ចេញឆក់ភ្លាត់ស្នៀត កាត់មុខកម្លាំងល្បាត អាវុធហត្ថភ្នំពេញ ជាប់ខ្នោះបានសម្រេច…

ភ្នំពេញ:កាលពីវេលាម៉ោងប្រមាណ ២៣និង៣០នាទី ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ មានករណីឆក់ទូរស័ព្ទដៃមួយកើតឡើង ត្រង់ចំណុច លើផ្លូវលេខ៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។ ជនរងគ្រោះ ជាជនជាតិចិន កំពុងដើរតាមផ្លូវ ស្រាប់តែត្រូវបានជនសង្ស័យមានគ្នា០២នាក់ ជិះម៉ូតូមកជិត ហើយធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃមួយគ្រឿងរួច បម្រុងជិះគេចខ្លួន តែដោយកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌចំការមន កំពុងល្បាតក្បែរនោះក៏បានធ្វើការឃាត់ខ្លួនបានជនសង្ស័យទាំង០២នាក់ភ្លាមៗតែម្តង។…

អាសូរណាស់!ករណីបុរសម្នាក់ជាសន្តិសុខដេកស្លាប់បន្សល់ទុក្ខប្រពន្ធនិងកូន…

ភ្នំពេញ:លេខ១៤០ផ្លូវ១៥៥ភូមិ០៤សង្កាត់ទួលទុំពូងទី០១ខណ្ឌចំការមន រាជធានីភ្នំពេញ -ជនរគ្រោះឈ្មោះ ស៊ុំ បញ្ញារិទ្ធ ភេទប្រុសអាយុ២៨ឆ្នាំមុខរបរសន្តិសុខក្រុមហ៊ុនឯកជន ទីលំនៅបច្ចុប្បន្នស្នាក់នៅបន្ទប់ជូលភូមិទ្រុងមាន់សង្កាត់អូរបែកក្អមខណ្ឌសែនសុខ មានស្រុកកំណើតភូមិគោកសំពៅ ឃុំក្រាំងស្វាយ ស្រុកព្រះស្ដេចខេត្តព្រៃវែង ។ + ដំណើររឿងហេតុ: តាមការឆ្លើយបំភ្លឺរបស់សាក្សីឈ្មោះយ៉ាន យ៉តភេទប្រុស អាយុ៣៨ឆ្នាំមុខរសន្តិសុខក្រុមហ៊ុនជាមួយគ្នា មានស្រុកកំណើតភូមិស្វាយអណ្ដូងឃុំជីផុចស្រកមេសាងខេត្តព្រៃវែងបានរៀបរាប់ប្រាប់សមត្ថកិច្ចថា នៅវេលាម៉ោង៥.៣០នាទីព្រឹកថ្ងៃទី០៣ខែមិថុនាឆ្នាំ២០២៣ខ្លួនបានមកប្ដូរវេនជាមួយជនរងគ្រោះ(សព)ហើយបាននិយាយគ្នាលេង បន្ទាប់មកយ៉ាន យ៉តបានមកអូសម៉ូតូដើម្បីចូលក្នុង…

អាសូរណាស់!ករណីក្មេងប្រុសម្នាក់ជាសិស្សជិះកង់ដើររកម្តាយត្រូវរថយន្តFordបុកបណ្តាលអោយស្លាប់…

ភ្នំពេញ: ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង១៩:៣០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្ត និងអ្នកជិះកង់ នៅត្រង់ចំណុចផ្លូវបេតុង២១៧ ស្ថិតនៅក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ បណ្តាលអោយក្មេងប្រុស០១នាក់ស្លាប់ក្រោយពេលបព្ជូានទៅមន្ទីពេទ្យ ។ ១/ ភាគីកង់ជិ:ដោយឈ្មោះ ភាព ពិទិក ភេទប្រុស អាយុ១២ឆ្នាំមុខរបរសិស្ស…

ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋជាន់លើ នៅខណ្ឌចំការមន

ភ្នំពេញ:​(ព័ត៌មានបឋម)​ នាវេលាម៉ោង១រសៀលថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣ តាមបណ្ដោយផ្លូវលេខ១០៥ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចម្ការមន រាជធានីភ្នំពេញ ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋជាន់លើបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះទៅអន្តរាគមន៍៕

ទើបតែឈ្លោះគ្នាបានបីថ្ងៃទេ បែរជាបងទៅចោលអូន ករណីបុរសម្នាក់ជិះម៉ូតូបុករថយន្តដឹកលូពីក្រោយស្លាប់មួយរំពេច ធ្វើឲ្យនារីជាសង្សារទ្រហោយំឱបសព

