រថយន្តឡិចស៊ីស៤៧០មួយគ្រឿង បុកដើមឈើមួយដើមពេញទំហឹង បណ្តាលឲ្យបាក់ដាច់និងរងការខូចខាត
ភ្នំពេញៈ នៅព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រថយន្តឡិចស៊ីស៤៧០ មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2G-7889 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណម្នាក់ បុកឈើមួយដើមបណ្ដាលឲ្យបាក់ ទីតាំងស្ថិតតាមបណ្ដោយផ្លូវកម្ពុជាក្រោម ក្នុងសង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ហេតុការណ៍ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ នៅមុនពេលកើតហេតុ គេឃើញរថយន្តបង្កហេតុម៉ាកឡិចស៊ីស…