បង្រ្កាបជនសង្ស័យម្នាក់ ករណីគាស់ផ្ទះពលរដ្ឋប៉ងលួចទ្រព្យសម្បត្តិ និងរក្សាទុកខុសច្បាប់នូវសារធាតុញៀន

ភ្នំពេញៈ កាលពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង០៤និង៣០នាទីព្រឹក បង្ក្រាបជាក់ស្តែងករណីប៉ុនប៉ងលួច មានស្ថានទម្ងន់ទោស ដោយសារការគាស់ទំលុះទំលាយ ឆ្កឹះមេសោផ្ទះបម្រុងចូលលួចយកទ្រព្យសម្បត្តិ និងរក្សាទុកដោយខុសច្បាប់ នូវសារធាតុញៀន ត្រង់ចំណុចបុរីលឹមឈាងហាក់ ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ជនសង្ស័យឈ្មោះ ម៉ៅ ទិត្យ…

ជនសង្ស័យផ្ទុកសារធាតុញៀនម្នាក់ ធ្វើសកម្មភាពបម្រុងឆ្កឹះសោផ្ទះពលរដ្ឋ ត្រូវសមត្ថកិច្ចល្បាតឃាត់ខ្លួន

ភ្នំពេញៈ កាលពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង ០៤និង៣០នាទីព្រឹក មានករណីលួចមានស្ថានទម្ងន់ទោសដោយសារការគាស់ទំលុះទំលាយ (ឆ្កឹះមេសោរផ្ទះបំរ៉ុងចូលលួចយកទ្រព្យសម្បត្តិ) ត្រង់ចំណុចបុរីហុកឆេង ផ្លូវបេតុង ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ដង្កោ រាជធានីភ្នំពេញ។ ឃាត់ខ្លួនជនសង្ស័យឈ្មោះ ឈៀង ម៉ី ភេទប្រុស អាយុ ២៨ឆ្នាំ…

ម៉ូតូ២គ្រឿងបុកគ្នាបណ្តាលអោយស្រ្តីវ័យចំណាស់ម្នាក់រងរបួសធ្ងន់

ភ្នំពេញៈ (ព័ត៌មានបឋម) ករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលបង្កដោយម៉ូតូ២គ្រឿងបុកគ្នាបណ្តាលអោយស្រ្តីវ័យចំណាស់ម្នាក់រងរបួសធ្ងន់ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥និង០០នាទីល្ងាចថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១ ទីតាំងស្ថិនៅតាមបណ្តោយ២១៧ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ៕  

បង្គាក្លាស្សេមានចាក់បញ្ចូលចាហ៊ួយជាង ៦តោន ត្រូវបានរកឃើញនិងដុតកម្ទេចចោល

ភ្នំពេញៈ យោងតាមផេករបស់អគ្គ. ការពារអ្នកប្រើប្រស់កិច្ចការប្រគួតប្រជែង និងបង្រ្កាបការកលែងបន្លំCCF បានឲ្យដឹងថានៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១ ដោយមានការឯកភាពពីស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ មន្ត្រីជំនាញរបស់អគ្គនាយកដ្ឋាន ក.ប.ប. និងកងកម្លាំងរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងអាជ្ញាធរដែនដី បានធ្វេីការដុតកម្ទេចបង្គាក្លាស្សេ ចំនួន ៣០៧ កេស ទម្ងន់ប្រហែលជាង៦តោន នៅទីលានចាក់សំរាម ស្ថិតនៅក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ។…

រថយន្តលុចស៊ីស RX330 ប៉ះគ្នាជាមួយម៉ូតូឌ្រីមសង់ បណ្ដាលឲ្យបុរសម្នាក់ របួសបាក់ជើង

ភ្នំពេញៈ (ព័ត៌មានបឋម) នាវេលាម៉ោង ១ និង ២៣នាទីរសៀល ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថិតក្នុងបុរីពិភពថ្មីកួរស្រូវ សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តលុចស៊ីស RX330 ពាក់ផ្លាកលេខ ព្រះសីហនុ 2B-7865 ប៉ះគ្នាជាមួយម៉ូតូឌ្រីមសង់…

នគរបាលខណ្ឌដង្កោសហការជាមួយកម្លាំងព្រហ្មទណ្ឌខេត្តកំពង់ឆ្នាំងឃាត់ខ្លួនបុរសម្នាក់ករណីលួចម៉ូតូនៅភ្នំពេញ