ភ្នំពេញ: បុរសម្នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម ទុកឲ្យនារីជាសង្សារឲ្យរស់នៅកំព្រាម្នាក់ឯង បន្ទាប់ពីជិះម៉ូតូមួយគ្រឿងជ្រុលបុករថយន្តដឹកលូពីក្រោយពេញទំហឹង កាលពីវេលាម៉ោង ១១និង៥០នាទីយប់ថ្ងៃទី២ ខែមករា ឆ្នាំ ២០២៣ ត្រង់ចំណុចមុខហាងលក់ម៉ូតូមួយកន្លែង តាមដោយផ្លូវ១៦៣ ខាងត្បូងរង្វង់មូលសំពៅមាសប្រមាណជិត ១០០ម៉ែត្រ ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ជនរងគ្រោះឈ្មោះ ព្រុំ មាស ភេទប្រុស…

Update៖ ផ្ទះប្រជាពលរដ្ឋលក់គ្រឿងសង្ហារឹម ត្រូវអគ្គិភ័យឆាបឆេះអស់ទាំងស្រុងចំនួន០៣ខ្នង

ភ្នំពេញ: យោងតាមផេក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ហេតុការណ៍គ្រោះអគ្គិភ័យ បានកើតឡើងនៅវេលាម៉ោង ១២និង០០នាទីថ្ងៃត្រង់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ដែលស្ថិតនៅចំណុចផ្ទះលក់គ្រឿងសង្ហារឹម តាមបណ្តោយផ្លូវព្រះសុធារស កែងផ្លូវព្រះនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ ។ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន…

អគ្គិភ័យឆេះផ្ទះពលរដ្ឋលក់ តុ ទូ ផ្តៅ មួយកន្លែង បណ្តាលឲ្យរងការខូចខាតប្រហែល៣ខ្នង នៅខណ្ឌចំការមន

ភ្នំពេញៈ (ព័ត៌មានបឋម) នាវេលាម៉ោងប្រហែលជា១២ ថ្ងៃត្រង់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ មានករណីអគ្គិភ័យ មួយកន្លែង ឆាបឆេះផ្ទះលក់គ្រឿងសង្ហារឹម មួយកន្លែង យ៉ាងសន្ធោសន្ធៅ បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង ទីតាំងស្ថិតត្រង់ចំណុចស្តុបចំការមន ផ្លូវសុធារស ក្នុងសង្កាត់ទន្លេបាសាក ខណ្ឌចំការមន រាជធានីភ្នំពេញ ។ មូលហេតុ៖ មិនទាន់ដឹងច្បាស់នោះទេ…

រថយន្តFord Ranger ពាក់ស្លាកលេខភ្នំពេញ 2BA-9692 បុកម៉ូតូឌ្រីមសង់ បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញៈ នៅវេលាម៉ោង២និង០០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រថយន្តម៉ាក Ford Ranger ពណ៌ស មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2BA-9692 បុកម៉ូតូឌ្រីមសង់ មួយគ្រឿង បណ្តាលឲ្យរងការខូចខាត ទីតាំងស្ថិតតាមបណ្តោយផ្លូវព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ…

អាណោចអាធ័មណាស់! ប្រពន្ធស្រែកទ្រហោយំក្តែងៗ ឱបសពប្តីដែលត្រូវរថយន្តកិនបែកក្បាលស្លាប់ ចោលកូនពីរនាក់ឲ្យនៅកំព្រា

ភ្នំពេញៈ​ នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ សង្ស័យរថយន្តម៉ាកហាយលែនឌ័រ បុកនិងកិនបុរសម្នាក់ កំពុងជិះម៉ូតូ មួយគ្រឿង បណ្តាលឲ្យបែកក្បាលស្លាប់ បន្សល់ទុកកូន២នាក់ ទីតាំងកន្លែងកើតហេតុ ស្ថិតតាមបណ្ដោយផ្លូវព្រះនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ ហេតុការណ៍ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនោះ នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូឌ្រីមសង់ ពណ៌ខ្មៅ…

ជនបរទេសម្នាក់ ត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារជាច្រើនគ្រាប់​ បណ្តាលឲ្យស្លាប់បាត់បង់ជីវិត ក្រោយពេលបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ

ភ្នំពេញ: នៅវេលាម៉ោង១២និង០០នាទីយប់ពាក់កណ្តាលអធ្រាត្រជិតឈានចូលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២ មានករណីខ្មាន់កាំភ្លើងមួយក្រុម ជិះរថយន្តស៊េរីទំនើប មួយគ្រឿង បានធ្វើសកម្មភាពបាញ់ប្រហារជាច្រើនគ្រាប់ ទៅលើជនបរទេសម្នាក់ បណ្តាលឲ្យស្លាប់បាត់បង់ជីវិត ក្រោយពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ទីតាំងនៅក្រោមអគារ មួយកន្លែង ស្ថិតតាមបណ្តោយផ្លូវសប៊ិត សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ ។ ដំណើររឿងហេតុ៖ នៅមុនពេលកើតហេតុ…