នាវាល្បាតបារាំងនឹងចូលចត នៅកំពង់ផែ ក្រុងព្រះសីហនុ ថ្ងៃស្អែកនេះ

ភ្នំពេញ: ស្ថានទូតបារាំងប្រចាំព្រះរាជណាចក្រកម្ពុជា បានចេញនូវសេចក្តីប្រកាសព័ត៌មានរបស់ខ្លួន ឱ្យដឹងនៅថ្ងៃទី២២ មេសា ២០១៦ នេះថា នាវាល្បាតនៃកងទ័ពជើងទឹកបារាំង ឈ្មោះ រ៉ង់ដេមីញ៉ែរ នឹងចូលសំចតនៅកំពង់ផែក្រុងព្រះស៊ីហនុ នៅថ្ងៃស្អែកទី២៣ មេសា ២០១៦ នេះ ដើម្បីសម្តែងការគួរសម មុននឹងបន្តដំណើរទៅប្រទេសចិន៕

រថយន្តក្រឡុកសុីម៉ង់តិ៍ កាច់ចង្កេះខ្លាំងពេកក្រឡាប់ផ្ងារជើង

ព្រះសីហនុៈ រថយន្តប្រភេទក្រឡុកសុីម៉ងត៍មួយគ្រឿង បោះពួយយ៉ាងលឿន ហើយដល់ផ្លូវចុះចំណោតកាច់ចង្កូតខ្លាំងពេក បណ្តាលឱ្យក្រឡាប់ផ្ងារជើងតែម្តង តែសំណាងមិនប៉ះពាល់ដល់អ្នកដំណើរ។ តាមសេចក្តីរាយការណ៍បានបញ្ជាក់ថា ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៦នេះ នៅចំណុចផ្លូវបំបែករថភ្លើង ក្រុងព្រះសីហនុ។  ប្រភពបញ្ជាក់ថាមុនពេលកើតហេតុរថយន្តនេះ បានបើកចេញពីការដ្ឋានសំណង់ផ្ទះល្វែង ឆឹង សុខា ។ លុះបើកមកដល់ចំណុចខាងលើដោយផ្លូវចុះចំណោតផង និងរថយន្តល្បឿនលឿនផង ធ្វើឱ្យរថយន្តជាន់ហ្វ្រាំងមិនសុីហើយអ្នកបើកខំកាច់ចង្កូត…

មុខសញ្ញាឆក់ និងលួចយ៉ាងសកម្ម ២នាក់ ត្រូវកម្លាំងនគរបាលក្រុង ឃាត់ខ្លួនបានភ្លាមៗ ក្រោយធ្វើសកម្មភាព

(ព្រះសីហនុ)៖ មានករណីឆក់សម្ភារះជនបរទេសមួយ ត្រូវបានកម្លាំងអធិការនគរបាលក្រុង សហការណ៌ជាមួយជំនាញ នៃស្នងការបង្ក្រាបបានភ្លាមៗ នៅនឹងកន្លែងកើតហេតុ នៅចំនុចឆ្នេរអូរត្រេះចាស់ ក្រុម២ ភូមិ៦ សង្កាត់៤ ក្រុងព្រះសីហនុ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៦ នាវេលាម៉ោង០៧:០០យប់។ ជនរងគ្រោះឈ្មោះ កីង ង្វៀងមិន ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិវៀតណាម…

ចាប់ខ្លួនមនុស្ស២នាក់ នៅក្រុងព្រះសីហនុ ពាក់ព័ន្ធករណីចែកចាយនិងប្រើប្រាស់គ្រឿងញៀន

(ព្រះសីហនុ)៖ ជនសង្ស័យ២នាក់ ពាក់ព័ន្ធនិងការចែកចាយ ប្រើប្រាស់គ្រឿងញៀន ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលក្រុង សហការជាមួយកម្លាំងការិយាល័យជំនាញ ធ្វើការឃាត់ខ្លួន កាលវេលា ម៉ោង០៥ល្ងាច ថ្ងៃទី១៨ខែមេសាឆ្នាំ២០១៦ នៅចំណុចក្រុមទី១១ ភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ។  សមត្ថកិច្ចនិយាយថា ជនសង្ស័យទី១មានឈ្មោះ ប៊ុន ឆាយ ហៅតាប៉ៃលើយ ប្រុស…

ម្ចាស់ហ្គេមបាញ់ត្រីយកឈ្មោះលោកធំ ឋានៈផ្កាយ៣ មកប្រើប្រាស់ គំរាមអាជ្ញាធរដែនដី និងអ្នកកាសែត

