រថយន្តកូរ៉េមួយតោនកន្លះ បើកបុកម៉ូតូស៊ុយស៊ូគីនិច បណ្ដាលឱ្យយុវជនម្នាក់ស្លាប់និងម្នាក់ទៀតរបួសធ្ងន់ (Video Inside)
រាជធានីភ្នំពេញ ៖ បុរសម្នាក់ស្លាប់យ៉ាងអាណោចអាធ័មនៅនិងកន្លែងនិងម្នាក់ទៀតធ្លាយពោះវៀនរងរបួសធ្ងន់បន្ទាប់ពីជនរងគ្រោះទាំង២នាក់ជិះម៉ូតូម៉ាកស៊ុយស៊ូគីនិចមួយគ្រឿង ហើយត្រូវរថយន្តកូរ៉េមួយតោនកន្លះបុកចំពេញទំហឹងប៉ើងធ្លាក់ពីលើថ្នល់ចូលអូរក្បែរចិញ្ចើមផ្លូវ កាលពីវេលាម៉ោង១១និង៣៥នាទីយប់ថ្ងៃទី១២ខែមីនាឆ្នាំ២០១៤ តាមបណ្តោយផ្លូវជាតិលេខ០៣ ស្ថិតនៅភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ។ ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញបុរស០២នាក់ជិះម៉ូតូមួយគ្រឿងម៉ាកស៊ុយស៊ូគីនិក ពណ៌ក្រហមលាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CA-8157 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ០៣ ទិសដៅពីជើងទៅត្បូង ស្រាប់តែមកដល់ចំណុចកើតហេតុក្បែរសួនឧស្សាហកម្មវឌ្ឍនៈ២ ក៏មានរថយន្តកូរ៉េមួយតោនកន្លះ ពណ៌ខៀវ…