មេឃកំពុងធ្លាក់ភ្លៀង នៅក្រុងខេមរភូមិន្ទ ស្រុកមណ្ឌលសីមា និងស្រុកកោះកុង!

កោះកុងៈ យោងតាមផេកក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា មេឃកំពុងធ្លាក់ភ្លៀងនៅក្រុងខេមរភូមិន្ទ ស្រុកមណ្ឌលសីមា និងស្រុកកោះកុង នាម៉ោង៤និង៣០​នាទីល្ងាច ថ្ងៃទី​១៦ ខែតុលា ឆ្នាំ ២០១៨ នេះ៕

មេឃកំពុងធ្លាក់ភ្លៀងនៅក្រុងខេមរភូមិន្ទ ស្រុកមណ្ឌលសីមា ស្រុកថ្មបាំង ស្រុកកោះកុង និងស្រុកបូទុមសាគរ!

កោះកុងៈ យោងតាមផេកក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា មេឃកំពុងធ្លាក់ភ្លៀងនៅក្រុងខេមរភូមិន្ទ ស្រុកមណ្ឌលសីមា ស្រុកថ្មបាំង ស្រុកកោះកុង និងស្រុកបូទុមសាគរ នាម៉ោង ១៣:០០ នាទីរសៀលថ្ងៃទី ០៥ ខែតុលា ឆ្នាំ ២០១៨ នេះ៕

សពយុវជនម្នាក់ដែលលង់ទឹកស្លាប់នៅទឹកជ្រោះក្បាលឆាយកាលពី២ថ្ងៃមុន ពេលនេះរកឃើញហើយ!

កោះកុងៈ សាកសពយុវជនម្នាក់ ដែលលង់ទឹកស្លាប់នៅទឹកជ្រោះក្បាលឆាយ​ ក្នុងស្រុកកោះកុង ខេត្តកោះកុង កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង៣និង៤៥នាទី ពេលនេះបានរកឃើញ នៅវេលាម៉ោង៨ព្រឹក ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨។ សពជនរងគ្រោះមានឈ្មោះសម្បត្តិ ចាន់ចាវ ភេទប្រុស អាយុ២៤ឆ្នាំ ទីលំនៅភូមិ៣ សង្កាត់ស្មាច់មានជ័យ…

បុរសម្នាក់មកដើរជាមួយក្រុមគ្រួសារ នៅក្បាលឆាយទឹកធ្លាក់តាតៃ រអិលជើងធ្លាក់ចូលទឹកកំពុងហូរគួចទៅបាត់ រកមិនឃើញ!

កោះកុងៈ កាលពីវេលាម៉ោង៣និង៥៤នាទី រសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៨ មានបុរសម្នាក់ឈ្មោះ សម្បត្តិ៍ ចាន់ចាវ អាយុ២៤ឆ្នាំ មានទីលំនៅភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង បានមកលេងកម្សាន្តជាមួយក្រុមគ្រួសារ នៅចំណុចក្បាលឆាយទឹកធ្លាក់តាតៃ ស្រុកកោះកុង ក៏បានរអិលជើង ធ្លាក់ចូលទៅក្នុងទឹក ដែលកំពុងហូរគួចបាត់ទៅ។ ក្រោយកើតហេតុ…

យុវជនចិត្តខ្លាំង! ​គប់​​ផ្ទះគេហើយ ម្ចាស់គេស្តីឲ្យ ទាញ​កាំបិតបុ័ងតោកាប់របួស!

កោះកុងៈ ​ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីហិង្សាបង្ករបួសស្នាម កាលពីវេលាម៉ោង ៥និង៥០នាទីព្រឹក ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ នៅ​ភូមិ​៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ បង្ក​ឡើងដោយឈ្មោះ រ៉ូន ឌុល ឡោះ ភេទប្រុស អាយុ២៨​ឆ្នាំ ជនជាតិ ខ្មែរឥស្លាម…

រថយន្តមិនចាំម៉ាក បុកម៉ូតូពេញទំហឹង ស្លាប់នារីម៉ាស្សា២នាក់និងរបួសធ្ងន់ម្នាក់!..

