មន្រ្ដីចូលនិវត្ដន៍ ជនជាតិអាឡឺម៉ង់ម្នាក់ រលាកស្រោមពោះធ្ងន់ធ្ងរ និងធ្លាយពោះវៀនធំ បណ្តាលឲ្យស្លាប់នៅមន្ទីរពេទ្យពហុព្យាបាលអន្ដរជាតិខេមា

ភ្នំពេញៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ជនជាតិអាឡឺម៉ង់ម្នាក់ បានស្លាប់នៅមន្ទីរពេទ្យខេមា ផ្ទះលេខ២៨ ផ្លូវលេខ២៩៤ ភូមិ៦ សង្កាត់បឹងកេងកង ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២០។ យោងតាមរបាយការណ៍របស់នគរបាលខណ្ឌបឹងកេងកង បានឱ្យដឹងថាជនរងគ្រោះឈ្មោះ CLAUBEN PETER GERHARD…

ជនសង្ស័យ២នាក់ត្រូវសមត្ថកិច្ចក្របួចជាប់បន្ទាប់ពីឆក់ទូរស័ព្ទបានរួចព្យាយាមគេចខ្លួន

ភ្នំពេញៈ កាលពីថ្ងៃទី ២៣ ខែ តុលា ឆ្នាំ ២០២០ វេលាម៉ោង១២និង ៣០ នាទី កម្លាំងជំនាញរបស់ការិយាល័យ សហការណ៍ជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌចំការមន ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន ០២ នាក់ នៅចំណុចមុខផ្ទះគ្មានលេខ ផ្លូវលេខ៩៧ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ…

រថយន្តស៊េរីទំនើប បុករថយន្ត៥៧០ ព្យាយាមបើករត់គេចពីកន្លែងកើតហេតុ ស្មានរួចខ្លួននៅជាប់ដដែល

ភ្នំពេញៈ (ព័ត៌មានបឋម)​ កាលពីវេលាម៉ោងប្រមាណ១១និង៣០នាទីយប់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តស៊េរីទំនើប បុករថយន្ត៥៧០ ហើយព្យាយាមបើករត់ចេញពីកន្លែងកើតហេតុ នៅខណ្ឌបឹងកេងកង ស្មានតែរួចខ្លួន ស្រាប់តែមកជាប់អន្ទាក់សមត្ថកិច្ចនៅខណ្ឌចំការមន រាជធានីភ្នំពេញ។ មូលហេតុ៖ មិនទាន់ដឹងពិតប្រាកដ។​ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ ។ សម្រាប់ព័ត៌មានលម្អិត Post News…

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីប៉ុនប៉ងលួចយកម៉ាញ៉េតូម៉ូតូ នៅខណ្ឌបឹងកេងកង

ភ្នំពេញៈ យោងតាមផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង១៣ និង៣០នាទី កម្លាំងផ្នែកជំនាញនៃអធិការដ្ឋាន និងប៉ុស្ដិ៍នគរបាលរដ្ឋបាល អូឡាំពិក ខណ្ឌបឹងកេងកង បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីប៉ុនប៉ងលួចយកម៉ាញ៉េតូម៉ូតូ នៅចំណុចមុខផ្ទះលេខ៥AEo ផ្លូវលេខ១៥៣ ក្រុមទី៣៩ ភូមិ៥ សង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។…

Update៖​ សមត្ថកិច្ច​ បញ្ជូនខ្លួនពេទ្យធ្មេញ​ម្នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ ករណីបើករថយន្តបង្កឲ្យមនុស្សស្លាប់និងរងរបួស

ភ្នំពេញៈ ជនបង្កដែលបើករថយន្តបុកម៉ូតូបណ្តាលឲ្យបុរសម្នាក់ស្លាប់ និងម្នាក់ទៀតរបួសធ្ងន់ ត្រូវបានសមត្ថកិច្ចការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ នៅវេលាម៉ោង១៣និង៣០នាទីរសៀលថ្ងៃនេះ ។ កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង២៣ និង៣០នាទីយប់ នៅចំណុច ផ្លូវ១៧៣ ប្រសព្វផ្លូវ៣២៨ ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងរថយន្តម៉ាក Lexus…

