មុខសញ្ញាយ៉ាងសកម្ម ជំនាញខាងឆក់ ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ ពេលនេះ អស់លក្ខណ៍ហើយ
ភ្នំពេញៈ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បង្ក្រាបបានមុខសញ្ញា ឆក់កាបូបទូរស័ព្ទចំនួន២នាក់ ដែលធ្លាប់ធ្វើសកម្មភាពយ៉ាងសកម្ម ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ។ ផ្អែកតាមចម្លើយសារភាព ជនសង្ស័យទាំង២នាក់ បានឲ្យដឹងថា រូបគេធ្លាប់ធ្វើសកម្មភាពផ្ទាល់ និងការពារពីក្រោយ (បិទគូថ) ចំនួន១១ដង (សម្រេច១០ដង)។ ជនសង្ស័យទី១ ឈ្មោះ វង្ស រីឆាត…