈ្មោះ យី សំអែល សូហ្វីយ៉ា ភេទស្រី…

ស្រីប្រុសជាច្រើននាក់ ចែកចាយ និងប្រើប្រាស់សារធាតុញៀន ហើយលេងល្បែងស៊ីសង ត្រូវកម្លាំងជំនាញឃាត់ខ្លួន

កោះកុងៈ កាលពីវេលាម៉ោង ១ និង ៣០នាទី ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ កម្លាំងជំនាញបានចុះបង្ក្រាបករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសាធាតុញៀន ព្រមទាំងលេងល្បែងស៊ីសង នៅចំណុចផែប្រមូលផលនេសាទ ស្ថិតភូមិនាងកុក ឃុំប៉ាកខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។ ជនសង្ស័យឃាត់ខ្លួនរួមមាន៖ ១/ឈ្មោះ សុខ ប៊ុនសេង…

អុញនោះ! ទំនិញខូចគុណភាព មួយចំនួនត្រូវមន្ត្រីសាខាកាំកុងត្រូល រកឃើញនិងកម្ទេចចោល

កោះកុងៈ យោងតាមផេក អគ្គនាយកដ្ឋានកាំងកុងត្រូល បានឲ្យដឹងថា កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ មន្ត្រីជំនាញបានចុះត្រួតពិនិត្យ គុណភាពសុវត្ថិភាព ផលិតផលម្ហូបអាហារនៅផ្សារដងទង់ និងហាងលក់ទំនិញតាមផ្ទះមួយចំនួន ស្ថិតនៅសង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ ជាលទ្ធផលរកឃើញទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ មួយចំនួន និងបានធ្វើកំណត់ហេតុដកហូតទំនិញទាំងនោះ មករក្សាទុកដើម្បីកម្ទេចចោលនៅពេលក្រោយ ព្រមទាំងបានធ្វើការណែនាំដល់អាជីវករ…

រថយន្តបុកម៉ូតូ បណ្ដាលឲ្យយុវជន ២នាក់រងរបួសធ្ងន់ស្រាល

កោះកុងៈ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅវេលាម៉ោង ១៨និង៣៥នាទីល្ងាច មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងមួយលើក ចំណុចមុខមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្ថិតក្នុងភូមិ២ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ បង្កឡើងដោយរថយន្ត បុកជាមួយនឹងម៉ូតូ រួចបើករត់គេចខ្លួនបាត់ ។ យោងតាមប្រភពពត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា រថយន្តបង្កម៉ាក Camary ពណ៌ខ្មៅ…

កម្មករចិញ្ចឹម ក្តាម និងបង្គាម្នាក់ខ្យល់ គស្លាប់ នៅស្រែ បង្គា ខេត្តកោះកុង

កោះកុងៈ នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង៨និង១០ នាទី ព្រឹក កម្លាំង ការិយាល័យ បច្ចេកទេស វិទ្យាសាស្ត្រ សហការជាមួយ កម្លាំង ព្រហ្ម ទណ្ឌ កំរិត ធ្ងន់ កម្លាំង អធិការ ដ្ឋាន…