មន្ត្រីរាជការចំនួន ២៤នាក់ ក្នុងនោះប្រុស ២នាក់ មកពីខេត្តសៀមរាប ពុលអាហារក្នុងភោជនីយដ្ឋាន លិហួយ កាហ្វេ និង ស៊ុប ខេត្តព្រះសីហនុ

(ព្រះសីហនុ) : មន្ត្រីរាជការចំនួន ២៤នាក់ ក្នុងនោះមានប្រុស ២នាក់ មកពីខេត្តសៀមរាប ត្រូវបានគេដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ជួយសង្គ្រោះជាបន្តបន្ទាប់ ខណៈពេលពួកគាត់​បាន​ហូបស៊ុប នៅក្នុងភោជនីយដ្ឋាន លិហួយ កាហ្វេ និង ស៊ុប​ ស្ថិតនៅតាមបណ្តោយផ្លូវវិថី ៧ មករា ក្នុងសង្កាត់លេខ ០៤…

ជនសង្ស័យ៣នាក់ ពាក់ព័ន្ធគ្រេឿងញៀន ត្រូវកម្លាំងនគរបាលខេត្តព្រះសីហនុ ចាប់ខ្លួន

(ព្រះសីហនុ): បើតាមភ្នាក់ងារបានរាយការណ៍ថា កាលពីថ្ងៃទី២៦ខែមីនាឆ្នាំ២០១៦ វេលាម៉ោង៨:៣០នាទីយប់ ស្ថិតនៅក្នុងក្រុមទី៨ ភូមិ៤ សង្កាត់លេខ៤ ខេត្តព្រះសីហនុ កម្លាំងជំនាញនគរបាល បង្ក្រាបគ្រឿងញៀនបាន១ករណី ក្រោយពីសហការជាមួយអធិការក្រុងព្រះសីហនុ ។ ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់រួមមានស្រីនាក់២និងប្រុសម្នាក់ ទី/1-ឈ្មោះ ហង្ស វុទ្ធី អាយុ36 ឆ្នាំ ភេទប្រុស ជនជាតិខ្មែរមុខរបរជួលម៉ូតូ…

បុរ​សដែល​ដុតសម្លាប់ប្រពន្ធនៅក្នុងពាង​ត្រូវបានកម្លាំង​កងរាជ​អាវុធហត្ថ​ខេត្តព្រះសីហនុឃាត់ខ្លួន​

ខេត្តព្រះសីហនុ៖ នៅវេលាម៉ោង​២០និង​០៥នាទី ថ្ងៃទី​១៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៥ កម្លាំងជំនាញ​កងរាជ​អាវុធហត្ថ​ខេត្តព្រះសីហុន ដែលដឹកនាំ​ដោយលោកវរៈសេនីយ៍ត្រី ឃាន ប៊ុននឿន បានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ សុង ទូច ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរយោធា ឋានៈអនុសេនីយ៍ទោ នៅចំណុចទំនបរលក ក្រុម២៨ ភូមិ៣…

ខេត្តព្រះសីហនុត្រូវការថវិកាជាង ៣០លានដុល្លាអាមេរិក ក្នុងការអភិវឌ្ឍន៌ផ្លូវដី និងផ្លូវកៅស៊ូ ក្នុងក្រុង

ខេត្តព្រះសីហនុ ០៥ ខែសីហា ២០១៥ ៖ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ លោក ណុប ហេង បានឪ្យដឹងថា ក្រុងព្រះសីហនុត្រូវការថវិកាជាង ៣០លានដុល្លាអាមេរិក ក្នុងការកែលម្អរសោភណ័ភាពផ្លូវដីឪ្យក្លាយទៅជាផ្លូវបេតុង និងផ្លូវក្រាលកៅស៊ូ និងការកែលម្អជួសជុលផ្លូវកៅស៊ូ និងបេតុងចាស់ឡើងវិញ ដោយសារតែផ្លូវបេតុង និងផ្លូវកៅស៊ូបច្ចុប្បន្នត្រូវរងការខូចខាតជាបណ្តើរៗហើយ ។លោកណុបប្រធានមន្ទីរបានបញ្ជាក់ថា មន្ទីរជាអ្នកគ្រប់គ្រងផ្លូវមានប្រវែង…

