ករណីភ្លៀងរលឹមលាយឡំខ្យល់កន្ត្រាក់ បណ្ដាលឲ្យបាក់ដើមឈើសង្កត់លើរថយន្តម៉ាក RANGE ROVER រងការខូចខាត

ភ្នំពេញៈ (ព័ត៌មានបឋម) នាវេលាម៉ោង ៣និង៤០នាទីរសៀលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២ ស្ថិតតាមបណ្ដោយផ្លូវម៉ៅសេទុង ម្ដុំស្ដុបទេពផន សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ មានហេតុការណ៍ភ្លៀងរលឹមតិចៗលាយឡំខ្យល់កន្ត្រាក់ បណ្ដាលឲ្យបាក់ដើមឈើសង្កត់លើរថយន្តម៉ាក RANGE ROVER ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AE-7979 រងការខូចខាត។…

ជនសង្ស័យម្នាក់ ត្រូវសមត្ថកិច្ចបញ្ជូនទៅតុលាការ ករណីឆ្កឹះសោទ្វារផ្ទះពលរដ្ឋលួចម៉ូតូ

ភ្នំពេញៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យម្នាក់ ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស ដោយការកាប់គាស់ទម្លុះទម្លាយ (ឆ្កឹះសោទ្វារផ្ទះលួចយកម៉ូតូចំនួន០១គ្រឿង) ។ ជនសង្ស័យឈ្មោះ សេក ស្រីនិត ហៅ ញ៉ាញ់…

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ៧នាក់ ពាក់ព័ន្ធករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

ភ្នំពេញៈ នៅថ្ងៃទី០៤ ខែ ឧសភា ឆ្នាំ២០២២ វេលាម៉ោង ៦និង៣០ នាទី កម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានសហការជាមួយកម្លាំងការិយាល័យគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការបង្ក្រាបជាក់ស្ដែងក្នុងករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅត្រង់ចំណុចដីឡូតិ៍ក្បែរខ្ទមចាស់ ភូមិ មានជ័យ២ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយធ្វើការឃាត់ខ្លួនបាន…

ជនសង្ស័យមួយក្រុមជិះម៉ូតូពីរគ្រឿង មកធ្វើសកម្មភាពឆក់យកកាបូបពីស្ត្រីម្នាក់ បានសម្រេចចំណុចគល់ស្ពានអាកាសស្ទឹងមានជ័យ

ភ្នំពេញៈ នាយប់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២ មានករណីជនសង្ស័យមួយក្រុមជិះម៉ូតូ ធ្វើសកម្មភាពឆក់យកកាបូបពីស្ត្រីម្នាក់ បានសម្រេចស្ថិតត្រង់ចំណុចគល់ស្ពានអាកាសស្ទឹងមានជ័យ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ស្ត្រីរងគ្រោះឈ្មោះ ដា ណា អាយុ ៣៨ឆ្នាំ មុខរបរ បុគ្គលិកពេទ្យឯកជនមួយកន្លែង ស្នាក់នៅក្នុងបុរីពិភពថ្មីចំការដូង មានស្រុកកំណើតនៅឯខេត្តពោធិ៍សាត់។ សម្ភារៈដែលបាត់បង់រួមមាន៖…

អ៊ំស្រីម្នាក់វាយធ្វើបាបក្មួយប្រុសស្ទើររាល់ថ្ងៃ ត្រូវពលរដ្ឋរាយការណ៍ជូនសមត្ថកិច្ចចុះអន្តរាគមន៍

ភ្នំពេញៈ កាលពីវេលាម៉ោង៩និង៤០នាទីយប់ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២២ ករណីអ៊ំស្រីចិត្តព្រៃផ្សៃម្នាក់ លើកដៃវាយក្មួយប្រុសអាយុ៥ឆ្នាំស្ទើររៀងរាល់ថ្ងៃ បណ្ដាលឲ្យមានរបួស ត្រូវបានអ្នកជិតខាងរាយការណ៍ជូនសមត្ថកិច្ច ចុះមកអន្តរាគមន៍ ទីតាំងស្ថិតត្រង់ចំណុចបន្ទប់ជួល តាមបណ្ដោយផ្លូវរថភ្លើង ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ក្មេងប្រុសរងគ្រោះជាជនជាតិវៀតណាមមានឈ្មោះ ទី អាយុ៥ឆ្នាំ ឪពុកម្ដាយរបស់ក្មេងប្រុសរងគ្រោះ រស់នៅឯប្រទេសវៀតណាម…