ខេត្តព្រះសីហនុ : ​ម្ចាស់ហ្គេមបាញ់ត្រីយកឈ្មោះលោកធំ ឋានៈផ្កាយ៣ មកប្រើប្រាស់ ​គំរាម​អាជ្ញាធរ​ដែនដី និង​អ្នកកាសែតយ៉ាង​ចាស់ដៃ កាលពី​រសៀល​ថ្ងៃទី​៥ ខែមេសា​។ ​អ្នកកាសែត​ច្រើន​នាក់ នៅ​ខេត្ត​ព្រះសីហនុ បាន​និយាយថា ម្ចាស់​ហ្គេម​បាញ់​ត្រី​ម្នាក់ ឈ្មោះ ម៉េង លី បាន​យកឈ្មោះលោក​ផ្កាយ​បី​មួយរូបនៅ​ក្រសួងមហាផ្ទៃ មក​គំរាម​ពួកគាត់ និង​ជេរប្រមាថ​ពួកគាត់​ទៀតផង​។ អ្នកកាសែត​ទាំងនោះ…

ប្រទះឃើញជនជាតិ អាឡឺម៉ង់ម្នាក់ ដេកស្លាប់នៅក្នុងបន្ទប់ជួល នៅក្រុងព្រះសីហនុ

(ព្រះសីហនុ): ភ្នាក់ងារបានរាយការណ៍ថា នៅវេលាម៉ោង៣ រសៀល ថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៦ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ក្រោយពីជនបរទេសម្នាក់បានស្លាប់នៅបន្ទប់ផ្ទះជួលមួយកន្លែង ស្ថិតក្នុងក្រុម១ ភូមិ៣ សង្កាត់៤ ខេត្តព្រះសីហនុ ។ សាកសពឈ្មោះ PARPART HORST ភេទប្រុស កើតថ្ងៃទី១៣ ខែមិថុនា ឆ្នាំ១៩៥២ មានសញ្ជាតិ​​​…

រថយន្តបាឡែនបើកបុកម៉ូតូ៣គ្រឿង របួសធ្ងន់ធ្ងរ ២នាក់ ស្រាលម្នាក់

ព្រះសីហនុ ៖ ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​បង្កឡើង​ដោយ​រថយន្ត​បា​ឡែ​ន​មួយ​​​គ្រឿង​​ បើក​បុក​​ម៉ូតូ​៣​គ្រឿង​​ ហើយ​ជ្រុល​ឡើង​ទៅ​ប៉ះ​និង​សំណង់​អាគារ​ក្បែរផ្លូវ​នៅ​ឆ្នេរ​ឯករាជ្យ​ទៀត ។ ​ហេតុការណ៍​នេះ ​បានកើតឡើង​ ​កាលពី​វេលា​ម៉ោង​ជិត​៤​កន្លះ​ល្ងាច​ថ្ងៃទី​២​មេសា​ឆ្នាំ​២០១៦ ​នៅម្ដុំ​ផ្លូវ​ឆ្នេរ​ឯករាជ្យ​ហៅ ​(​ឆ្នេរ​៧​ជាន់​)​ក្នុង​សង្កាត់​លេខ​៣​ក្រុងព្រះសីហនុ ។​​ ​អ្នកឃើញ​ហេតុការណ៍​ផ្ទាល់​បាន​ប្រាប់​​ ​postnew ​ថា​ គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​បា​ឡែ​ន​ ពាក់​ស្លាក​លេខ ​2A-6080 ក្រុងព្រះសីហនុ ​ពណ៌​ទឹកប្រាក់​…