Smart ប្រកាស ព័ត៌មាន​លម្អិត​ស្តីពី​ការរៀបចំ ការប្រគុំ​តន្ត្រី Smart Mega: Demi World Tour កក្រើក​កោះ​ពេជ្រ​

​ភ្នំពេញ​ថ្ងៃ​ទី ២៩ ខែ មេសា ២០១៥ : ក្រុមហ៊ុន Smart Axiata បានឱ្យ​ដឹង​ពត៌មាន​លំអិត​បន្ថែម​អំពី ការរៀបចំ​ប្រគុំ​តន្ត្រី អន្ដរជាតិ Smart Mega Concert នាពេល​ខាងមុខ​នេះ ដែល​សម្តែង​ដោយ​តារាចម្រៀង Demi Lovato នឹង​ធ្វើឡើង​នៅ​ថ្ងៃទី…

នា​វា​ទេ​សច​រ​ណ៍​នាំភ្ញៀ​វ​ច​ម្រុះជា​តិ​សា​សន៍​​​ជិត​ ​២.​០​០​០នា​ក់​ ចូ​ល​ច​ត​នៅ​កំព​ង់​ផែ​ក្រុង​ព្រះ​សី​ហ​នុ​​​​

ខេត្តព្រះសីហនុ ៖លោកវរសេនីយ៍ឯក ស៊ាង ឡេង ប្រធានប៉ុស្តិ៍ច្រកទ្វារកំពង់ផែអន្តរជាតិ ក្រុងព្រះសីហនុឱ្យដឹងថា នៅព្រឹកថ្ងៃទី០១ ខែ​មេ​សា​ ​ឆ្នាំ​២​០​១​៥​ ​នា​វា​ទេ​ស​ចរ​​ណ៍មួ​យ​គ្រឿ​ង​មា​ន​ឈ្មោះ​ ​Q​U​E​E​N​ ​E​L​I​Z​A​B​A​T​H​ធ្វើ​ដំ​ណើ​រ​ម​ក​ពី​ប្រ​ទេ​ស​ថៃ​បា​ន​នាំ​ភ្ញៀ​វ​ទេ​ស​ច​រ​ច​ម្រុះ​ជា​តិ​សា​ស​ន៍​​ចំនួ​ន​ ​១​.​៨​៩​៦​នា​ក់​ ​ចូ​ល​ច​ត​នៅ​កំ​ព​ង់​ផែ​អ​ន្ត​រ​ជា​តិ​ក្រុ​ង​ព្រះ​សី​ហ​នុ​ ​ដើ​ម្បី​ធ្វើ​ទ​ស្ស​ន​កិ​ច្ច​រ​យះពេ​​លមួ​យ​ថ្ងៃ​ ​ ​មុ​ន​ពេ​ល​ធ្វើ​ដំ​ណើ​រ​ចា​ក​ចេ​ញ​ទៅ​កា​ន់​ប្រ​ទេ​ស​សិ​ង្ហ​បុ​រី​ ​នៅ​ល្ងា​ច​ថ្ងៃ​ដ​ដែ​ល​នេះ​។​ ​លោ​​កវ​រ​ស​នី​យ៍​ឯ​ក​ ​ស៊ា​ង​…

ស្រ្តី​​ជ​ន​ជាតិ​ចិ​ន៤​នា​ក់​ចរា​ច​រ​លុ​យដុ​ល្លា​រ​ក្លែ​ងក្លា​យ​នៅ​ក្នុ​ងក្រុ​ង​ព្រះ​សី​ហ​នុត្រូ​វ​បា​នឃា​ត់​ខ្លួ​ន​​​