រថយន្តកាមរីបាឡែនបើកលឿនជ្រុលទៅបុករថយន្តហាយឡែនឌ័រ ចំពាក់កណ្តាលពេញទំហឹង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញៈ នាវេលាម៉ោង ៨និង៤០នាទីយប់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងរថយន្ត បណ្ដាលឲ្យរងការខូចខាត ស្ថិតតាមបណ្ដោយផ្លូវ៣១៧ កែងផ្លូវ៥២៨ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ដំណើររឿង៖ មុនកើតហេតុគេបានឃើញបុរសម្នាក់បើករថយន្តម៉ាក ហាយឡែនឌ័រ មួយគ្រឿង ពណ៌ សំបកឪឡឹក ពាក់ស្លាកលេខ…

ករណីធាក់ប្លន់យកម៉ូតូ បានសម្រេចគេចខ្លួនរួចម្នាក់ ចាប់បានម្នាក់

ភ្នំពេញៈ នាវេលាម៉ោង ១២និង២០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ មានករណីជនសង្ស័យ ២នាក់ ធ្វើសកម្មភាពធាក់ប្លន់យកម៉ូតូ បានសម្រេច ហេតុការណ៍នេះ ស្ថិតម្ដុំក្បែរផ្សារ៧មករា តាមបណ្ដោយផ្លូវលេខ២៨៧ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ជនសង្ស័យឈ្មោះ សុខ សូហៃ ភេទប្រុស អាយុ…

រថយន្តប្រភេទកុងតឺន័រមួយគ្រឿង បើកបុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្តាលឲ្យបាក់ជាច្រើនកង់ និងរងការខូចខាតយ៉ាងដំណំ

ភ្នំពេញៈ នៅវេលាម៉ោង០៦និង០០នាទីព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រថយន្តប្រភេទកុងតឺន័រ មួយគ្រឿង បើកបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់ជាច្រើនកង់ បណ្តាលឲ្យរងការខូចខាត ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើល ដល់បងប្អូនប្រជាពលរដ្ឋ និងកម្លាំងសមត្ថកិច្ចនៅក្នុងមូលដ្ឋាន បានចុះទៅអន្តរាគមន៍ ដល់ទីតាំងកន្លែងកើត ហេតុ ស្ថិតតាមបណ្តោយផ្លូវលេខ២៧១ ទល់មុខនឹងផ្សារហេងលី ក្នុងសង្កាត់ទឹកល្អក់ទី៣…

ជនជាតិវៀតណាម ជិះម៉ូតូកង់បីឲ្យប្រាក់មិនគ្រប់ ដកកាំភ្លើងបាញ់ផ្អើលដល់សមត្ថកិច្ច

ភ្នំពេញៈ នៅវេលាម៉ោងប្រមាណ៩និង៤០នាទីយប់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ មានជនជាតិវៀតណាមប្រុសស្រី០៤នាក់ ក្នុងចំណោមបក្ខពួកជាច្រើននាក់ទៀត ត្រូវសមត្ថកិច្ចនាំខ្លួនយកទៅធ្វើការសាកសួរ បន្ទាប់ពីឈ្លោះប្រកែកជាមួយអ្នករត់ម៉ូតូកង់បី និងឈានដល់ការដកកាំភ្លើងបាញ់មួយគ្រាប់ ដោយសារតែរឿងជិះម៉ូតូកង់បីឲ្យលុយមិនគ្រប់ ទីតាំងកន្លែងកើតហេតុ ស្ថិតតាមបណ្ដោយផ្លូវលេខ២៨៣ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ដំណើររឿងហេតុ៖ នៅមុនពេលកើតហេតុជនរងគ្រោះ បានបើកម៉ូតូកង់បីមួយគ្រឿងម៉ាកបាចា ពណ៌លឿង…

Update៖ ​ផ្ទះពលរដ្ឋចំនួន​០៥​ខ្នង​និង​សម្ភារៈ ត្រូវអគ្គិភ័យ​ឆេះអស់ទាំង​ស្រុង បណ្តាលមកពីឆ្លងចរន្តអគ្គិសនី

​ភ្នំពេញៈ​ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​យ៉ាង​សន្ធោសន្ធៅ​អស់​ចំនួន​ ៥​ខ្នង​ និង​សម្ភារៈ​ក្នុងផ្ទះ​អស់ទាំង​ស្រុង​ផង​ដែរ​ ។ ​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​ ៩និង៣០​នាទី​ព្រឹក​ ថ្ងៃ​ទី​១៣​ ខែមេសា​ ឆ្នាំ​២០២២​ ដែល​ស្ថិត​នៅ​ចំណុច​ផ្ទះ​លេខ​៥៥​ ផ្លូវ​លេខ​២៤៧​ ភូមិ​១០​ សង្កាត់​បឹង​សាឡា​ង​ ខណ្ឌទួលគោក​ រាជធានី​ភ្នំពេញ​ ។​…