ឃាត់ខ្លួនជនសង្ស័យចំនួន ០២ នាក់ ពាក់ព័ន្ធបទល្មើស ប្រើប្រាស់អាវុធដោយគ្នានការអនុញ្ញាត

ភ្នំពេញ៖ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១៥ និង ០០ នាទី កម្លាំងការិយាល័យ បានសហការជាមួយសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលអូរឡាំពិក ធ្វើការត្រូតពិនិត្យបន្ទប់លេខ១១៤ សណ្ឋាគារសេវិនដេ ផ្លូវលេខ១៦៣ ភូមិ៣ សង្កាត់អូរឡាំពិក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យចំនួន ០២ នាក់…

សមត្ថកិច្ចឃាត់ខ្លួនបុរស២នាក់ប្រើប្រាស់អាវុធខុសច្បាប់នៅចំណុចក្នុងសណ្ឋាគារសេវេនដេ

ភ្នំពេញៈ យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា បុរស០២នាក់ប្រើប្រាស់អាវុធខុសច្បាប់ផ្ទុះអាវុធកណ្តាលរាជធានីភ្នំពេញបង្កឲ្យមានការភ្ញាក់ផ្អើល ត្រូវបាននគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញសហការជាមួយនគរបាលខណ្ឌបឹងកេងកង តាមស្វែងរកបង្រ្កាបចាប់ឃាត់ខ្លួនបាន កាលពីរសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចក្នុងសណ្ឋាគារសេវេនដេ បន្ទប់លេខ ១១០ និង ១១៤ ជាន់ទី១ ផ្លូវ១៦៣ សង្កាត់អូរឡាំពិក ខណ្ឌបឹងកេង កង រាជធានីភំ្នពេញ ។…

រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១នេះ បានសម្រេចបើកដំណើរការឡើងនូវមជ្ឈមណ្ឌលពាណិជ្ជកម្មផ្សារអូឡាំពិក ដោយគិតចាប់ពីម៉ោងសូន្យថ្ងៃទី១៧ ខែកក្កដា តទៅ

សេចក្ដីសម្រេច ស្ដីពីការបើកដំណើរការឡើងវិញចំពោះមជ្ឈមណ្ឌលពាណិជ្ជកម្មផ្សារអូឡាំពិក មានទីតាំងស្ថិតក្នុងសង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១តទៅ បន្ទាប់ពីបានអនុវត្តវិធានការ និងពិនិត្យលើស្ថានភាពជាក់ស្ដែង។

បុរសម្នាក់បើករថយន្តមិនប្រយ័ត្ន ជ្រុលទៅបុកម៉ូតូ បណ្ដាលឲ្យនារីពីរនាក់រងរបួសធ្ងន់

ភ្នំពេញៈ បុរសម្នាក់បើករថយន្តកាមរីស៊េរីទំនើប ក្នុងល្បឿនលឿន បានជ្រុលទៅបុកម៉ូតូ ZoomerX ពីចំហៀងពេញទំហឹង បណ្ដាលឲ្យនារីពីរនាក់រងរបួសធ្ងន់ ។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង១២ និង១០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវ២០៥ កែងផ្លូវ៣៤៨ ក្នុងសង្កាត់ទួលស្វាយព្រៃ២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។…

សង្ស័យមានជម្លោះ បើករត់គេចទៅបុកទ្វារផ្ទះពលរដ្ឋ រួចមានភាគីម្ខាងទៀត មកវាយកញ្ចក់រថយន្ត

ភ្នំពេញៈ នៅវេលាម៉ោង០១និង៤០នាទីរំលងអធ្រាត្រថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១ មានរថយន្តស៊េរីទំនើបមួយគ្រឿង បើកបុកទ្វារផ្ទះពលរដ្ឋ ហើយមានយុវជនមួយក្រុមទៀត មកធ្វើសកម្មភាព វាយកម្ទេចរថយន្ត រងការខូចខាតយ៉ាងដំណំ ត្រង់ចំណុចរបងបឋមសិក្សាអង្គអេង ផ្ទះលេខ២៦ តាមបណ្ដោយផ្លូវ២៩២ កែងនិងផ្លូវ១២៩ ស្ថិតក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។ នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់…