ខេត្តព្រះសីហនុ៖កម្លាំងមន្ទីរព័ត៌ និងសន្តិសុខ នៃទីបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ សហការជាមួយលោក រស់ សារាំ ព្រះរាជអាជ្ញារង សាលាដំបូងខេត្តព្រះសីហនុ បានចុះទៅឆែកឆេរ និងធ្វើការឃាត់ខ្លួនស្រីជនជនជាតិចិនចំនួន០៤នាក់ នៅម៉ោង២០ និង២០នាទី ថ្ងៃទី៣០ ខែមិនា ឆ្នាំ២០១៥នៅសណ្ឋាគារហ្វាយបិក ដែលមានទីតាំងក្រុម១៤ ភូមិ៤ សង្កាត់លេខ៤ ក្រុង ខេត្តព្រះសីហនុ…

នាវា​ទេសចរ​ពីរ​គ្រឿង​នាំ​ភ្ញៀវទេសចរ​ជាង ២ ០០០​នាក់ ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា​

​ខេត្ត​ព្រះសីហនុ​៖​លោក​វរ​សេ​នីយ៌ឯក ស៊ា​ង ឡេង ប្រធាន​ប៉ុស្តិ​ច្រកទ្វា​អន្តរជាតិ​ក្រុងព្រះសីហនុ​បានឪ្យដឹងថា នៅវេលា​ម៉ោង​៧ ថ្ងៃទី​០៤ ខែ​ធ្នូ​ឆ្នាំ​២០១៤ នាវា​ទេសចរណ៌​ឈ្មោះ SAPPHIRB PRINCESS សញ្ជាតិ BRITISH បណ្តោយ ២៨៨៣៣​ម៉ែត្រ ទ​ទឺង ៣៧.៧៥​ម៉ែត្រ មាន​នាវិក​បំរើ​ការងារ​សរុប​ចំនួន​១.០៩១​នាក់​។ នាវា SAPPHIRB PRINCESS…

ជនរងគ្រោះ​ដែល​ប្រទះ​ឃើញ​លង់ទឹក​នៅ​កណ្តាល​សមុទ្រ​នោះ​បាន​រូ​ច​ផុតពីរ​សេចក្តីស្លាប់​ហើយ​

