គ្រឿងក្នុងចំរុះសត្វជ្រូកលួចនាំចូលពីប្រទេសថៃជាង១តោនត្រូវសមត្ថកិច្ចបង្ក្រាបយកទៅបំផ្លាញ

ប៉ោយប៉ែតៈ យោងតាមផេករបស់អគ្គស្នងការនគរបាលជាតិបានឲ្យដឹងថា ផលិតផលមានដើមកំណើតពីសត្វ(គ្រឿងក្នុងចម្រុះសត្វជ្រូកចំនួន១.០៩៤គីឡូក្រាម)ដឹកតាមរថយន្តក្រុងត្រូវបានកម្លាំងនគរបាលប្រឆាំងបទល្មើសនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យសហការជាមួយមន្ត្រីជំនាញការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្តបង្ក្រាបដកហូតយកទៅធ្វើការដុតបំផ្លាញចោលនៅថ្ងៃទី០១ខែធ្នូឆ្នាំ២០១៩។ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យលោកវរសេនីយ៍ទោរស់អៀមនាយរងការិយាល័យបានឲ្យដឹងថាដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោអាត់ខែមស្នងការនគរបាលខេត្តបន្ទាយមានជ័យក្នុងការទប់ស្កាត់នូវរាល់បទល្មើសចំណីដែលនាំចូលខុសច្បាប់ពីប្រទេសជិតខាងខ្វះការត្រួតពិនិត្យពីមន្ត្រីជំនាញដែលបង្កឲ្យប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋអ្នកទទួលទាននោះ។ជាលទ្ធផលនៅវេលាម៉ោង១៣និង៣០នាទីថ្ងៃទី៣០ខែវិច្ឆិកាឆ្នាំ២០១៩ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋល្អលោកបានដឹកនាំកម្លាំងនគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចចំនួន៤នាក់ចុះធ្វើការត្រួតពិនិត្យឆែកឆេររថយន្តក្រុងដឹកអ្នកដំណើរ១គ្រឿងរបស់ក្រុមហ៊ុនឫទិ្ធមុនីម៉ាកមីតស៊ុយប៊ីហ្ស៊ីពណ៌ខៀវផលិតឆ្នាំ១៩៩៨ពាក់ស្លាកលេខបាត់ដំបង3A.0224បានលួចបង្កប់ផលិតផលដើមកំណើតពីសត្វ(គ្រឿងក្នុងជ្រូកចម្រុះ)និងធ្វើការឃាត់នៅចំណុចចំណតរថយន្តក្រុងសិរីសោភ័ណស្ថិតក្នុងភូមិ៣សង្កាត់ព្រះពន្លាក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ។ បន្ទាប់មកនាំយកកាន់ស្នងការដ្ឋាននគរបាលខេត្តហើយនៅល្ងាចថ្ងៃដដែលនោះដែលក្នុងការត្រួតពិនិត្យមានមន្ត្រីជំនាញបសុព្យាបាលខេត្តមកចូលរួមសហការក្នុងត្រួតពិនិត្យឃើញមានគ្រឿងជ្រូកចម្រុះចំនួន១៦កេស។ លោកវរសេនីយ៍ទោរស់អៀមបានបញ្ជាក់ថាគ្រឿងក្នុងជ្រូកទាំង១៦កេសនោះមានឆ្អឹងជំនីរជ្រូកទម្ងន់២០២គ.