បុរសម្នាក់ស្លាប់មួយរំពេច ក្រោយចេញពីកម្មវិធីមិត្តភក្តិវិញ បើកម៉ូតូលឿនបុកខឿនផ្លូវដួលបោកក្បាល

ភ្នំពេញៈ នៅវេលាម៉ោង ៣និង១០នាទីទៀបភ្លឺឈានចូលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយខ្លួនឯង ជិះម៉ូតបុកខឿនផ្លូវ បណ្ដាលឲ្យដួលបោកបែកក្បាលស្លាប់ ស្ថិតចំណុចច្រមុះជ្រូកស្ទឹងមានជ័យ ផ្លូវវេងស្រេង សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ជនរងគ្រោះឈ្មោះ កូយ វាសនា ភេទប្រុស អាយុ ២៨ឆ្នាំ…

រថយន្តបុកម៉ូតូ បណ្តាលឲ្យបុរសម្នាក់ រងរបួសធ្ងន់ បន្សល់ទុកផ្លាកលេខ នៅកន្លែងកើតហេតុ

ភ្នំពេញៈ (ព័ត៌មានបឋម) ករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្ត និងម៉ូតូ ដែលបណ្តាលឲ្យបុរសម្នាក់ រងរបួសធ្ងន់ត្រូវបញ្ជូនទៅសង្រ្គោះភ្លាមៗ នៅមន្ទីរពេទ្យ កើតហេតុកាលពីវេលាម៉ោង១០និង៤៥នាទីយប់ ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវ២១៧ ទល់មុខវត្តសំបួរមាស សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ក្រោយកើតហេតុ រថយន្តបានបន្សល់ទុក ផ្លាកលេខនៅកន្លែងកើតហេតុ…

បង្គាក្លាស្សេមានចាក់ចាហួយបន្ថែមសរុប១០០៨គីឡូក្រាម ត្រូវបានមន្រ្តី អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប» ធ្វើការដុតកម្ទេចចោល

ភ្នំពេញៈ យោងតាមផេករបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រគួតប្រគួតប្រជែង និងបង្រ្កាបការក្លែងបន្លំCCF បានឲ្យដឹងថានៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ ក្រុមការងារចំពោះកិច្ច ក.ប.ប. រាជធានីភ្នំពេញ បានធ្វើការដុតកម្ទេចចោល បង្គាក្លាស្សេមានចាក់ចាហួយបន្ថែមសរុបចំនួន ៥៦កេស ស្មើនឹង ១០០៨គីឡូក្រាម នៅទីលានចាក់សម្រាម ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ពិធីនេះមានការចូលរួមពីមន្រ្តីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ…

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ៣នាក់ ដើររកលួចម៉ូតូពលរដ្ឋ

ភ្នំពេញៈ ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង ១និង៣០នាទីរំលងអធ្រាត្រ នៅចំណុចបណ្តោយផ្លូវបេតុង ភូមិសន្សំកុសល៦ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ជនសង្ស័យ៖ ១-ឈ្មោះ ផាន់ ណាវ័យ ភេទប្រុស អាយុ១៨ ឆ្នាំ ជនជាតិខ្មែរ…

បុរសម្នាក់ចង.កសម្លាប់ខ្លួនជាប់ហ្នឹងចំរឹងបង្អួចក្នុងបន្ទប់គេង នៅខណ្ឌដង្កោ

ភ្នំពេញៈ នៅវេលាម៉ោង ១និង១៥នាទីរំលងអធ្រាត្រឈានចូល ថ្ងៃទី១៦ ខែគុម្ភៈ ឆ្នាំ២០២១ ចំណុចក្នុងបុរីចំការដូងថ្មី ផ្ទះលេខ០៣២ ផ្លូវលេខ១០pcd ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ មានករណីធ្វើអត្តឃាតចងកសម្លាប់ខ្លួនជាប់ហ្នឹងចំរឹងបង្អួចក្នុងបន្ទប់គេង ។ ជនរងគ្រោះឈ្មោះ សេង សុខងួន ភេទប្រុស…

រងរបួសធ្ងន់ជាច្រើននាក់បន្ទាប់ពីរថយន្តបែនដឹកបុករះផាស្អាប់និងរថយន្តជាច្រើនគ្រឿងនៅខណ្ឌដង្កោ