កោះកុងៈ កាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុកម៉ូតូ នៅប៉ាណូរង្វង់មូលអេស៊ីលីដា ភូមិ១ សង្កាត់ស្មាច់មានជ័យ បណ្តាលឲ្យស្រ្តី២នាក់ស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យនិងម្នាក់ទៀតរងរបួសធ្ងន់។ ជនរងគ្រោះមានឈ្មោះ ស៊ិន ពៅ ភេទស្រី អាយុ២៨ឆ្នាំ មុខរបរម៉ាស្សា (ស្លាប់ពេលដល់មន្ទីរពេទ្យ),ទី២ឈ្មោះ ស៊ីន ពុំ ភេទស្រី…

ឃាត់ខ្លួនជនសង្ស័យម្នាក់ ជាប់ពាក់ព័ន្ធនឹងករណីឆបោករំលោភលើទំនុកចិត្ត

កោះកុងៈ កាលពីវេលាម៉ោង ៤ នាទីរសៀលថ្ងៃទី១ ខែសីហា ឆ្នាំ២០១៨ កម្លាំងជំនាញអធិការដ្ឋាននគរបាល ក្រុងខេមរភូមិន្ទ បានឃាត់ខ្លួនមុខសញ្ញាសង្ស័យម្នាក់ ពីបទ ឆបោករំលោភលើទំនុកចិត្ត។ ជនសង្ស័យឈ្មោះ កាំង អៀវហួត (ហៅ លីម) ភេទប្រុស អាយុ ២២ ឆ្នាំ…

ស្រីស្រស់ជិះម៉ូតូ ទៅបុកគូទក្រោយរថយន្តមួយគ្រឿង របួសធ្ងន់ ២នាក់

កោះកុងៈ នៅវេលាម៉ោង ៤ និង២០ នាទីទៀបភ្លឺឈានចូលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងម៉ូតូបុក និងរថយន្តពីក្រោយ បណ្តាលឲ្យរបួសធ្ងន់ស្រី២ នាក់ (ភាគីខាងម៉ូតូ) នៅចំណុចរង្វង់មូលស្រីរែកកញ្ជើរ ស្ថិតក្នុងភូមិ២ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ ជនរងគ្រោះទី១.ឈ្មោះ ចេង…

ចាប់ខ្លួនបុរសម្នាក់ ក្នុងករណីជួញដូរខុសច្បាប់នូវសារធាតុញៀន និងប្រើប្រាស់អាវុធខុសច្បាប់

កោះកុងៈ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថក្រុងខេមរភូមិន្ទ ធ្វើការឃាត់ខ្លួន​ពាក់ពន្ធ័ ករណីជួញដូរខុសច្បាប់នូវសារធាតុញៀន និងប្រើប្រាស់អាវុធខុសច្បាប់។ ប្រតិបត្តិការនេះ ធ្វើឡើងនៅម៉ោង៤និង៥៥នាទី ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៨ នៅចំនុចបន្ទប់ជួលលេខ១៧ យីហោកូលាបជាយដែន ក្នុងភូមិ២ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ ជនសង្ស័យមានឈ្មោះ កាន់ កុសល…

រថយន្តស្លាកលេខថៃ បុកម៉ូតូអូសរទេះអេតចាយ ស្លាប់ស្ត្រីម្នាក់យ៉ាងរន្ធត់!

កោះកុងៈ កាលពីវេលាម៉ោង៧យប់ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្ត បុកម៉ូតូ បណ្តាលឲ្យស្ត្រីម្នាក់ ស្លាប់យ៉ាងអាណោចអាធ័ម នៅចំណុចភូមិស្ទឹងវែង សង្កាត់​ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ សមត្ថកិច្ចបានឲ្យដឹងថា អ្នកបើកបររថយន្តមានឈ្មោះ ឡាំង ពូពេ ភេទប្រុស អាយុ២៨ឆ្នាំ…