​ខេត្ត​ព្រះសីហនុ​៖​រហូត​មក​ថ្ងៃនេះ​បុរស​ម្នាក់​ដែល​កំលាំង​សមត្ថកិច្ច​នគរបាល​ទេសចរណ៍​ជិះទូក​ប្រទះ​ឃើញ​លង់ទឹក នៅក្បែរ​កោះរ៉ុង កាលពី​យប់​ថ្ងៃ​ទី ២៨ ខែ វិច្ឆិកា ឆ្នាំ ២០១៤ នៅក្នុង​លំហ​សមុទ្រ​នោះ​នៅ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​បណ្ណ័​និង​និយាយស្តី​ឲ្យបាន​ច្បាស់លាស់​នៅឡើយ​ទេ​បើទោះជា​សុខភាព​របស់​គាត់​បាន​ធូរស្បើយ​ហើយ​ក៍ដោយ​។ ​ ​លោក​វេជ្ជៈបណ្ឌិត​សេង​ណុង​ប្រធាន​មន្ទីរពេទ្យបង្អែក​ចំការចេក​បានអោយដឹង​ថា​ជនរងគ្រោះ​ខាងលើ​បាន​មក​ដល់​កន្លែង​លោក​រយៈពេល​ប្រមាណ​១​សប្តាហ៍​ហើយ​បន្ទាប់ពីរ​រូប​គាត់​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​ទេសចរណ៍​ធ្វើការ​ស្រង់​ពី​ក្នុង​ទឹកសមុទ្រ​យកមក​ប្រគល់​អោយ​ក្រុម​គ្រូពេទ្យ​បង្អែក​ចំការចេក​ក្រុងព្រះសីហនុ​ដើម្បី​ជូ​យ​សង្គ្រោះ​។​រ​ហូរ​មក​ដល់ពេលនេះ​អាការៈ​ជនរងគ្រោះ​បាន​រូចផុត​ពី​គ្រោះថ្នាក់​ដល់​អាយុជីវិត​និង​មាន​សុខភាព​ល្អ​ប្រសើរ​ជា​ធម្មតា​វិញ​ហើយ​ប៉ុន្តែរ​ជនរងគ្រោះ​ហាក់​នៅ​មាន​ការភ័យខ្លាច​មិន​អាច​និយាយស្តី​អ្វី​ឲ្យបាន​ច្បាស់លាស់​នៅឡើយ​ទេ​សូម្បី​តែ​អត្តសញ្ញាណ​ខ្លួនឯង​ក៏​ពុំ​ស្គាល់​ដែរ​។​ .​ហើយ​ជុំវិញ​ការគ្រោះថ្នាក់​លង់ទឹក​នេះ​គេ​មក​ដឹង​ថា​មកពី​មូលហេតុ​អ្វី​នោះ​ទេ​ហើយ​អ្វី​ដែល​គូរឲ​យ​ចាប់អារម្ម​នោះ​គឺ​ជនរងគ្រោះ​ត្រូវបាន​គេ​ប្រទះ​ឃើញ​លិចអណ្តែតៗ​នៅ​កណ្តាល​សមុទ្រ​តែម្តង​ឯង​មិនឃើញ​ទូក​នេសាទ​ឬ​ទូក​ដឹក​ទំនិញ​ផ្សេងៗ​នៅក្បែរ​នោះ​ទេ​។​ស​រុម​សេចក្តី​មក​ជនរងគ្រោះ​ចាត់ទុក​ជា​សំណាង​ពាស់​ដែល​បាន​ជូ​យ​និង​ទូក​សមត្ថកិច្ច​ហើយ​ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​ជូ​យ​ស្រង់​នាំយក​មក​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ​ធ្វើការ​ជូ​យ​សង្គ្រោះ​ទាន់​ពេលវេលា​បើ​មិន​អញ្ចឹង​ទេ​នោះ​ប្រហែលជា​ត្រូវ​ស្លាប់​នៅក្នុង​លំហរ​សមុទ្រ​បាន​ទៅហើយ​។​ .​ប៉ុន្តែរ​ទោះជេ​ជា​យ៉ាងណាក៍ដោយ​ទាក់ទិន​បញ្ហា​ខាងលើ​នេះ លោក​វេជ្ជបណ្ឌិត សេង ណុង​ប្រធាន​មន្ទីរពេទ្យបង្អែក​ចំការចេក​សូម​អំពាវនាវ​ដល់​ក្រុមគ្រួសារ​ក៍​ដូច​ជា​បងប្អន​ណាបាន​ស្គាល់​ជនរងគ្រោះ​ខាងលើបើ​បាន​ដឹង​និង​ស្គាល់​ហើយ​ប្រញាប់ប្រញាល់​មក​ខេត្ត​ព្រះសីហនុ​ដើម្បី​ទទួល​យក​ជនរងគ្រោះ​ត្រឡប់ទៅផ្ទះ​វិញ ។ ​

តៃ​កុង​រថយន្ត​ក្រុង​របស់​ក្រុមហ៊ុន​ដឹក​អ្នកដំណើរ​(​រិទ្ធី​មន្នី​)​ក្រុងភ្នំពេញ​.​ខេត្ត​ព្រះសីហនុ​មាន​ចរិក​មនុស្ស​ព្រែ​មិន​មាន​ការទទូលខុ​ស​ត្រូវលើ​ការខូចខាត​ទ្រព្យសម្បត្តិ​ភ្ញៀវ​

