បុរស២នាក់ជិះម៉ូតូទៅបុកសសរបេតុងដាក់កាត់ទទឹងផ្លូវរងរបួសធ្ងន់ស្រាល
ភ្នំពេញ ៖ បុរស២នាក់ជិះម៉ូតូមួយគ្រឿងក្នុងល្បឿនលឿនមិនប្រយ័ត្នជ្រុលទៅបុកសសរបេតុងដែលគេដាក់កាត់ទទឹងផ្លូវដែលមិនទាន់អោយយានជំនិះគ្រប់ប្រភេទបើកឆ្លងកាត់បណ្ដាលអោយដួលរងរបួសធ្ងន់ស្រាល។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី២៧ខែកក្កដាឆ្នាំ២០១៤ ត្រង់ចំណុចមុខ រោងចក្រខ្មែរផលិតស្រាបៀកម្ពុជា តាមបណ្ដោយផ្លូវលេខ២១៧ ស្ថិតក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេបានឃើញបុរស២នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៤ ពាក់ស្លាកលេខ កំពង់ចាម 1K-5529 ជិះធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២១៧ ទិសដៅពីត្បូងទៅជើង…