បើករថយន្តមិនត្រាប្រណីល្បឿន ព្រលះម៉ូតូ៣គ្រឿងនិងសំណង់អាគារ ក្បែរផ្លូវឆ្នេរឯករាជ្យ

(ព្រះសីហនុ): នៅវេលាម៉ោងជាង៤ល្ងាចថ្ងៃទី២មេសាឆ្នាំ២០១៦នេះមានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងបង្កដោយរថយន្តកាមរីបាឡែន១គ្រឿង ពាក់ស្លាកលេខ ក្រុងព្រះសីហនុ 2A-6080.ពណ៍ទឹកប្រាក់បើកបុកម៉ូតូ៣គ្រឿងហើយជ្រុលឡើងទៅប៉ះនិងសំណង់អាគារក្បែរផ្លូវនៅឆ្នេរឯករាជ្យទៀត ។ អ្នកឃើញហេតុការណ៍ផ្ទាល់បានប្រាប់Post New ថា គ្រោះថ្នាក់ចរាចរណ៍នេះរថយន្តបាឡែនបុកម៉ូតូ៣គ្រឿង នៅផ្លូវឆ្នេរឯករាជ្យហៅ(ឆ្នេរ៧ជាន់)ក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ ។   យ៉ាងហោចណាស់មនុស្ស២នាក់ភាគីខាងម៉ូតូរងរបួសធ្ងន់ធ្ងរ ក្នុងនោះបុរសម្នាក់បាក់ដៃបាក់ជើងនិងស្ត្រីម្នាក់សន្លប់បាត់ស្មារតី។ ចំណែកជនបរទេសម្នាក់ទៀតជាភាគីខាងម៉ូតូដែរនោះមិនមានរងរបួសធ្ងន់ធ្ងរដូចបុរសនិងស្ត្រីខ្មែរទាំង២នាក់នោះទេ ។ ហើយហេតុការណ៍គ្រោះថ្នាក់ដ៏រន្ធត់នេះអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ភ្លាមៗផងដែរ ។…

ចាប់ខ្លួន បញ្ជូនជនជាតិអង់គ្លេសម្នាក់ ទៅតុលាការក្រោយល្មើសច្បាប់ចរាចរណ៍របស់កម្ពុជា

(ព្រះសីហនុ): នគរបាលចរាចរណ៍ខេត្តព្រះសីហនុបញ្ជូនបុរសចំណាស់ជនបរទេសជនជាតិអង់គ្លេសម្នាក់ឈ្មោះMark philip palh អាយុ៦១ឆ្នាំសាលាដំបូងខេត្ត កាលពីថ្ងៃទី១ខែមេសាឆ្នាំ២០១៦ពីបទបើកបររថយន្តមានជាតិស្រវឹងបង្ករឱ្យគ្រោះថ្នាក់ចរាចរណ៍ទៅបុកដើមស្វាយធ្វើឲ្យខូចខាតបង្កាន់ដៃរបងហាងកាហ្វេម៉ាម៉ាស្ថិតនៅផ្លូវលេខ៥០០ក្នុងភូមិ៤សង្កាត់លេខ៤ក្រុងព្រះសីហនុកាលពីម៉ោងជាង៤ទៀបភ្លឺ ថ្ងៃ១មេសា។ បើតាមលោកវរសេនីយ៍ឯក ព្រហ្ម ពៅថា គ្រោះថ្នាក់ចរាចរណ៍នេះមិនបណ្តាលឲ្យមានមនុស្សរងគ្រោះថ្នាក់នោះទេ ។ បច្ចុប្បន្ននគរបាលចរាចរណ៍បញ្ជូនអ្នកបើកបររថយន្តទៅតុលាការដោយសារកាវាស់ជាតិស្រវឹងទៅលើអ្នកបើកបរបរទេសរូបនេះឃើញមានជាតិអាកុលរហូតដល់0,84mg/L ៕      

នគរបាលក្រុងព្រះសីហនុ ចាប់ខ្លួនមនុស្ស៤នាក់ សង្ស័យពាក់ព័ន្ធគ្រឿងញៀន

(ព្រះសីហនុ): ភ្នាក់ងារបានរាយការណ៍ថា កាលពីវេលាម៉ោង៨:២០នាទីយប់ ថ្ងៃទី៣០ខែមីនាឆ្នាំ២០១៦ ស្ថិតនៅក្រុមទី១៨ ភូមិ៣ សង្កាត់៤ ក្រុងព្រះសីហនុ កម្លាំងជំនាញនគរបាលអធិការក្រុងព្រះសីហនុ បានធ្វើការឃាត់ខ្លួនជនសង្ស័យចែកចាយនិងប្រើប្រាស់គ្រឿងញៀនបានចំនួន៤នាក់។ បើតាមសមត្ថកិច្ចជនសង្ស័យដែលត្រូវឃាត់ខ្លួន ១-ឈ្មោះហ៊ុយ ប៊ុននី ប្រុស អាយុ១៥ឆ្នាំ សិស្សថ្នាក់ទី៧នៅវិទ្យាល័យហ៊ុនសែនមិត្តភាព នៅក្រុម១៦ ភូមិ៣ សង្កាត់៤ ក្រុងព្រះសីហនុ…