ករណីឆេះម៉ាស៊ីនច្រូតស្រូវ បង្កឲ្យផ្អើលពលរដ្ឋ និងសមត្ថកិច្ចចេញអន្តរាគមន៍

បន្ទាយមានជ័យៈ នៅវេលាម៉ោង ៧និង១០នាទីព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៩ មានករណីអគ្គិភ័យឆេះម៉ាស៊ីនច្រូតស្រូវកណ្ដាលវាលស្រែ ស្ថិតក្នុងភូមិកងវ៉ាង សង្ការត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ ម្ចាស់ម៉ាស៊ីនឈ្មោះ លី សាវឡុង ភេទប្រុស អាយុ ២៦ឆ្នាំ មានទីលំនៅភូមិពង្រឃុំកើតហេតុខាងលើ។ ដំណើររឿង៖ មុនពេលកើតហេតុម៉ាស៊ីនច្រូតស្រូវកំពុងតែ ច្រូតស្រូវសុខៗ…

រថយន្តកៀរម៉ូតូបណ្ដាលស្រ្តីម្នាក់ស្លាប់ និងបុរសម្នាក់ទៀតរងរបួសធ្ងន់ នៅក្រុងសិរីសោភ័ណ

បន្ទាយមានជ័យៈ ស្ត្រីម្នាក់បានស្លាប់ និងបុរសម្នាក់ទៀតរងរបួសស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តកៀរប៉ះដៃចង្កូតម៉ូតូ កាលពីវេលាម៉ោង ១២និង០៥នាទីថ្ងៃត្រង់ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចមុខផ្លូវចូលពន្ធនាគារ ស្ថិតក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ ស្ត្រីដែលស្លាប់ឈ្មោះ អ៊ិត វី អាយុ…

ប្រុសស្រី២នាក់ ចែកចាយនិងប្រើប្រាស់សារធាតុញៀន ត្រូវសមត្ថកិច្ចចាប់បានទើបនឹកស្រណោះខ្លួន

បន្ទាយមានជ័យៈ កាលពីរសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ អធិការនគរបាលក្រុងសិរីសោភ័ណ្ឌ និងក្រុងប៉ោយប៉ែត ដឹកនាំកំលាំងជំនាញប្រឆាំងប/ល្មើសគ្រឿងញៀនបង្គ្រាបមុខសញ្ញាចែកចាយនិងប្រើប្រាស់ចំនួន២នាក់ ស្ថិតនៅភូមិសាស្ត្រខ្លួនទទួលខុស់ត្រូវ៕

ក្មេងទំនើងជាសិស្សសាលាច្រើននាក់ដែលបង្ហោះម៉ូតូ ត្រូវបានកម្លាំងនគរបាលចាប់ឃាត់ និងហៅឪពុកម្តាយមកធានា

បន្ទាយមានជ័យៈ យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ឪពុកម្តាយ អាណាព្យាបាលខិតខំប្រឹងប្រែងរកចំណូលទោះភ្លៀង រងា ក្តៅយ៉ាងណា ក៏ដោយស៊ូទ្រាំលំបាកគ្រប់បែបយ៉ាង ដើម្បីទ្រទ្រង់ជីវភាពនិងសំរាប់ឧបត្ថម្ភដល់ការសិក្សារបស់កូនប្រុស ស្រី ទៅសាលារៀនយកចំណេះដឹង ដើម្បីកសាងជីវភាពគ្រួសាររបស់គេមានការរីកចម្រើន ។ប៉ុន្តែក៏មានកូនមួយចំនួនតូច ទន្ទឹមនឹងឪពុកម្តាយខិតខំរកប្រាក់ចិញ្ចឹមហើយនោះ បែរជាមិនខិតខំសិក្សារៀនសូត្រ បែរជានាំគ្នាគេចសាលា ទៅបង្ហោះម៉ូតូតាមទីសាធារណៈ ដែលជាទង្វើមួយសង្គមគេស្អប់ខ្ពើម ។ជាក់ស្តែងនៅល្ងាចថ្ងៃទី២៣ ខែធ្នូ…

Updated៖ សូមប្រុងប្រយ័ត្ន! រយៈពេលត្រឹមតែ ១២នាទីប៉ុណ្ណោះ ផ្ទះមួយខ្នងត្រូវអគ្គិភ័យលេបត្របាក់ទាំងស្រុង

បន្ទាយមានជ័យៈ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ ត្រឹមតែរយៈពេល ១២នាទីប៉ុណ្ណោះ អគ្គិភ័យបានឆាបឆេះទាំងស្រុង ផ្ទះថ្មក្រោម ឈើលើ ស្ថិតក្នុងភូមិរោងម៉ាស៊ីន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ (សុំចូលរួមសោកស្តាយចំណោះម្ចាស់ផ្ទះផង) ។ ភ្លើងជាតម្រូវការចាំបាច់នូវការប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ ប៉ុន្តែ៖ សូមមានការប្រុងប្រយ័ត្ន គ្រប់ពេលចេញពីផ្ទះ ត្រូវបិទភ្លើង បិទទឹក…

