បង្ក្រាបករណីនាំចូល ស្តុក ចែកចាយ និងតាំងលក់ នាឡិកាម៉ាក ZINVO ក្លែងក្លាយ ឃាត់ខ្លួនម្ចាស់ទីតាំងជនជាតិចិន២នាក់

ភ្នំពេញ: យោងតាមផេក នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានឲ្យដឹងថា នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ កម្លាំងជំនាញនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន និងតំណាងក្រុមហ៊ុន ZINVO LLC. ក្រោមការដឹកនាំសម្របសម្រួលនីតិវិធីពីលោក សាយ ណូរ៉ា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះបង្ក្រាបករណីនាំចូល ស្តុក ចែកចាយ…

សូមជួយស៊ែរបន្តផង! ម្តាយគេម្តាយយើង

ភ្នំពេញៈ យោងតាមផេករបស់ស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា មានលោកយាយម្នាក់អាយុប្រហែលជា ៧០ឆ្នាំ ឈ្មោះ ហេង ញឹប ពាក់អាវខ្មៅ ខោពណ៍លឿង ស្នាក់នៅផ្ទះលេខ០២ ផ្លូវ៣៧៦ ភូមិ ៧ សង្កាត់ទួលស្វាយព្រៃទីមួយ ខណ្ឌបឹងកេងកង បានវង្វេងចេញពីផ្ទះវេលាម៉ោង ៤ រសៀល ថ្ងៃទី២៥ ខែវិច្ឆិកា…

ទ្បង់គ្រីស័រស៊េរីទំនើបឆ្នាំ ២០២១ មានតម្លៃជាង ១០ម៉ឺនដុល្លារ ទើបទិញបានបីថ្ងៃ ត្រូវរថយន្តក្រុមហ៊ុនស៊ិនទ្រីដឹកសំរាមបើកបុក បណ្ដាលឲ្យខូចខាត

ភ្នំពេញៈ មានករណីគ្រោះថ្នាក់រាចរណ៍មួយ រវាងរថយន្តក្រុមហ៊ុនស៊ិនទ្រីដឹកសំរាម បុកគ្នាជាមួយរថយន្តទំនើប ម៉ាកទ្បង់គ្រីស័រ ស៊េរីឆ្នាំ ២០២១ មានតម្លៃជាង ១០ម៉ឺនដុល្លារ ដែលទើបតែទិញបានបីថ្ងៃ បណ្កាលឲ្យរងការខូចខាតទាំងសងខាង តែមិនបង្កឲ្យមានមនុស្សរងរបួសនោះទេ។ ហេតុការណ៍នេះ កើតទ្បើងនាវេលាម៉ោង ២ និង៤០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២២ ខែវិច្ឆកា ឆ្នាំ២០២០ តាមបណ្ដោយផ្លូវលេខ…

ជនសង្ស័យម្នាក់ ត្រូវនគរបាលឃាត់ខ្លួន ពាក់ព័ន្ធករណីលួច

ភ្នំពេញៈ ​​​​យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង១១និង៣០នាទី កម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាន និងប៉ុស្ដិ៍នគរបាលរដ្ឋបាលទំនប់ទឹកខណ្ឌបឹងកេងកង បានឃាត់ខ្លួនជនសង្ស័យ ម្នាក់ពីបទ លួច (ទូរស័ព្ទដៃ) នៅចំណុចផ្ទះលេខ២៣៨D ផ្លូវម៉ៅសេទុង ក្រុម១៥ ភូមិ៣ សង្កាត់ទំនប់ទឹក…

នគរបាលឃាត់ខ្លួនសន្ដិសុខយាមនៅមុខធានាគារកម្ពុជាម្នាក់ ពីបទ លួច (កញ្ចក់រថយន្ដ) និងរក្សាទុកនូវសារធាតុញៀនខុសច្បាប់

ភ្នំពេញៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង១៩នឹង៣០នាទី កម្លាំងផ្នែកជំនាញនៃអធិការដ្ឋាន និងប៉ុស្ដិ៍នគរបាលរដ្ឋបាលទំនប់ទឹក ខណ្ឌបឹងកេងកង បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទ លួច (កញ្ចក់រថយន្ដ) និងរក្សាទុកនូវសារធាតុញៀនខុសច្បាប់ វេលាម៉ោង០២នឹង៤៥នាទី ថ្ងៃខែឆ្នាំដែល នៅចំនុចមុខផ្ទះលេខ អេស១៣ ផ្លូវស៊ីលវ័រ ក្រុម៣៤(ខ)…