ភ្នំពេញៈ (ព័ត៌មានបឋម) ករណីគ្រោះថ្នាក់ចរាចរណ៍ដែលរថយន្តបែនដឹកដីមួយគ្រឿងបើកទៅបុករះផាស្អាប់និងរថយន្តជាច្រើនគ្រឿងបណ្ដាលឲ្យរងរបួសធ្ងន់ស្រាល ជាច្រើន នាក់ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧និង២០នាទីយប់ ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ ២០២១ ទីតាំងស្ថិតនៅតាមបណ្តោយផ្លូវ២១៧ចំណុចស្តុបបាគូ ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ មូលហេតុមិនទាន់ដឹងច្បាស់នៅឡើយទេ។ ក្រោយកើតហេតុសមត្ថកិច្ចជំនាញបានចុះដល់ទីតាំងចំណុចកើតហេតុធ្វើការវាស់វែងយករក្សាទុកដើម្បីរងចាំការដោះស្រាយ៕  

រថយន្ត១គ្រឿង បុកអូសម៉ូតូ និងមនុស្សជាង២០០ម៉ែត្រ បណ្តាលឲ្យរងរបួសធ្ងន់

ភ្នំពេញៈ (ព័ត៌មានបឋម) នៅវេលាម៉ោង១១ និង០០នាទីព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើង រថយន្ត១គ្រឿង បានបុកម៉ូតូឌ្រីមសង់អូសទាំងមនុស្ស និងម៉ូតូជាង២០០ម៉ែត្រ ជាប់សាច់មនុស្សទៅជាមួយផង បណ្តាលឲ្យរងរបួសធ្ងន់ ស្ថិតតាមបណ្តោយផ្លូវបេតុងព្រៃស សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ មូលហេតុ៖ មិនទាន់ដឹងច្បាស់ពិតប្រាកដនោះទេ…

Update៖ សាហាវណាស់! ជម្លោះរឿងចរាចរឈានដល់ភាគីម្ខាង ត្រឡប់កង់បីទៅហៅបក្ខពួកមកបាញ់សម្លាប់មនុស្ស ២នាក់ និងម្នាក់ទៀតរងរបួសធ្ងន់

ភ្នំពេញៈ បុរស៣នាក់ ត្រូវខ្មាន់កាំភ្លើង បាញ់សម្លាប់ស្លាប់ ២នាក់ និងរងរបួសធ្ងន់ម្នាក់ ពេលបញ្ជូនដល់មន្ទីរពេទ្យ ជនបង្កបាននាំបក្ខពួក មានកាំភ្លើងលើក គ្នាចូលទៅបាញ់ដល់វង់ផឹកស៊ី ផ្តើមចេញពីទំនាស់ពាក្យសម្តីរឿងចរាចររវាងម៉ូតូកង់បី ប៉ះជាមួយរថយន្តចតស្ងៀម ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង ៨យប់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថិតនៅតាមផ្លូវបេតុង បុរីប៊ុន ហួរ…

រថយន្តព្រូស១គ្រឿង ផ្លាកលេខភ្នំពេញ 2AI-6337 បុកម៉ូតូ PCX បណ្តាលឲ្យស្រ្តីម្នាក់រងគ្រោះបាក់ជើងម្ខាង

ភ្នំពេញៈ (ព័ត៌មានបឋម) នៅម៉ោង១២ថ្ងៃត្រង់ទី០៩ ខែកុម្ភៈ ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រថយន្តម៉ាកព្រូស១គ្រឿង ពាក់ផ្លាកលេខភ្នំពេញ 2AI-6337 បុកម៉ូតូ១គ្រឿងម៉ាក PCX ពាក់ផ្លាកលេខភ្នំពេញ 1FE-1519 បណ្តាលឲ្យស្រ្តីម្នាក់ រងគ្រោះធ្ងន់សង្ស័យបាក់ជើង ស្ថិតក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ មូលហេតុ៖…

ម៉ូតូ២គ្រឿងបុកគ្នា បណ្តាលឲ្យរងរបួសធ្ងន់ បាក់ជើងម្នាក់ នៅខណ្ឌដង្កោ

ភ្នំពេញៈ (ព័ត៌មានបឋម) នៅវេលាម៉ោង១១ និង៤៧នាទីព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើង រវាងម៉ូតូ និងម៉ូតូបុកគ្នា បណ្តាលឲ្យមនុស្សរងរបួសធ្ងន់ម្នាក់ សង្ស័យបាក់ជើង នៅម្តុំស្ពានព្រែកជ្រៃ ស្ថិតតាមបណ្តោយផ្លូវលេខ២១៧ ក្នុងសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ មូលហេតុ៖ មិនទាន់ដឹងច្បាស់ពិតប្រាកដនោះទេ…