ភ្នំពេញៈ យោងតាមផេករបស់អគ្គស្នងការដ្ឋានគរបាលជាតិបានឲ្យដឹងថា នគរបាលខណ្ឌដង្កោបានឃាត់ខ្លួនបុរសម្នាក់ពាក់ព័ន្ធករណីគាស់ទ្វារផ្ទះប្រជាពលរដ្ឋលួចយកម៉ូតូប្រព្រឹត្តនៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង០៦និង០០នាទីព្រឹកត្រង់ចំណុចផ្ទះគ្មានលេខភូមិកំរៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ជនរងគ្រោះឈ្មោះផាន់សុភាពភេទប្រុសអាយុ២៩ឆ្នាំជនជាតិខ្មែរមុខរបរចុងភៅទីលំនៅភូមិកំរៀងសង្កាត់ព្រៃវែងខណ្ឌដង្កោរាជធានីភ្នំពេញ។ ជនសង្ស័យម្នាក់ឈ្មោះរស់ស៊ីថាតភេទប្រុសអាយុ២៨ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតប្រាកដទីលំនៅភូមិភេឃុំគោកបន្ទាយស្រុករលាប្អៀរខេត្តកំពង់ឆ្នាំង។ វត្ថុតាងចាប់យក៖ម៉ូតូ០១គ្រឿងម៉ាកហុងដាBeatពាក់ផ្លាកលេខភ្នំពេញ1HT-6408មានលេខតួ9016739និងលេខម៉ាស៊ីន9016855។ បន្ទាប់មកជនរងគ្រោះក៏បានរាយការណ៍ប្រាប់សមត្ថកិច្ចនិងដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃវែងដើម្បីឱ្យសមត្ថកិច្ចជួយស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យយកមកធ្វើការសាកសួរតាមនីតិវិធីច្បាប់។ ក្រោយពីទទួលបានពាក្យបណ្តឹងសមត្ថកិច្ចក៏បានឆែកមើលជីភីអេសដែលភ្ជាប់នៅនឹងម៉ូតូម៉ាកខាងលើរបស់ជនរងគ្រោះតាមរយៈទូរស័ព្ទដៃជីភីអេសបានបង្ហាញថាម៉ូតូម៉ាកខាងលើកំពុងស្ថិតនៅភូមិភេឃុំគោកបន្ទាយស្រុករលាប្អៀរខេត្តកំពង់ឆ្នាំង។ សមត្ថកិច្ចក៏បានទៅសហការជាមួយកម្លាំងការិយាល័យនគរបាលកំរិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបានម្នាក់ឈ្មោះរស់ស៊ីថាតភេទប្រុសអាយុ២៨ឆ្នាំរួមនឹងវត្ថុតាងម៉ូតូរបស់ជនរងគ្រោះដែលជនសង្ស័យលួចយកបាននាំយកមកធ្វើការសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងរួចការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងបានប្រគល់ជនសង្ស័យខាងលើឱ្យសមត្ថកិច្ចនគរបាលខណ្ឌដង្កោដើម្បីចាត់ការតាមផ្លូវច្បាប់៕  

អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនសង្ស័យ០៩នាក់ ទៅតុលាការ ពាក់ព័ន្ធករណី៥ផ្សេងគ្នា

ភ្នំពេញៈ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនសង្ស័យ០៩នាក់ (ស្រី០១នាក់) ទៅតុលាការ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ ក្រោយពីបង្ក្រាបបានជាបន្តបន្ទាប់ ចំនួន៥ករណីផ្សេងគ្នា ដោយចាប់យកនូវវត្ថុតាងគ្រឿងញៀន និងសម្ភារៈសម្រាប់សេពគ្រឿងញៀនបានមួយចំនួនផងដែរ។ ប្រតិបត្តិការបង្រ្កាបគ្រឿងញៀនទាំង៥ករណីរួមមាន ៖ ករណីទី១ ៖ នៅវេលាម៉ោង១០និង០៥នាទី ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១…

Update៖ អាសូរណាស់! បុរសម្នាក់ឡើងមកភ្នំពេញ ដើម្បីស្វែងការងារធ្វើ ត្រូវរថយន្តបុកស្លាប់ បន្សល់ទុកកូន ៣នាក់ និងម្នាក់ទៀតរងរបួសធ្ងន់

ភ្នំពេញៈ នៅថ្ងៃព្រហស្បតិ៍ ៧រោច ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១ នៅវេលាម៉ោង ៧និង២០នាទីព្រឹក មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងរវាង រថយន្ដនិងរ៉ឺម៉កម៉ូតូ និងអ្នកថ្មើរជើងចំនួន ២នាក់ ត្រង់ចំណុចលើផ្លូវ២១៧ ភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ…