នារីម្នាក់ជិះម៉ូតូចេញពីកន្លែងលក់ដូរ ត្រូវជនសង្ស័យម្នាក់ឆក់កាបូប បណ្តាលឲ្យដួលរលាត់ដៃជើង

ភ្នំពេញៈ នៅវេលាម៉ោង០៨និង៣០នាទីយប់ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១ មានករណីជនសង្ស័យម្នាក់ ជិះម៉ូតូធ្វើសកម្មភាព ឆក់កាបូបនារីម្នាក់មិនបានសម្រេច ខណៈនាងជិះម៉ូតូចេញពីកន្លែងលក់ដូរ ត្រលប់ទៅផ្ទះវិញ បណ្តាលឲ្យដួលរងរបួស រលាត់ដៃជើង ត្រង់ម្តុំស្ពានអាកាសស្ទឹងមានជ័យ ចំណុចផ្លូវ២១៧ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។ ករណីខាងលើនេះ នៅមុនពេលកើតហេតុ គេឃើញនារីរងគ្រោះ…

បុរសម្នាក់បើកម៉ូតូកង់បី លឿនជ្រុលបុករថយន្តដឹកគ្រឿងចក្រពីក្រោយ បណ្ដាលឲ្យរងរបួសបែកមុខបែកមាត់

ភ្នំពេញៈ កាលពីវេលាម៉ោង ១២និង៥នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូកង់បី បើកលឿនបុករថយន្តសណ្ដោងដឹកគ្រឿងចក្រពីក្រោយ កំពុងឈប់ចតរង់ចាំស្ដុប ស្ថិតតាមបណ្ដោយផ្លូវព្រះមុនីវង្ស សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ រថយន្តម៉ាក DAEWOO ពណ៌សលាយខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3C-7905។ ម៉ូតូកង់បីម៉ាក បាចា…

អគ្គិភ័យឆេះរោងយាម នៅក្នុងវិទ្យាល័យ បឹងកេងកង អស់ទាំងស្រុង

ភ្នំពេញៈ យោងតាមផេករបស់ការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្រ្គោះនៃស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា​ ករណីគ្រោះអគ្គិភ័យមួយដែលបានកើតឡើង នៅវេលាម៉ោង ៥និង១០នាទីល្ងាច ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១នេះ នៅចំណុតាមបណ្ដោយផ្លូវលេខ៦៣ កែងផ្លូវ៣៩២ ភូមិ១ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ព្រមទាំងបំផ្លាញរោងយាមអស់ទាំងស្រុង។ លោក ព្រហ្ម យ៉ន…

អាជ្ញាធរខណ្ឌបឹងកេងកង អំពាវនាវឲ្យអាជីវករផ្សារអូឡាំពិក និងប្រជាពលរដ្ឋដែលរស់នៅជុំវិញផ្សារអូឡាំពិកទាំងអស់ មកយកសំណាកតេស្តរកវីរុសកូវីដ-១៩

អាជ្ញាធរខណ្ឌបឹងកេងកង អំពាវនាវឲ្យអាជីវករផ្សារអូឡាំពិក និងប្រជាពលរដ្ឋដែលរស់នៅជុំវិញផ្សារអូឡាំពិកទាំងអស់ មកយកសំណាកតេស្តរកវីរុសកូវីដ-១៩ នៅបរិវេណវិទ្យាល័យទួលស្វាយព្រៃ នៅថ្ងៃសុក្រ ទី ២ ខែកក្កដា ឆ្នាំ ២០២១។

រដ្ឋបាលរាជធានីភ្នំពេញ ប្រកាសសម្រេចផ្អាកដំណើរការលក់ដូរជាបណ្តោះអាសន្ននៅផ្សារអូរឡាំពិក រយៈពេល១៤ថ្ងៃ ពីថ្ងៃទី៣-១៦ ខែកក្កដា ឆ្នាំ២០២១

រដ្ឋបាលរាជធានីភ្នំពេញ ប្រកាសសម្រេចផ្អាកដំណើរការលក់ដូរជាបណ្តោះអាសន្ននៅផ្សារអូរឡាំពិក ដែលមានទីតាំងនៅសង្កាត់អូរឡាំពិត ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ រយៈពេល១៤ថ្ងៃ ពីថ្ងៃទី៣-១៦ ខែកក្កដា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩។