ក្រុមហ៊ុនចិនគ្រោងបង្កើតរោងចក្រផលិតបារីស៊ីហ្គាដ៏ធំនៅកម្ពុជា
ភ្នំពេញៈ សម្ព័ន្ធសហគ្រាសអចលនទ្រព្យហ្វូលិចិនមានបំណងវិនិយោគបង្កើតរោងចក្រផលិតបារីស៊ីហ្គាដ៏ធំមួយនៅខេត្តព្រះសីហនុ ហើយក្រៅពីនេះសហគ្រាសក៏នឹងវិនិយោគទៅលើវិស័យផ្សេងៗទៀត ដូចជាវិស័យទេសចរណ៍ សណ្ឋាគារ និងវិស័យអចលនទ្រព្យផងដែរ។ នៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ព្រឹកថ្ងៃទី១៦ឧសភានេះ នៅភូមិគ្រឹះសម្តេចចំការមនលោក ចាងលិ អគ្គនាយកនិងជាប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធសហគ្រាសអចលនទ្រព្យហ្វូលិបានជំរាបជូនសម្តេចប្រធានរដ្ឋសភាថា “សហគ្រាសរបស់លោកមានមូលដ្ឋាននៅទីក្រុងក្វាងចូវប្រទេសចិន ចាត់ទុកជាសហគ្រាសធំមួយនៅប្រទេសចិន ដែលមានដើមទុនវិនិយោគឆ្នាំមុនកើនដល់ប្រមាណជាង១០ពាន់លានដុល្លារ និងមានប្រាក់ចំណេញចំនួន២ពាន់លានដុល្លារអាមេរិក”។ លោកបានបន្តថា…