នារីខ្មែរវ័យ១៦ឆ្នាំម្នាក់ មានផ្ទៃពោះបីខែ ត្រូវសង្សារនាងជាជនជាតិចិន វាយធ្វើបាប រហូតដល់សន្លប់ នៅក្នុងខុនដូ៨ប្រេសស៊ីស រ៉ូប៊ី

ភ្នំពេញៈ នារីវ័យក្មេងម្នាក់ បានរងនូវអំពើហិង្សា រងរបួសធ្ងន់ពេញផ្ទៃមុខ ដោយសារបុរសជាសង្សារម្នាក់ វាយដំ បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលា ម៉ោង១២និង១០នាទីយប់ រំលងអធ្រាត្រ ឈានចូលថ្ងៃសៅរ៍ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ ត្រង់ចំណុច ផ្លូវ៣២០ កែងនិងផ្លូវ១០៥ នៅខុនដូ មួយកន្លែងមានយីហោ ៨ប្រេសស៊ីស រ៉ូប៊ី…

ស្រ្តីម្នាក់រត់តុលើកស្រាបៀរ ត្រូវសមត្ថកិច្ចឃាត់ខ្លួនករណីលួច…

ភ្នំពេញៈ យោងតាមផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង១៧ និង០០នាទី សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល បឹងកេងកង១ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចទូរស័ព្ទដៃ នៅចំណុចក្នុងផ្សារបឹងកេងកង ផ្លូវ៣៨០ ភូមិ៩ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះឈ្មោះ សាន យូណាវ…

សមត្ថកិច្ចល្បាត​ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចឆ្កឹះសោទ្វារ យកម៉ូទ័រ និងស្ពីកឃរ័JBL

ភ្នំពេញៈ យោងតាមផេក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង០៦ និង០០នាទី កម្លាំងជំនាញប៉ុស្តិ៍នគរបាលរដ្ឋបាល អូឡាំពិក បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចឆ្កឹះសោទ្វារ យកម៉ូទ័រចំនួន០៥គ្រឿង និងស្ពីកឃរ័JBLចំនួន១គ្រឿង នៅចំណុចមុខផ្ទះលេខ៣៦ ផ្លូវលេខ៣០៤ ក្រុមទី៤២ ភូមិ៥ សង្កាត់អូឡាំពិក…

កម្លាំងសមត្ថកិច្ចប៉ុស្តិ៍ទួលស្វាយព្រៃទី២ ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយពីធ្វើសកម្មភាពឆក់ខ្សែកបានសម្រេច តែរត់មិនរួច ត្រូវជាប់ខ្នោះ

ភ្នំពេញៈ ជនសង្ស័យម្នាក់ ក្រោយពីធ្វើសកម្មភាពឆក់ខ្សែកពីស្ត្រីម្នាក់បានសម្រេច ក្រោយមកក៏បានជិះម៉ូតូរត់គេចខ្លួន ភ័យពេកក៏បើកទៅបុកម៉ូតូអ្នកធ្វើដំណើរតាមផ្លូវបណ្ដាលឲ្យដួល ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៧និង០០នាទីព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតនៅត្រង់ចំណុចផ្លូវ២៧៤កែង២០៥ ក្រុម៣៣ ភូមិ៥ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ ជនសង្ស័យឈ្មោះ ចាន់…

Lexus570បុកជាមួយម៉ូតូបណ្តាលឲ្យមានអ្នករបួសធ្ងន់៣នាក់បញ្ជូនទៅសង្គ្រោះភ្លាមៗ

ភ្នំពេញៈ (ព័ត៌មានបឋម) មានករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលរថយន្តLexus570បុកជាមួយម៉ូតូបណ្តាលឲ្យមានអ្នករបួសធ្ងន់បញ្ជូន៣នាក់ទៅសង្គ្រោះភ្លាមៗ កើរតហេតុកាលពីវេលាម៉ោង១១និង៥៥នាទីយប់ ថ្ងៃទី៨ ខែវិច្ឆកា ឆ្នាំ២០២០ ស្ថិតនៅក្បែរអាងទឹកអូឡាំពិច សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ មូលហេតុមិនទាន់ដឹងច្បាស់នៅឡើយទេ។ ព័ត៌មានលម្អិតPost News និងផ្សាយជូននៅពេលក្រោយ៕