Carlo Ancelotti វិលមកកាន់ Premier League ដោយជំនួសតំណែងលោក Arsene Wenger

អតីតគ្រូបង្វឹករបស់ក្រុម AC Milan, Chelsea, Paris Saint Germai, Real Madrid និង Bayern Munich លោក Carlo Ancelotti បានត្រៀមវិលទៅកាន់ Premier League វិញហើយនៅរដូវកាលក្រោយនេះ។ បើតាមការចុះផ្សាយរបស់…

Mike Ott ទៅចូលរួមជាមួយបងប្រុស Manny នៅក្រុមជើងឯកហ្វីលីពីន នារដូវកាលថ្មីនេះ

ក្លិបនេះបានប្រកាសកាលពីថ្ងៃពុធ ថាកីឡាករ Mike Ott ដែលកូនកាត់ហ្វីលីពីន-អាឡឺម៉ង់នឹងផ្លាស់ទៅលេងនៅ Ceres-Negros FC នារដូវកាលថ្មី ២០១៨។ នៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយនៅលើវេបសាយផ្លូវការរបស់ក្លិប Ceres -Negros បានសរសេរថា៖ “Ceres -Negros FC បានប្រកាសជាផ្លូវការនូវការចុះហត្ថលេខាលើកីឡាករ Mike Rigoberto Ott…

ផ្លូវការ!! ភ្នំពេញក្រោន នាំយកអតីតកីឡាករ Leicester City មកចូលរួមជាមួយក្លិបនារដូវកាលថ្មី ២០១៨នេះ

ក្លិបបាល់ទាត់ភ្នំពេញក្រោន ប្រកាសនាំយកកីឡាករចំណូលថ្មីសម្រាប់រដូវកាលខាងមុខនេះគឺខ្សែប្រយុទ្ធ Jorrin John ដែលធ្លាប់លេងនៅ Leicester City របស់អង់គ្លេស និងក្លិប Harrowby United កាលពីរដូវកាលមុននេះ។ កីឡាករវ័យ ២៦ឆ្នាំរូបនេះ មានឈ្មោះហៅក្រៅថា JJ ធ្លាប់បានឆ្លងកាត់ការហ្វឹកហាត់ និងបង្ហាញខ្លួនជាមួយក្រុមយុវជនរបស់ក្លិប Leicester City…

របួសបាក់ច្រមុះរបស់កីឡាករ សុខ សំណាង ត្រូវចំណាយពេលមួយខែជាងទៀត

យោងតាមការសាកសួរផ្ទាល់ជាមួយកីឡាករ សុខ សំណាង បាននិយាយថា របួសបាក់ក្តោងច្រមុះ របស់គេត្រូវការចំណាយពេល ១ខែ ទៅ១ខែកន្លះទៀត ទើបអាចដូចដើមវិញ ពេលនេះកំពុងតែដាក់ឧបករណ៍អមនៅឡើយ។ របួសនេះ បានកើតឡើង ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់សម្តេច ហ៊ុន សែន(Hun Sen Cup) ដោយក្លិបបាល់ទាត់ ព្រះខ័នរាជស្វាយរៀង បានយកឈ្នះ…

ភ្នំពេញក្រោន ប្រកាសនាំយក Jonny Campbell ជាផ្លូវការ!!

ក្លិបបាល់ទាត់ភ្នំពេញក្រោន បានប្រកាសកាលពីម្សិលមិញ នូវកីឡាករចំណូលថ្មីសម្រាប់រដូវកាល ២០១៨ ខាងមុខនេះ គឺខ្សែការពារកណ្តាល Jonny Campbell ដែលជាកីឡាករដ៏មានទេពកោសល្យ ធ្លាប់លេងនៅក្លិប Chachoengsao FC (ប្រទេសថៃ) ក្នុងឆ្នាំ២០១៧ កន្លងមកផងដែរ ។ កីឡាកររូបនេះបានធ្វើដំណើរមកដល់ប្រទេសកម្ពុជា ព្រមទាំងធ្វើតេស្តជាមួយក្លិបកាលពីប៉ុន្មានសប្តាហ៍មុន ហើយបានបង្ហាញទម្រង់លេងយ៉ាងល្អដោយរកបានគ្រាប់បាល់មួយគ្រាប់ក្នុងការប្រកួតមិត្តភាពអន្តរជាតិជាមួយក្លិប Terengganu…

សូលទីឡូអង្គរ ផ្តល់កិច្ចសន្យាអាជីពដល់កីឡាករ ៥រូប ក្នុងនោះមានកីឡាករក្លិប វេស្ទើនភ្នំពេញ ៤រូប

