រថយន្តព្រូសស្លាកលេខនគរបាល បុករះរ៉ឺម៉កនិងកង់បី បណ្តាលឲ្យខូចខាត សងសំណង១០០០ដុល្លារបញ្ចប់រឿង

ភ្នំពេញៈ នៅវេលាម៉ោង១០និង២៤នាទីយប់ថ្ងៃទី២៦ មិថុនា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តម៉ាកព្រូស ពណ៌ស មួយគ្រឿង ពាក់ស្លាកលេខនគរបាល 2.1295 បើកបរបុករះបណ្តាលឲ្យរ៉ឺម៉កលក់សាច់អាំង និងម៉ូតូកង់បី រងការខូចខាត សងសំណងចំនួន១០០០ដុល្លារ ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ ទីតាំងស្ថិតតាមបណ្តោយផ្លូវ២៦១ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។…

កម្លាំងសមត្ថកិច្ច ​បង្ក្រាប​បទ​ល្មើ​ល​២​ករណី​ផ្សេង​គ្នា​ ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន០៤​នាក់​

​ភ្នំពេញៈ​ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា​ កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ បាន​ស្រាវជ្រាវ​បង្ក្រាប​ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់​ជា​បន្តបន្ទាប់​ ពាក់ព័ន្ធ​ប្រព្រឹត្ត​បទល្មើស​០២​ករណី​ផ្សេង​គ្នា​ ទី​១​ករណី​អំពើ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​នៅ​ក្នុង​តឹក​ដី​ខណ្ឌដូនពេញ​ និង​បទល្មើស​លួច​មាន​ស្ថាន​ទម្ងន់​ទោស ​ដោយសារ​ការ​ប្រើ​អំពើ​ហិង្សា​ នៅ​ក្នុង​ទឹកដី​ខណ្ឌ​សែន​សុខ​ ។​ ជនសង្ស័យ​ទាំង​០៤​នាក់​នៅ​ព្រឹក​ថ្ងៃ​ទី​២៣​ ខែមិថុនា​ ឆ្នាំ​២០២២​ ត្រូវ​បាន​កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​ ។​ ​លោក​វរសេនីយ៍ឯក​…

ជនសង្ស័យ ១ក្រុម ធ្វើសកម្មភាពដេញកាប់យុវជន ២នាក់ ប្លន់យកម៉ូតូ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានម្នាក់

ភ្នំពេញៈ កាលពីវេលាម៉ោង ២រំលងអាធ្រាត្រឈានចូលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ មានករណីយុវជន ២នាក់ ត្រូវជនសង្ស័យមួយក្រុមធ្វើសកម្មភាពដេញកាប់ប្លន់យកម៉ូតូ ត្រង់ចំណុចខាងត្បូងប្រមាណ ៥០ម៉ែត្រ ពីស្ពានអាកាសផ្សារដីហុយ តាមបណ្ដោយផ្លូវណត ប្រ៊ីត សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ជនសង្ស័យឃាត់បានម្នាក់ឈ្មោះ ប៊ុត យ៉ាបុត្រ ភេទប្រុស…

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ ករណី ប៉ុនប៉ងមនុស្សឃាត និងប្រើប្រាស់សារធាតុញៀន

សៀមរាប: នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង១០និង៣០ នាទីយប់ នៅចំណុចខាងត្បូងភ្លេីងស្តុបទន្លេសាប ស្ថិតក្នុងភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប មានករណី “ប៉ុនប៉ងមនុស្សឃាត” (ជិះម៉ូតូបម្រុងកាប់ជនរងគ្រោះ ) បង្កឡើងដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាព ជិះម៉ូតូដេញតាមជនរងគ្រោះភេទប្រុស អាយុ៣៧ ឆ្នាំរស់នៅភូមិកើតហេតុខាងលើ ខណៈពេលដែលជនរងគ្រោះជិះម៉ូតូចូលផ្ទះ…