នារីនិស្សិត សាលាN.U.Mឆ្នាំទី៤ម្នាក់ ត្រូវជនសង្ស័យ ២នាក់ ជិះម៉ូតូមកពីក្រោយអមសងខាង រួចឆក់កាបូបលុយទៅបាត់

ភ្នំពេញៈ កាលពីវេលាម៉ោង ៥និង៥០នាទីទៀបភ្លឺថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ នេះ ត្រង់ចំណុជិតវិទ្យាស្ថានវ៉ាន់ដា តាមបណ្តោយផ្លូវម៉ៅសេទុង នៅក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ មានករណីចោរឆក់កាបូបលុយស្ត្រីម្នាក់ រួចជិះម៉ូតូរត់គេចខ្លួនបាត់។ ជនរងគ្រោះឈ្មោះ ចន រស្មី ភេទស្រី អាយុ ២២ឆ្នាំ ជនជាតិខ្មែរ…

ឃាត់ខ្លួនពេទ្យធ្មេញម្នាក់បើករថយន្តបុកម៉ូតូរួចថយក្រោយកិនបន្ថែមបណ្តាលឲ្យស្លាប់ម្នាក់របួសធ្ងន់ម្នាក់

ភ្នំពេញៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា​កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង១១និង៣០នាទីយប់នៅចំណុចផ្លូវ១៧៣ប្រសព្វផ្លូវ៣២៨ ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្តម៉ាកLexusNX200Tពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ2BH-8494ជាមួយម៉ូតូម៉ាកHondaC125ពណ៍ខ្មៅពាក់ស្លាកលេខកណ្តាល1AI-3848។ ប្រភពព័ត៌មានបានឲ្យដឹងថាមុនពេលកើតហេតុរថយន្តLexus200Tបានបើកបរតាមបណ្តោយផ្លូវ១៧៣ទិសដៅពីជើងទៅត្បូង។លុះដល់កន្លែងកើតបានបុកម៉ូតូ១គ្រឿងពីក្រោយរួចហើយថយរថយន្តមកក្រោយកិនបន្ថែមទៀតបណ្តាលឲ្យអ្នកបើកម៉ូតូស្លាប់នៅកន្លែងកើតហេតុនិងអ្នករួមដំណើរម៉ូតូម្នាក់រងរបួសធ្ងន់។ សមត្ថកិច្ចបានឲ្យដឹងថាអ្នកបើកបររថយន្តបង្កមានឈ្មោះយ៉ាន់ណាលីណាភេទប្រុសអាយុ៣០ឆ្នាំជនជាតិខ្មែរមុខរបរពេទ្យធ្មេញស្នាក់នៅផ្ទះលេខ៥អឹមក្រុមទី៤ភូមិព្រៃព្រីងខាងត្បូងទី១សង្កាត់ចោមចៅទី២ខណ្ឌពោធិ៍សែនជ័យ(បន្ទាប់កើតហេតុត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លូនរួមនឹងរថយន្ត)។ ភាភីម៉ូតូជាជនរងគ្រោះបើកបរដោយឈ្មោះខុនតុងភេទប្រុសអាយុ១៩ឆ្នាំមុខរបរកម្មករសំណង់ស្នាក់នៅផ្លូវបេតុងភូមិ០១សង្កាត់ស្ទឹងមានជ័យ១ខណ្ឌមានជ័យ(ស្លាប់)និងអ្នករួមដំណើរឈ្មោះពៅម៉ត់ភេទប្រុសអាយុ១៧ឆ្នាំមុខរបររត់កង់បីស្នាក់នៅភូមិស្រះកែវសង្កាត់ក្រាំងស្វាយស្រុកព្រះស្តេចខេត្តព្រៃវែង(របួសធ្ងន់)។ ករណីនេះសមត្ថកិច្ចនៃការិយាល័យចរាចរណ៍ផ្លូវគោកកំពុងតែរៀបចំសំណុំឯកសារបញ្ជូនទៅតុលាការដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់៕  

មុខសញ្ញារឆក់កក្រើករាជធានីភ្នំពេញម្នាក់ពេលនេះ ត្រូវចាត់ការតាមនិតិវិធីហើយ

ភ្នំពេញៈ យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ជនសង្ស័យ០១នាក់ ដែលធ្វើសកម្មភាពឆក់ទ្រព្យសម្បត្តិប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញសម្រេចបាន ០៤លើកបង្កឱ្យជនរងគ្រោះរងរបួសត្រូវបានកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញស្រាវជ្រាវបង្រ្កាបចាប់ខ្លួន។ ជនសង្ស័យ និងវត្ថុតាងនៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ ត្រូវបានកម្លាំងការិយាល័យជំនាញកសាងសំណុំរឿងចាប់បញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់ដោយរងការចោទប្រកាន់ពីបទអំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហឹង្សាទៅលើជនរងគ្រោះ។ការបង្រ្កាបចាប់ខ្លួនជនសង្ស័យក្នុងអំពើឆក់សម្រេចបានលទ្ធផលជាបន្តបន្ទាប់មកនេះត្រូវគេមើលឃើញថាកម្លាំងនគរបាលរាជធានីភ្នំពេញគ្រប់ផ្នែកនិងជំនាញអនុវត្តវិធានការបង្ការទប់ស្កាត់និងបង្រ្កាបទៅលើជនសង្ស័យដែលធ្វើ សកម្មភាពអំពើឆក់ឱ្យមានប្រសិទ្ធភាពដើម្បីការពារទ្រព្យសម្បត្តិ អាយុជីវិតប្រជាពលរដ្ឋនិងភ្ញៀវទេសចរ អនុវត្តយ៉ាងម៉ឺងម៉ាត់តាមបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញ។ បទល្មើសឆក់នេះជាបញ្ហាប្រឈមធ្វើឱ្យប្រជាពលរដ្ឋភ័យខ្លាចកន្លងមកបង្កគ្រោះថ្នាក់ដល់ជនរងគ្រោះរហូតបាត់បង់អាយុជីវិត។ពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌនៅក្នុងរាជធានីភ្នំពេញនេះផងដែរឯកឧត្តម នាយឧត្តមសេនីយ៍…

រថយន្ត STAREX បុកថ្មពុះចែកទ្រូងផ្លូវបាក់៣កំណាត់ និងរងការខូចខាតយ៉ាងដំណំ

ភ្នំពេញៈ នៅវេលាម៉ោង១និង១៥ទីរំលងអធ្រាត្រថ្ងៃព្រហស្បតិ៍ ទី០៨ ខែតុលា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តមួយគ្រឿងបើកបរ ក្នុងល្បឿនលឿន មិនប្រុងប្រយ័ត្នជ្រុលបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យបាក់បីកង់ រថយន្តរងការខូចខាតផ្នែកខាងមុខទាំងស្រុង ក្នុងហេតុការណ៍នេះមិនបង្កឲ្យមានអ្នករបួសនោះទេ នៅតាមបណ្តោយផ្លូវព្រះមុនីវង្ស ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ នៅមុនពេលកើតហេតុ គេឃើញយុវជនប្រុសស្រីចំនួន២នាក់ បើកបររថយន្តមួយគ្រឿងម៉ាក starex…

ជនភេទទី៣ពីរនាក់ បើកទ្វារឡានលួចទូរស័ព្ទពីយប់ ព្រឹកឡើងយកទៅបញ្ចាំ ម្ចាស់ទាន់ហៅសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញៈ ជនសង្ស័យភេទទី៣ពីរនាក់បើកទ្វារឡានលួចទូរស័ព្ទគេពីយប់ព្រឹកឡើងម្ចាស់ទាន់ហៅសមត្ថកិច្ចឃាត់បាន។ ហេតុការណ៍នេះឃាត់ខ្លួននេះបានកើតឡើង កាលពីវេលាម៉ោង១ និង២០នាទី រសៀលថ្ងៃទី១ ខែតុលា ឆ្នាំ២០២០ ក្នុងសង្កាត់ផ្សារកណ្តាលទី២ ខណ្ឌដូនពេញ រាជធានី ។ ជនសង្ស័យនិងជនរងគ្រោះមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ។ តាមប្រភពព័ត៌មានពីកន្លែងកើត ហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុ គឺកាលពីវេលាយប់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ ២០២០…