ផ្អើលសមត្ថកិច្ចទាំងព្រឹក! ករណីអគ្គិភ័យឆេះផ្ទះពលរដ្ឋ នៅក្រុងសិរីសោភ័ណ

បន្ទាយមានជ័យៈ (ព័ត៌មានបឋម) នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ មានករណីអគ្គិភ័យ ឆេះផ្ទះប្រជាពលរដ្ឋនៅ ភូមិរោងម៉ាស៊ីន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ មូលហេតុមិនដឹងនៅឡើយទេ ខណៈពេលនេះសមត្ថកិច្ច កំពុងចេញរថយន្តអគ្គិភ័យអន្តរាគមន៍ពន្លត់ សម្រាប់ព័ត៌មានលម្អិត Post News និងផ្សាយជូនពេលក្រោយ៕

Update៖ យុវជនជាទំពាំងស្នងឬស្សី! បើតែយ៉ាងនេះសង្ឃឹមអី…

បន្ទាយមានជ័យៈ កម្លាំងជំនាញធ្វើការឃាត់ខ្លួនយុវជនមួយក្រុម បង្ហោះម៉ូតូបង្កចលាចល ស្ថិតសង្កាត់កោះសត្វ ក្រុងសិរីសោភ័ណ ទៅ ភូមិសាស្រ្ត ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ កាលពីល្ងាចថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩។ ដំណើររឿង៖ កាលពីវេលាកើតហេតុ សមត្ថកិច្ចបានធ្វើការបង្ក្រាបក្រុមក្មេងទំនើងប្រុសស្រីចំនួន ៩នាក់ដែលតែងធ្វើសកម្មភាពបង្ហោះម៉ូតូ នៅចំណុចខាងលើ លុះដល់ថ្ងៃទី១៤ ខែធ្នូ…

គ្រោះថ្នាក់ណាស់! ឆែកឃើញ សាច់ និងគ្រឿងក្នុងជ្រូកជាងកន្លះតោន ខូចគុណភាពនាំចូលខុសច្បាប់

បន្ទាយមានជ័យៈ កាលពីវេលាម៉ោង ៨កន្លះព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវលេខ៥ ក្នុងភូមិ-សង្កាត់ទឹកផ្លា ក្រុងសិរីសោភ័ណ មន្ត្រីគយចល័តនៃការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៥បន្ទាយមានជ័យ ឃាត់រថយន្តតូរីស១គ្រឿង ដឹកសាច់ និងគ្រឿងក្នុងជ្រូកជាងកន្លះតោនខុសច្បាប់។ ក្រោយពេលឃាត់ មន្ត្រីជំនាញ បានធ្វើការឆែកឆេររកឃើញ ទំនិញខូចគុណភាព រួមមាន៖ -ពោះជ្រូកតាន់១កេស ទម្ងន់១០០គីឡូក្រាម…

សូមបងប្អូនប្រុងប្រយ័ត្ន! គ្រឿងក្នុងជ្រូកមានជាតិគីមីជាង ១តោន ត្រូវសមត្ថកិច្ច…

បន្ទាយមានជ័យៈ កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៩ សមត្ថកិច្ចស្ទាក់ឃាត់បាន រថយន្តក្រុងដឹកគ្រឿងក្នុងជ្រូកមានជាតិគីមី ហក់ឆ័ត្រពីថៃចូលកម្ពុជាជាង ១តោន កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ។ រថយន្តដឹកអ្នកដំណើរពាក់ស្លាកលេខ បាត់ដំបង 3A-0244 នៅចំណុចចំណតរថយន្តក្រុងសិរីសោភ័ណ ស្ថិតក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមាជ័យ។ យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា…

Update៖ ស្លាប់យុវជនម្នាក់ និងជាង២០០នាក់ កំពុងសង្គ្រោះបន្ទាន់ ករណីពុលអាហារនៅមណ្ឌលបន្សាបគ្រឿងញៀនជីវិតថ្មីភ្នំបាក់

បន្ទាយមានជ័យៈ ចាប់តាំងព្រឹកដល់យប់ថ្ងៃទី០១ ខែឆ្នូ ឆ្នាំ២០១៩ ស្ថិតនៅភូមិភ្នំបាក់ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ករណីពុលអាហារនៅមណ្ឌលបន្សាបគ្រឿងញៀនជីវិតថ្មីភ្នំបាក់ បានបណ្ដាលឲ្យយុវជន ម្នាក់ស្លាប់ និងចំនួន ២១១នាក់ ត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ មូលហេតុ៖ ជនរងគ្រោះ បានហូបត្រសក់ផ្អក ត្រសក់ស្រូវ និងអាហារ ដែលមានថ្នាំសម្លាប់សត្វល្អិត…