ក្រ,អណ្តាតជ្រូក៧០ទម្ងន់គ.ក្រ,ត្រចៀកជ្រូកទម្ងន់២២២គ.ក្រ,បេះដូវជ្រូកទម្ងន់៨៧គ.ក្រ,ខួរជ្រូកទម្ងន់៦៧គ.ក្រ,ពោះវៀនជ្រូកទម្ងន់២៧៧គ.ក្រ,ក្រលៀនជ្រូកទម្ងន់៨៧គ.ក្រ,ក្រពះជ្រូកទម្ងន់៨៥គ.ក្រសរុបទាំងអស់១,០៩៤គ.ក្រ។ លោកនាយរងការិយាល័យបានបញ្ជាក់ទៀតថាតាមចម្លើយរបស់អ្នកបើករថយន្តឈ្មោះសៅនរ៉ាភេទប្រុសអាយុ៤៥ឆ្នាំនៅភូមិគ្រួសសង្កាត់សំរោងខណ្ឌព្រែកព្នៅរាជធានីភ្នំពេញបានសារភាពថា៖ខ្លួនទើបស៊ីឈ្នួលដឹកគ្រឿងក្នុងជ្រូកនេះបានចំនួន២លើកយកនៅចំណុចទល់មុខវត្តម៉ុងចិនក្នុងសង្កាត់ផ្សារកណ្តាលក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។ចំពោះម្ចាស់គ្រឿងក្នុងជ្រូកនោះគេមិនស្គាល់អត្តសញ្ញាណទេទាក់ទងគ្នាតាមទូរស័ព្ទដោយដឹកទៅដល់ភ្នំពេញមានអ្នកចាំទទួលយកនៅផ្សារធំថ្មី។ចំពោះការដឹកនេះគឺខ្លួនដឹកជញ្ជូនយកកម្រៃក្រៅផ្ទាល់ខ្លួនក្នុង១កេសតម្លៃ២ម៉ឺនរៀលពុំពាក់ព័ន្ធនិងក្រុមហ៊ុនឫទ្ធិមុនីឡើយ។ តាមចម្លើយសារភាពរបស់ឈ្មោះសូត្រសុគន្ធរស់ភេទប្រុសអាយុ៣៥ឆ្នាំនៅភូមិមិត្តភាពសង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែតទំនិញក្នុងរថយន្តគ្រឿងក្នុងចម្រុះជ្រូកចំនួន១៦កេសគឺជារបស់ខ្លួនដែលបានទិញមកពីជនជាតិថៃនៅផ្សារឡុងក្លឿការលក់ទំនិញនេះមានរយៈពេល២ខែកន្លងមកហើយគឺពុំមានការត្រួតពិនិត្យពីមន្ត្រីជំនាញឬឯកសារបញ្ជាក់នោះឡើយដោយដឹកតាមរថយន្តទៅឲ្យអ្នកទិញនៅភ្នំពេញចាំទទួលយកផ្សារធំថ្មី។ មន្ត្រីបសុព្យាបាលខេត្តបានបញ្ជាក់ថា៖ផលិតផលមានដើមកំណើតសត្វ(គ្រឿងក្នុងជ្រូកនេះ)ការវេចខ្ចប់ពុំត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសហើយការនាំចូលពុំមានឯកសារលិខិតអនុញ្ញាតពីស្ថាប័នជំនាញត្រួតពិនិត្យឲ្យបានច្បាស់លាស់គឺលួចនាំចូលដោយខុសច្បាប់វាអាចមានផលប៉ះពាល់ដល់អ្នកទទួលទាន។ដូច្នេះក្រុមការងារបានសម្រេចនាំយកគ្រឿងក្នុងជ្រូកទាំងនេះទៅដុតនិងកប់ចោល។ចំណែកអ្នកបើកបរនិងម្ចាស់ទំនិញសមត្ថកិច្ចកំពុងរៀបចំសំណុំរឿងតាមនីតិវិធីច្បាប់៕  