សមត្ថកិច្ចបញ្ជូនជនសង្ស័យ៣នាក់ ទៅតុលាការ ពាក់ព័ន្ធករណីឆក់កាបូបស្ពាយ

ភ្នំពេញៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ០៣នាក់ ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស ដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់យកកាបូបស្ពាយបានសម្រេច បណ្តាលឲ្យជនរងគ្រោះដួលម៉ូតូរងរបួស) ។ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទី១-ឈ្មោះ ពៅ តារ៉ា…

បង្ក្រាបករណីជួញដូរគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ២នាក់ និងដកហូតវត្ថុតាងជាង៥៤គីឡូក្រាម

ភ្នំពេញៈ យោងតាមផេក​ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា អនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក…

ចិនស្រវឹងស្រាបើករថយន្តឡិចស៊ីស RX300 បុកបង្កាន់ដៃស្ពានអាកាស៧មករា បណ្តាលឲ្យក្រឡាប់ផ្ងារជើង

ភ្នំពេញៈ កាលពីវេលាម៉ោង៣និង១០នាទីទៀបភ្លឺថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ ជនជាតិចិនស្រវឹងបើករថយន្តឡិចស៊ីស RX300 មួយគ្រឿង ខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុកបង្កាន់ដៃ ស្ពានអាកាស៧មករា បណ្ដាលឲ្យក្រឡាប់ផ្ងារជើងរងការខូចខាត ស្ថិតតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ នៅមុនពេលកើតហេតុគេឃើញ បុរសម្នាក់បើកបររថយន្ត មួយគ្រឿងម៉ាក ឡិចស៊ីស RX300…

ជនសង្ស័យចំនួន០៣នាក់ ធ្វើសកម្មភាពលួចរថយន្តមួយគ្រឿង ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួនម្នាក់

កណ្តាលៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ថ្ងៃព្រហស្បតិ៍ ១០កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៩ ខែ មិថុនា ឆ្នាំ២០២២ មានករណីអំពើលួច (រថយន្ត) នៅចំណុចមុខឃ្លាំងរបស់ជនរងគ្រោះ ភូមិទួលក្រសាំង សង្កាត់រការខ្ពស់ ក្រុងតាខ្មៅ…

ករណីបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ បានដេកស្លាប់ក្បែរផ្ទះពលរដ្ឋមួយកន្លែង​ នៅខណ្ឌទួលគោក

ភ្នំពេញៈ (ព័ត៌មានបឋម) នាវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២ មានករណីបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ អាយុប្រហែលជាង៣០ឆ្នាំ បានដេកស្លាប់នៅក្បែរផ្ទះបងប្អូនប្រជាពលរដ្ឋមួយកន្លែង ទីតាំងស្ថិតតាមបណ្តោយផ្លូវលេខ២៤៧ ក្នុងភូមិ១០ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ មូលហេតុ៖ មិនទាន់ដឹងច្បាស់នោះទេ ។ បន្ទាប់ពីកើតហេតុ វត្តមានកម្លាំងសមត្ថកិច្ចជំនាញបច្ចេកទេសកោសល្យវិច្ច័យ នៅក្នុងមូលដ្ឋាន…

ករណីឆ្លងចរន្តអគ្គិសនី បណ្តាលឲ្យឆាបឆេះខ្សែភ្លើង រងការខូចខាត

ភ្នំពេញៈ កាលពីវេលាម៉ោង០៩និង៣០នាទីនាទីយប់ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២២ ករណីឆ្លងចរន្តអគ្គិសនី បណ្តាលឲ្យឆាបឆេះខ្សែភ្លើងនៅលើបង្គោល តាមដងផ្លូវយ៉ាងសន្ធោសន្ធៅ បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង ដល់សមត្ថកិច្ច ចុះមកអន្តរាគមន៍ ទីតាំងត្រង់ចំណុចតាមបណ្ដោយផ្លូវ៣១១ កែងនិងផ្លូវ៦០៦ ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ នៅមុនពេលកើតហេតុ ប្រជាពលរដ្ឋរស់នៅជុំវិញកន្លែងកើតហេតុ បានបិទទ្វារចូលសំរាករៀងៗខ្លួន ស្រាប់តែឃើញផ្សែងហុយនៅលើបង្គោល…