រថយន្តរបស់ក្រុមហ៊ុនស៊ិន ទ្រី បុកចូលឃ្លាំងមួយកន្លែង បណ្តាលឲ្យស្លាប់មនុស្សម្នាក់ ​នៅខណ្ឌដង្កោ

ភ្នំពេញៈ (ព័ត៌មានបឋម) នៅវេលាម៉ោង ៨និង០០នាទីព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រថយន្តរបស់ក្រុមហ៊ុន ស៊ិន ទ្រី បុកចូលឃ្លាំងមួយកន្លែង បណ្តាលឲ្យស្លាប់មនុស្សម្នាក់ ស្ថិតនៅតាមបណ្តោយផ្លូវលេខ២១៧ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ មូលហេតុ៖ មិនទាន់ដឹងច្បាស់ពិតប្រាកដនោះទេ ។…

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបកស្រាយបំភ្លឹពាក់ព័ន្ធនឹងកំហុសអចេតនារបស់សមត្ថកិច្ចក្នុងការសរសេរលើបង្កាន់ផាកពិន័យបទល្មើសចរាចរណ៍ដែលធ្វើឲ្យមានការបង្ហោះព័ត៌មានយល់ច្រឡំមកលើសមត្ថកិច្ច

យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា សេចក្តីបកស្រាយបំភ្លឺរបស់ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញទាក់ទងទៅនឹងការសរសេរប័ណ្ណផាកពិន័យខុសរបស់សមត្ថកិច្ចដែលធ្វើឲ្យមានការចុះផ្សាយយល់ច្រឡំរបស់គណនីហ្វេសបុកមួយឈ្មោះថាSarySa។ កាលពីយប់ថ្ងៃទី៣១ខែមករាឆ្នាំ២០២១វេលាម៉ោង២៣និង៤៧នាទីយប់កម្លាំងចម្រុះនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោដែលកំពុងតែដាក់គោលដៅត្រួតពិនិត្យអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកនិងពិនិត្យសារធាតុស្រវឹងបានធ្វើការឃាត់ម៉ូតូ១គ្រឿងម៉ាកហុងដាZoomerXពាក់ផ្លាកលេខកណ្តាល1X-៨៤៦៤ដែលល្មើសបើកបរម៉ូតូមានអត្រាជាតិស្រវឹង0.32mg/Lបើកបរដោយឈ្មោះវ៉ាន់វុធភេទប្រុសដោយសមត្ថកិច្ចបានយកម៉ូតូមករក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ។លុះដល់ថ្ងៃទី០១ខែកុម្ភៈឆ្នាំ២០២១វេលាម៉ោង០៨និង៣០នាទីព្រឹកឈ្មោះម៉ូវសារីភេទស្រីអាយុ២៣ឆ្នាំមុខរបរលក់ដូរដែលជាម្ចាស់ម៉ូតូបានចូលខ្លួនមកបង់ប្រាក់ពិន័យចំនួន២៥០,០០០រៀលតែពេលនោះដោយបង្កាន់ដៃបង់ប្រាក់មានចំនួន០២ក្បាលដាក់នៅជិតគ្នាមន្ត្រីចរាចរណ៍បានសរសេរច្រឡំយកបង្កាន់ដៃបង់ប្រាក់ដែលមានចំនួនទឹកប្រាក់៧៥,០០០រៀលហែកប្រគល់ជូនម្ចាស់ម៉ូតូជាក់ស្តែងគឺត្រូវពិន័យ២៥០,០០០រៀល។ បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាមកម្លាំងផ្នែកជំនាញបានទាក់ទងទៅឈ្មោះខាងលើនិងបានបកស្រាយពីកំហុសដោយអចេតនារបស់សមត្ថកិច្ចទើបឈ្មោះម៉ូវសារី(FBSarySa)បានយល់ច្បាស់ពីការផាកពិន័យនេះហើយគាត់ក៏មានការឯកភាពយកប័ណ្ណពិន័យអន្តរការណ៍ទឹកប្រាក់ចំនួន៧៥.០០០រៀលមកវិញហើយផ្នែកជំនាញបានសម្របសម្រួលជាមួយគាត់ប្តូរប័ណ្ណពិន័យអន្តរការទឹកប្រាក់ចំនួន២៥០.០០០រៀលជូនគាត់វិញ។ ក្រោយពីមានពន្យល់ណែនាំម្ចាស់គណនីហ្វេសបុកឈ្មោះSarySaយ៉ាងច្បាស់លាស់រួចមកគាត់ក៏បានយល់និងបានសរសេរអត្ថបទកែតម្រូវឡើងវិញនៅលើហ្វេសប៊ុករបស់គាត់ដែលមានឈ្មោះថាSarySaរួចរាល់ហើយដែរ៕