​ខេត្ត​ព្រះសីហនុ​៖​មាន​ការភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​ដោយសារតែ​តុង​រថយន្ត​ដឹក​អ្នកដំណើរ​របស់​ក្រុមហ៊ុន​(​រិទ្ធី​មុន្នី​)​បាន​ដំឡើង​សម្លេង​យ៉ាង​តឹង​ស​សែ​រក​ឈ្លោះ​ជាមួយ​ភ្ញៀវ​ដែល​ជិះ​លើ​រថយន្ត​របស់​ខ្លូន​មកពីរ​ទីក្រុង​ភ្នំពេញ​មក​ក្រុង​ព្រះសីហនុ​ពាក់​ពន្ធ័​រឿង​ខូចខាតទ​ទឹក​អង្ករ​ពី​ប៉ាវ​។​តែ​កុង​រថយន្ត​ម្នាក់​នោះ​បាន​ប្រើ​សម្តី​បែប​មនុស្ស​ពាល​ធ្វើការ​កំរាម​ជនរងគ្រោះ​ជា​ម្ចាស់​អង្ករ​យ៉ាង​ខ្លាំងក្លា​ក្នុង​គោលបំណង​មិន​ទ​ទូល​ខុសត្រូវ​លើ​សំណង​នែ​ការខូចខាត​។​ទង្វើ​បែប​នេះ​បាន​ធ្វើឲ្យ​មហាជន​ទូទៅ​ជា​ច្រើន​រស់នៅ​ក្នុង​ក្រុងព្រះសីហនុ​ដែល​ឃើញ​ហេតុ​ការ​នេះ​ផ្ទាល់​ភ្នែក​បាន​និយាយ​រិះគន់​ដល់​ប្រធាន​ក្រុមហ៊ុន​(​រិទ្ធី​មុន្នី​)​នេះ​ថា​មិន​គូរ​មាន​មនុស្ស​ប្រភេទ​នេះ​មក​ធ្វើជា​អ្នកបើកបរ​រថយន្ត​ដឹក​អ្នកដំណើរ​នោះ​ឡើយ​ពីព្រោះ​ចរិក​ពាល​បែបនេះ​វា​អាច​បង្ករ​គ្រោះថ្នាក់​ដល់​អ្នកដំណើរ​គ្រប់ពេលវេលា​។​ ​ ​.​ពាក់​ពន្ធ័​បញ្ហារ​ខាងលើ​នេះ​ត្រូវបាន​លោក សារ៉េត ជា​ជនរងគ្រោះ​(​ម្ចាស់​អង្ករ​)​បាន​និយាយ​រៀបរាប​ប្រាប់ឲ្យដឹង​លោក​និង​កូនស្រី​គាត់​ម្នាក់​បាន​ទិញ​សំបុត្រ​រថយន្ត​ពាក់​ផ្លាកលេខ​ភ្នំពេញ 3B 4048 (​ក្រុមហ៊ុន​រិទ្ធី​មុន្នី​) ខាងលើ​ជិះ​ពី​ក្រុងភ្នំពេញ​មក​ក្រុង​ព្រះសីហនុ​ដោយ​រូបលោក​បាន​ដឹង​អង្ករ​ចំនូ​ន​២​ប៉ាវ​ទំ​ម្ងន់​ជាង​១០០​គីឡូក្រាម​មក​ជាមួយ​ផងដែរ​។​លោក​សារ៉េត​បាន​ធ្វើ​ការបញ្ជាក់​ថា​នៅ​មុនពេល​ដែល​តែ​កុង​រថយន្ត​ខាងលើ​លើកដាក់​អង្ករ​របស់គាត់​ដាក់​នៅក្នុង​ខ្លុប​រថយន្ត​ផ្នែក​ខាងក្រោម​លោក​បាន​ធ្វើការ​សូរ​នាំ​យ៉ាងច្បាស់​ថា​តើ​ការ​ទុកដាក់​អង្ករ​របស់គាត់​បែប​នេះ​ធានាបាន​ទេ​បើសិនជា​មាន​ការ​ខូច​ខាត់​ហើយ​តែ​កុង​រថយន្ត​នោះ​បាន​ឆ្លើយ​យ៉ាងច្បាស់​ថា​បើ​មាន​បញ្ហារ​រូបគេ​ជា​អ្នក​ទ​ទូល​ខុស​ត្រូវ​គ្រប់យ៉ាង​។​លុះ​ក្រោយ​មក​រថយន្ត​បើក​មកដល់​ខេត្ត​ព្រះសីហនុ​ដោយ​នៅ​តាម​ផ្លូវ​ធ្លាក់​បន្តិច​បន្តូច​ផង​នោះ​ក៍​ស្រាប់តែ​អង្ករ​ទាំង​២​ប៉ាវ​របស់​លោក​ត្រូវ​ទឹកភ្លៀង​សាច​ទទឹកជោគ​គ្មាន​សល់​អ្វី​នោះទេ​ពោល​គឺ​ទទឹក​ដូច​គេ​យក​ទៅ​ត្រាំ​ក្នុង​ទឹក​យ៉ាង​ដូច​ច្នេះ​ដែរ​ជា​ហេតុ​ធ្វើ​អង្ករ​ទាំង​២​ប៉ាវ​នោះ​ខូចខាត​ទាំងស្រុង​តែម្តង​។​លោក​សារ៉េត​ក្រោយពីរ​ដឹងថា​អង្ករ​របស់​គាត់​ត្រូវ​ភ្លៀង​ទទឹកជោគ​ខូចខាត​អស់​ហើយ​គាត់​ក៍​បាន​ទៅ​ធ្វើការ​សូរ​នាំ​ជាមួយនិង​អ្នកបើករថយន្ត​ខាងលើ​ដើម្បី​ឲ្យមាន​ ​ការ​ទ​ទូល​ខុសត្រូវ​ដោយ​លោកតំ​រ៉ូវ​ឲ្យតែ​កុង​រថយន្ត​នោះ​ជូយ​សង​ការខូចខាត​ខ្លះៗ​គឺ​អង្ករ​២​ប៉ាវ​បើ​គិត​ជាតំ​ម្លែ​ជាង​៣០​ម៉ឺន​រៀល​ប៉ុន្តែ​ដោយសារ​លោក​គិត​ដល់​មនោ​សញ្ជេត​នា​ជាជនខ្មែរ​ដូច​គ្នា​គាត់​បាន​សុំឲ្យ​តែកុង​រថយន្ត​នោះសង​គាត់​តែ​១០​ម៉ឺន​រៀល​ប៉ុណ្ណុះក៍​ស្រាប់តែ​កុង​នោះ​និយាយស្តី​តប​មក​វិញ​បែប​មនុស្ស​ពាល​ថា​រូបគេ​មិន​សង​នោះ​ទេ​ពី​ព្រោះនេះ​ជា​រឿង​ខូចខាត​ដោយ​ចែដន្យ​ទទឹកដោយ​ទឹកភ្លៀង​ដូចនេះ​រូបគេ​មិន​សង់​នោះទេ​ជា​ហេតុ​ធ្វើ​ឲ្យ​ផ្ទុះ​ជម្លោះ​យ៉ាង​ក្តៅគគុក​កើតឡើង​បង្ករ​ភាព​ភ្លាក់​ផ្អើល​មនុស្សម្នា​ស្ទើរ​ទូ​ទាំង​ក្រុង​នាំគ្នា​មក​ចោមរោម​មើល​។​លុះ​ក្រោយមក​ដោយសារ​មក​មាន​មនុស្ស​ឈរ​មើល​ច្រើនពេក​តៃកុង​រថយន្ត​ចរិក​ពាលនោះ​បាន​សុខចិត្តយ​ល់​ព្រម​សង​ជនរងគ្រោះ​ចំនូ​ន​៦​ម៉ឺន​រៀល​ព្រមទាំង​និយាយ​គំរាម​ជនរងគ្រោះ​ថា​ចំនូ​ន​៦​ម៉ឺន​រៀល​នេះ​បើ​មិន​យក​ចង់​ទៅ​ប្តឹង​ណា​ក៏​ប្តឹង​ទៅ​រូបគេ​មិន​ខ្លាច​នោះឡើយ​។​ជនរងគ្រោះ​ដោយ​មើលឃើញ​ចរិក​ពាលតែ​រថយន្ត​បែបនេះ​លោកក៍​ឈប់​និយាយ​ហើយ​ក៍​បាន​ឡើង​ជិះ​ម៉ូតូ​តុៗ​ទៅ​ផ្ទះ​ទាំង​ហូ​ស​ចិត្ត​។​ ​ ​.​ក្រុម​អ្នករត់ម៉ូតូឌុប​ដែល​ប្រចាំការ​ចាំ​ដឹក​ភ្ញៀវ​នៅ​ចំណុច​ចំណតរថយន្ត​ក្រុង​ក្រុមហ៊ុន​(​រិទ្ធី​មុន្នី​)​ដែល​មាន​ទីតាំងនៅ​តាម​បណ្តោយ​វិថី​ឯករាជ្យ​សិ្ថត​នៅក្នុង​សង្កាត់​លេខ​២​ក្រុងព្រះសីហនុ​បាន​និយាយ​ប្រាប់​ឲ្យដឹង​ថា​រឿង​បែបនេះ​មិន​ទើប​កើត​ឡើង​ជា​លើក​ទី​មួយ​នោះ​ទេ​គឺ​កើតឡើង​ច្រើន​លើក​មក​ហើយ​ដោយ​កន្ល​ង​មក​មាន​ភ្ញៀវ​ខ្លះ​បាត់​កាបូប​លុយ​.​ខ្លះ​បាត់​ឥ​វ៉ាន​ឬ​បាក់បែក​ខូចខាត​សម្ភារៈ​ផ្សេងៗ​មិន​ត្រូវ​បាន​តែ​កុង​រថយន្ត​របស់​ក្រុមហ៊ុន​មួយ​នេះ​ទ​ទូល​ខុស​ត្រូវ​សង​អ្វី​នោះឡើយ​។​អ្វី​ដែល​បាន​លោក​ឡើង​ខាងលើ​នេះ​គឺជា​សារ​មួយ​ក្នុង​ការ​រំលិក​ទៅ​ដល់​បងប្អូន​ប្រជាព​ល​រដ្ឋទូទៅ​ក៍​ជា​ភ្ញៀវ​ទេសចរណ៍​ជាតិ​អន្តរៈជាតិ​ដែល​មាន​បំណង់​ធ្វើដំណើរ​តាម​រថយន្ត​ក្រុមហ៊ុន​មួយ​នេះ​មេត្តា​ធ្វើការ​ពិនិត្យ​ឡើង​វិញ​ផង​ជៀសវាង​មានការ​ស្តាយក្រោយ​នៅពេល​មាន​បាត់បង់​របស់ទ្រព្យ​មិន​មាន​អ្នក​ទ​ទូល​ខុស​ត្រូវ​ឡើយ​។​ហើយ​សំរាប់​ប្រធាន​ក្រុមហ៊ុន​រថយន្តក្រុង​ខាងលើ​នេះ​ក៍​គូរ​មាន​ការចាប់​អា​រម្ម​ខ្លះ​ដែរ​ហើយ​ពី​ព្រោះ​ទង្វើ​បែបនេះ​វា​ប៉ះពាល់​ធ្ងន់ធ្ងរ​ខ្លាំង​ណាស់​សំរាប់​ភ្ញៀវ​ដែល​គេ​សម្រេចចិត្ត​ជិះ​រថយន្ត​របស់​យើង​៕ ​