សមត្ថកិច្ចបង្រ្កាបក្មេងទំនើង ជិះម៉ូតូស៊ីមាំងប្រែន ឃាត់បានស៊ីមាំងប្រែន ៤គ្រឿងជាបន្តបន្ទាប់

បន្ទាយមានជ័យៈ រយៈពេល ០២ថ្ងៃថ្ងៃទី១៣និង១៤ ខែធ្នូ ឆ្នាំ២០២១ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ចេញល្បាត ក្នុងភូមិសាស្ត្រក្រុងសិរីសោភ័ណ បានបង្រ្កាបសកម្មភាពក្មេងទំនើង ជិះម៉ូតូស៊ីមាំងប្រែន ឃាត់បានម៉ូតូស៊ីមាំងប្រែន ០៤គ្រឿងជាបន្តបន្ទាប់ ដើម្បីធ្វើការអប់រំណែនាំ ៕  

អាសូរណាស់! យុវសិស្ស២នាក់ ម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ រវាងរថយន្តបុកជាមួយម៉ូតូនៅខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យៈ យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងាថា យុវសិស្ស០២នាក់ មករៀនគួរត្រៀមនឹងប្រឡងថ្នាក់ទី១២ខាងមុខនេះ បានជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យរន្ធត់ ០១នាក់បាត់បង់ជីវិតនិង០១នាក់ទៀតរងរបួសធ្ងន់ ។ ហេតុការណ៍គ្រោះថ្នាក់ ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង០៧និង១៥នាទីយប់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ នៅលើកំណាត់ផ្លូវជាតិលេខ៥ ចំណុចមុខផ្សារអូរអំបិល ស្ថិតនៅភូមិសង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។ លោកវរសេនីយ៍ទោ សួន នីប៉ូ…

មនុស្ស០៣នាក់បានបាត់បង់ជីវិតនិង០១នាក់ទៀតរងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរា​ ចរណ៍កើតឡើង ០៣ករណី ក្នុងថ្ងៃតែមួយ

ខេត្តបន្ទាយមានជ័យ ៖ មនុស្ស០៣នាក់បានបាត់បង់ជីវិតនិង០១នាក់ទៀតរងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរា​ ចរណ៍កើតឡើង ០៣ករណី ក្នុងថ្ងៃតែមួយ នៅក្នុងខេត្តបន្ទាយមានជ័យ ។ នគរបាលស្រុកថ្មពួកបានឲ្យដឹងថា ៖ នៅវេលាម៉ោង០៤និង១០នាទីល្ងាច ថ្ងៃទី១៩ខែ វិច្ឆិកា ឆ្នាំ២០២១ នៅលើំណាត់ផ្លូវជាតិលេខ៥៦​ A ​ត្រង់ចំណុចខាងជើងក្លោងទ្វារវិទ្យាល័យថ្មពួកចម្ងាយ៤០០ម៉ែត្រស្ថិតនៅភូមិផ្សាថ្មី ឃុំគំរូ ស្រុកថ្មពួក…

ស្លាប់ ៣នាក់ របួសធ្ងន់ម្នាក់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ៣ករណីផ្សេងគ្នា

បន្ទាយមានជ័យៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា មនុស្ស០៣នាក់បានបាត់បង់ជីវិតនិង០១នាក់ទៀតរងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរា​ចរណ៍កើតឡើង ០៣ករណី ក្នុងថ្ងៃតែមួយ នៅក្នុងខេត្តបន្ទាយមានជ័យ ។ នគរបាលស្រុកថ្មពួកបានឲ្យដឹងថា ៖ នៅវេលាម៉ោង០៤និង១០នាទីល្ងាច ថ្ងៃទី១៩ខែ វិច្ឆិកា ឆ្នាំ២០២១ នៅលើណាត់ផ្លូវជាតិលេខ៥៦​ A ​ត្រង់ចំណុចខាងជើងក្លោងទ្វារវិទ្យាល័យថ្មពួកចម្ងាយ ៤០០ម៉ែត្រ ស្ថិតនៅភូមិផ្សាថ្មី ឃុំគំរូ…

រកឃើញថ្នាំបុរាណចិន និងឧបករណ៍តេស្តកូវីដ១៩ជាច្រើន គ្មានច្បាប់អនុញ្ញាត នៅខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ ៖ មន្ត្រីចម្រុះបានចុះឆែកឆេរហាងយីហោ«ជីងឡុង»ដោយរកឃើញថ្នាំបុរាណចិន និងឧបករណ៍តេស្តកូវីដ១៩ជាច្រើន ហើយសុទ្ធតែគ្មានច្បាប់អនុញ្ញាត ។ ការបង្ក្រាបធ្វើឡើងកាលពីរសៀលថ្ងៃទី១៥ វិច្ឆិកា ឆ្នាំ២០២១ ស្ថិតភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ។ប្រតិបត្តិការខាងលើនេះ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី យឹម សំអុល អនុប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការប្រឆាំងផលិតផលក្លែងក្លាយ និងមានការសម្របសម្រួលពីលោក ប៉ង់ ចាន់សុយុទ្ធារា…

ផ្អើលសមត្ថកិច្ច និងរថយន្តពន្លត់អគ្គិភ័យ ចុះអន្តរាគមន៍បាញ់ពន្លត់ ករណីភ្លើងឆាបឆេះការាសាំងមួយកន្លែង

បន្ទាយមានជ័យៈ (ព័ត៌មានបឋម) នៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ មានករណីអគ្គិភ័យឆាបឆេះការាសាំងមួយកន្លែង ម្ដុំមុខផ្សារអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ផ្អើលសមត្ថកិច្ចចុះអន្តរាគមន៍ភ្លាមៗ។ មូលហេតុ៖ មិនទាន់ដឹង។ សម្រាប់ព័ត៌មានលម្អិត Post News នឹងផ្សាយជូនបន្ត៕

កម្លាំងជំនាញឃាត់ខ្លួនមេខ្យល់៤នាក់ករណីនាំមនុស្សឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ

បន្ទាយមានជ័យៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា មេខ្យល់ប្រុស-ស្រី៤នាក់ត្រូវបានកម្លាំងនគរបាលការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្សនិងការពារអនិតិជននៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យសហការជាមួយកម្លាំងវរនគរបាលការពារព្រំដែនគោគ៨០៧កម្លាំងនគរបាលអធិការដ្ឋាននគរបាលស្រុកស្វាយចេក ធ្វើការចាប់ឃាត់ខ្លួនខណ:កំពុងធ្វើសកម្មភាពនាំមនុស្សឆ្លងដែនទៅថៃខុសច្បាប់។ លោកឧត្តមសេនីយ៍ត្រី អ៊ុ សុផល ស្នងការរងទទួលផែនការងារព្រំដែនបានមានប្រសាសន៍ថាក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ឲ្យទប់ស្កាត់រាល់បទល្មើសតាមព្រំដែនពិសេសបទល្មើសពលករឆ្លងដែនខុសច្បាប់ទៅប្រទេសថៃលោកបានដឹកនាំកម្លាំងចុះស្រាវជ្រាវនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ ក៏បានឃាត់ខ្លួនមេខ្យល់ប្រុស-ស្រីនាំមនុស្សឆ្លងដែនខុសច្បាប់ទៅថៃចំនួន៤នាក់និងពលករចំនួន១៣នាក់បញ្ជូនទៅឲ្យកម្លាំងអធិការដ្ឋាននគរបាលស្រុកស្វាយចេកអនុវត្តបន្តតាមនីតិវិធី។ ពាក់ពន្ធ័ករណីខាងលើនេះលោកស្រីឧត្តមសេនីយ៍ត្រី ឌីសជាតិ ស្នងការរងទទួលផែនការងារប្រឆាំងការជួញដូរមនុស្សនិងយេនឌ័របានមានប្រសាសន៍ថាជនសង្ស័យឈ្មោះសួន ម៉ាង ភេទប្រុស…

កម្លាំងអន្តរាគមន៍ របស់តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ រុករកឃើញសព បុរសម្នាក់ ដែលបានបើកម៉ូតូទៅបុកនឹងផ្លាកសញ្ញា (បន្ថយល្បឿន) បណ្តាលអោយធ្លាក់ចូលទៅក្នុងទឹក និងលង់ស្លាប់

(បន្ទាយមានជ័យ)÷ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ លោក ឧត្ដមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ចាត់តាំងលោក វរសេនីយ៍ឯក មាស ប៊ុនរុន មេបញ្ជាការរង នាយសេនាធិការ តំបន់ប្រតិបត្តិការសឹកខេត្ត ដឹកនាំ កម្លាំងអន្តរាគមន៍ តំបន់ប្រតិបត្តិការសឹករងខេត្ត…

បុគ្គលិកកាស៊ីណូម្នាក់ ជិះម៉ូតូបុកស្លាកសញ្ញាចរាចរណ៍ បណ្តាលឲ្យធ្លាក់ទឹកបាត់២ថ្ងៃ ទើបរកសពឃើញ

បន្ទាយមានជ័យៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា បុរសម្នាក់ជាបុគ្គលិកកាស៊ីណូបានជិះម៉ូតូបុកស្លាកសញ្ញាចរាចរណ៍រួចធ្លាក់ទឹកកន្លែងផ្លូវបែកជា៤ ផ្លូវវាងក្រុងសិរីសោភ័ណ បណ្តាលឲ្យស្លាប់ សមត្ថកិច្ចបានចុះរុករក២ថ្ងៃទើបឃើញសពអណ្តែតទឹក នៅម៉ោង៨ ព្រឹក ថ្ងៃ ទី២៣ ខែតុលា ឆ្នាំ២០២១នេះ។ លោកវរសេនីយ៍ឯក ស៊ិន ណារ៉ាក់ អធិការនគរបាលស្រុកមង្គលបូរីបានប្រាប់ឲ្យដឹងថា នៅថ្ងៃទី២២ ខែតុលា…

Update៖ រកឃើញសពហើយ ករណីបុរសម្នាក់ជិះម៉ូតូបុករនាំងបន្ថយល្បឿន ធ្លាក់ចូលទឹកទាំងម៉ូតូនិងមនុស្ស នៅខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យៈ នៅវេលាម៉ោង ៨ព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១នេះ សពត្រូវបានរកឃើញហើយ ករណីបុរសម្នាក់ ជិះម៉ូតូបុកនិងរនាំងបន្ថយល្បឿន ធ្លាក់ចូលទឹកទាំងម៉ូតូនិងមនុស្ស នៅផ្លូវវៀងក្រុង ព្រំប្រទល់ក្រុងសិរីសោភ័ណ និងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ នៅចំណុចសំណងមុខ៤ ។ ជនរងគ្រោះមានអាយុប្រហែល ៣២ឆ្នាំ នៅភូមិអរស្ងួត ឃុំបន្ទាយនាង ស្រុកមង្គលបុរី…