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន ០៩នាក់ ពាក់ព័ន្ធករណីគ្រៀងញៀន

បន្ទាយមានជ័យៈ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន ០៩នាក់ ពាក់ព័ន្ធករណីគ្រៀងញៀននៅវេលាម៉ោងម៉ោង ១១ និង ៣០នាទី ថ្ងៃទី២៧ ខែវិច្ឆកា ឆ្នាំ២០១៩ កម្លាំងជំនាញការិ.បទល្មើសគ្រឿងញៀន សហការជាមួយកម្លាំងអន្តរាគមន៍កងរាជអាវុធហត្ថខេត្ត ដឹកនាំដោយលោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត បានចុះប្រតិបត្តិការបង្រ្កាបករណី ចែកចាយ និងប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់ នៅចំណុចភូមិខ្លាកូនចាស់…

អ្នកលក់សត្វស្លាប កុក តាវ៉ៅ ទោម ត្លុំ ចង្កៀលខ្យង និងក្អែកទឹក ត្រូវមន្ត្រីជំនាញ…

បន្ទាយមានជ័យៈ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ មន្រ្តីជំនាញនៃមន្ទីរបរិស្ថានខេត្តបន្ទាយមានជ័យ បានសហការជាមួយរដ្ឋបាលព្រៃឈើ និងកម្លាំងនគរបាលសេដ្ឋកិច្ចខេត្ត ចុះអប់រំណែនាំផ្សព្វផ្សាយច្បាប់ និងធ្វើកិច្ចសន្យាជាមួយប្រជាពលរដ្ឋ អ្នកលក់សត្វស្លាបតាមផ្សារ ក្នុងក្រុងសិរីសោភ័ណ ក្នុងនោះមានសត្វ កុក តាវ៉ៅ ទោម ត្លុំ ចង្កៀលខ្យង និងក្អែកទឹកជាដើម៕

Update៖ សង្វែកណាស់! ប្រពន្ធទ្រហូរយំ ឱបសពប្ដី ក្រោយត្រូវម៉ូតូទឹកបុរសមួយក្រុម បុកធ្លាក់ពីលើទូក

បន្ទាយមានជ័យៈ កាលពីវេលាម៉ោង ១៨ និង ០០នាទី​ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩ មានករណីបុរស ២នាក់ជិះម៉ូតូទឹក ទៅបុកបុរសចំណាស់ម្នាក់កំពុងជិះទូកដាក់មង នៅដងស្ទឹងសិរីសោភ័ណ ស្ថិតភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ ជនរងគ្រោះឈ្មោះ ឡាំង សាវិន ភេទប្រុស…

យោធាចូលនិវត្តន៍ម្នាក់ជិះទូកដាក់មងសុខៗ ត្រូវអ្នកជិះម៉ូតូទឹកបុកធ្លាក់ទឹក ស្ទឹងសិរីសោភ័ណ រកមិនទាន់ឃើញ

បន្ទាយមានជ័យៈ នៅវេលាម៉ោង៦និង០០នាទីល្ងាច ថ្ងៃ ទី២០ ខែតុលាឆ្នាំ២០១៩ ស្ថិតនៅភូមិ៣ សង្កាត់ ព្រះពន្លា ក្រុងសិរីសោភ័ណ មានករណីក្មេងស្ទាវ២នាក់បានម៉ូតូទឹក ជិះ បុកបុរសម្នាក់កំពុងជិះទូកដាក់មង នៅដងស្ទឹងសិរីសោភ័ណ បណ្តាលឲ្យអ្នកជិះទូកធ្លាក់ចូលទៅក្នុងទឹកស្ទឹងរកមិនទាន់ឃើញនៅឡើយ ។ ជនរងគ្រោះមានឈ្មោះ ឡាំង សាវិន ភេទប្រុស អាយុ៥២ឆ្នាំ…

សមត្ថកិច្ចឃាត់ខ្លួនប្រុសស្រី៤នាក់ ពាក់ព័ន្ធករណី…

បន្ទាយមានជ័យៈ នៅវេលាម៉ោង ១៣និង០០នាទី ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ កម្លាំងជំនាញការិយាល័យបទល្មើសគ្រឿងញៀន ដឹកនាំដោយលោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលផែនការងារគ្រឿងញៀន បានចុះបង្រ្កាបករណីចែកចាយ រក្សាទុក និងប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់ ចំនួន ០២គោលដៅផ្សេងគ្នា។ លោកវរសេនីយ៍ឯក ស ប៊ុនសឿង…