ក្លិបបាល់ទាត់ចំណូលថ្មីនៃលីគកំពូលកម្ពុជា សូលទីឡូអង្គរ បានចុះកិច្ចសន្យាអាជីពដល់កីឡាករសញ្ជាតិខ្មែរ ៥រូប ក្នុងនោះមានកីឡាករមកពីក្លិប វេស្ទើនភ្នំពេញ ដល់ទៅ ៤រូប។ កីឡាករទាំង ៥រូប នោះរួមមាន៖ កូរណៃ អាន់សារី (ខ្សែប្រយុទ្ធ), លី ភិរុន (ខ្សែការពារ), ចាន់ វាសនា (ខ្សែការពារ),…

ភ្នំពេញក្រោន វាយបកយកឈ្នះ Terengganu FC

ក្លិបបាល់ទាត់ភ្នំពេញក្រោន បានវាយបកឈ្នះ ក្លិបម៉ាឡេស៊ី Terengganu FC ដែលមានសមាជិកកីឡាករកម្ពុជា ធារី ចន្ថាប៊ីន ប្រកបអាជីពជាមួយផងដែរនោះ ដោយលទ្ធផល ២ទល់១ ក្នុងជំនួបមិត្តភាពអន្តរជាតិមួយប្រកួត កាលពីម្សិលមិញ នាកីឡដ្ឋាន RSN។ នៅដើមវគ្គទី១ ក្រុមភ្ញៀវ Terengganu FC បាននាំមុខមុន…

អតីតខ្សែបម្រើរបស់ក្រុម Manchester United មកចូលរួមជាមួយនឹងក្លិបមួយនៅប្រទេសវៀតណាម

ក្លិបបាល់ទាត់ Ho Chi Minh City FC បានចុះហត្ថលេខានាំយកអតីតខ្សែបម្រើក្លិប Man Utd កីឡាករ Rodrigo Possebon មកចូលរួមនៅក្របខ័ណ្ឌ V-League ប្រទេសវៀតណាម។ ខ្សែបម្រើ Possebon បានចាប់ផ្តើមអាជីពរបស់គាត់នៅក្លិប Internacional មុនពេលផ្លាស់ទៅ…

ល្ងាចនេះ ភ្នំពេញក្រោន ទទួលស្វាគមន៍ Terengganu FC មុនក្រុមភ្ញៀវនេះទៅម៉ាឡេស៊ីវិញ

ក្លិបបាល់ទាត់ភ្នំពេញក្រោន ត្រូវទទួលស្វាគមន៍ ក្លិបម៉ាឡេស៊ី Terengganu FC ដែលមានសមាជិកកីឡាករកម្ពុជា ធារី ចន្ថាប៊ីន ប្រកបអាជីពជាមួយផងដែរនោះ នឹងធ្វើការប្រកួតមិត្តភាពអន្តរជាតិមួយប្រកួតនេះទៀត មុនត្រលប់ទៅប្រទេសម៉ាឡេស៊ីវិញ។ មុនជួបគ្នាល្ងាចនេះ ក្លិបទាំងពីរ ធ្លាប់ធ្វើការប្រកួតមិត្តភាពអន្តរជាតិស្លះមកហើយ ដោយកាលពីថ្ងៃទី០៦ ខែមករា ភ្នំពេញក្រោន ទើបតែប្រកួតចាញ់ក្លិបមកពីលីគម៉ាឡេស៊ី ដូចគ្នា Negeri…

ភ្នំពេញក្រោន បន្តកិច្ចសន្យាដល់គ្រូបង្វឹកអ្នកចាំទី Yasuyuki Yoshida ដល់រដូវកាល​ ២០១៨

ក្លិបបាល់ទាត់ ភ្នំពេញក្រោន បានធ្វើការប្រកាសបន្តតួនាទីជាគ្រូបង្វឹកអ្នកចាំទីដល់លោក Yasuyuki Yoshida ជាថ្មីរហូតដល់នារដូវកាលថ្មី ២០១៨ បន្តទៀត ដែលបានតែងតាំងកាលពីខែ វិច្ឆិកា ក្រោយពេលដែលលោក Dave Maguire បានចែកផ្លូវគ្នាជាមួយក្លិបកាលពីដើមខែវិច្ឆិកាកន្លងទៅ។ បុរស់ជនជាតិជប៉ុនរូបនេះ ធ្លាប់ប្រកបអាជីពជាកីឡាករនៅក្នុងលីគកំពូលកម្ពុជា ដូចជា ក្លិបបាល់ទាត់អគ្គស្នងការដ្ឋាននគរបាលជាតិ ក្លិប Albilex…