រថយន្តក្រុមហ៊ុន «ថាវរះ» បើកលឿនដូចហោះ ទៅបុករថយន្តមួយគ្រឿងទៀត បណ្ដាលឲ្យក្រឡាប់លើលោកយាយម្នាក់ ស្លាប់យ៉ាងអាណោចអាធ័ម

បន្ទាយមានជ័យៈ នៅវេលាម៉ោង ៤ រំលងអធ្រាត្រឈានចូល ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្តនិងរថយន្ត បង្កឲ្យក្រឡាប់លើលោកយាយម្នាក់ កំពុងរង់ចាំលក់អេតចាយ បណ្ដាលឲ្យស្លាប់មួយរំពេច ត្រង់ចំណុចផ្លូវលេខ ៣ បែកជា ៤ កាច់ជ្រុងផ្ទះអ្នកលក់អេតចាយ ស្ថិតភូមិសូភី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។…

ម៉ូតូជិះបុករថយន្តពីក្រោយ បណ្ដាលឲ្យរងរបួសធ្ងន់ស្រាល នៅស្រុកមង្គលបូរី

បន្ទាយមានជ័យៈ រថយន្តខូចឈប់ចតគ្មានដាក់ភ្លើងបំភ្លឺ ត្រូវម៉ូតូបុកពីក្រោយរបួសធ្ងន់ម្នាក់ ហេតុការណ៍នេះបានកើតឡើងនៅព្រឹកថ្ងៃទី១០​ ខែតុលា​ ឆ្នាំ២០១៩ នៅចំណុចបរិវេណរោងចក្រទឹកកក ស្ថិតក្នុងសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។ លោកវរសេនីយ៍ទោ សួន នីប៉ូ នាយរងការិយាល័យ នគរបាលចរាចរណ៍ជើងគោកខេត្តបានឲ្យដឹងថា​៖​ ជនរងគ្រោះអ្នកបើកបរម៉ូតូឈ្មោះ ធាន ធៀង ភេទប្រុស​…

សាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យចុះពិនិត្យម្ហូបអាហារនៅផ្សារចម្ការគ

បន្ទាយមានជ័យៈ យោងតាមផេកសាខាកាំកុងត្រូល ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថានៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៩ សាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត ព្រមទាំងមានការចូលរួមពីគណៈគ្រប់គ្រងផ្សារ បានចុះត្រួតពិនិត្យគុណភាព សុវត្ថិភាពម្ហូបអាហារនៅផ្សារចម្ការគ ស្ថិតក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ ក្រុមការងារបានធ្វើតេស្តរកសារធាតុគីមីហ្វ័រម៉ាលីនលើផលិតផលមឹកបង្គា និងរកសារធាតុគីមីបរ៉ាក់លើផលិតផល សាច់ក្រក បញ្ឌុក លត និងលតស្វិត ជាលទ្ធផលរកពុំឃើញមានសារធាតុគីមីហាមឃាត់ទាំងពីរនោះទេ។…

Update៖ បាត់ពីផ្ទះ៤ថ្ងៃ ប្រទះឃើញចង.កហើមស្អុយនៅចង្កេះភ្នំកងវ៉ា

បន្ទាយមានជ័យៈ យោងតាមផេក មានការភ្ញាក់ផ្អើលមួយ បានកើតឡើង ក្រោយពីមានក្មេងកង្វាលគោ បានប្រទះសពបុរសម្នាក់ចង ក សម្លាប់ខ្លួន នៅចង្កេះភ្នំកងវ៉ាមានសភាពហើមស្អុយ។ ហេតុការណ៍ បង្កកាភ្ញាក់ផ្អើលនេះ បានកើតនៅវេលាម៉ោង១០ និង៣០ ថ្ងៃទី៩ ខែតុលា ឆ្នាំ ២០១៩ ស្ថិតនៅចង្កេះភ្នំកងវ៉ា ភូមិកងវ៉ា សង្កាត់កំពង់ស្វាយ…