ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រកាស មេបញ្ជាការអាវុធហត្ថខណ្ឌ កំបូល បឹងកេងកង និង ចំការមន ចូលកាន់តំណែងជាផ្លូវការ!

ភ្នំពេញៈ នាព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជា មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាស មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌចំនួន៣រូប ក្នុងនោះមាន មេបញ្ជាការខណ្ឌកំបូល និង បឹងកេងកង…

កម្លាំងសមត្ថកិច្ចសហការគ្នាចាប់បានជនសង្ស័យដែលឆក់ជនជាតិចិនធ្លាក់ពីលើកង់បីស្លាប់ បានហើយ

ភ្នំពេញៈ ជនសង្ស័យដែលធ្វើសកម្មភាពឆក់ទូរសព្ទ័ដៃជនជាតិចិនបណ្តាលអោយជនរងគ្រោះធ្លាក់ពីលើកង់បីស្លាប់កាលពីថ្ងៃ២៩ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង៩នឹង៤០នាទី ដែលទីតាំងកើតហេតុស្ថិតនៅសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង ។ ជាលទ្ធផលនៃការស្រាវជ្រាវ ចាប់ពីថ្ងៃកើតហេតុរហូតដល់ថ្ងៃ០៦ ខែកញ្ញា ឆ្នាំ២០១៩នេះ កម្លាំងនគបាលបានសហការណ៏ជាមួយផ្នែកជំនាញ អធិការដ្ឋាននឹងកម្លាំងការរិយាល័យព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ ស្រាវជ្រាវរហូតកំណត់មុខសញ្ញាបាន នឹងធ្វើការបង្ក្រាប បានមុខសញ្ញា ចំនួន០២ នាក់ មធ្យោបាយ(ម៉ូតូធ្វើសកម្មភាពឆក់០១គ្រឿង)ព្រមទាំងដកហូត…

រថយន្តម៉ាកម៉ាស្ដារ ស្លាកលេខ រដ្ឋ13 2-1209 ប៉ះគ្នាជាមួយម៉ូតូសិស្សសាលាទួនហ្វា បណ្ដាលឲ្យមានអ្នករងរបួស

ភ្នំពេញៈ (ព័ត៌មានបឋម) នៅវេលាម៉ោង ១ និង៣០នាទីរសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវ៣១០ ក្នុងសង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រថយន្តម៉ាកម៉ាស្ដារ ១គ្រឿង ពណ៌ស ពាក់ស្លាកលេខ រដ្ឋ13 2-1209 បើកបរដោយបុរសម្នាក់ ប៉ះគ្នាជាមួយម៉ូតូសិស្សសាលាទួនហ្វា…

ស្ត្រីចុងភៅដាំបាយឲ្យលោកឧកញ៉ាម្នាក់ ជិះម៉ូតូ PCX ប៉ះជាមួយឌ្រីមសង់ បណ្ដាលឲ្យរបួសធ្ងន់

ភ្នំពេញៈ (ព័ត៌មានបឋម) នៅវេលាម៉ោង ២ និង០០នាទីរសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៩ តាមផ្លូវម៉ៅសេទុងកែងផ្លូវ១៨៣ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍ ស្ត្រីម្នាក់ម៉ូតូម៉ាក PCX ស្លាកលេខ 1FX-9990 បានប៉ះគ្នាជាមួយម៉ូតូម៉ាក ឌ្រីមសង់ ជិះដោយយុវជនម្នាក់ បណ្ដាលឲ្យរងរបួសធ្ងន់ម្នាក់។…

សូមបងប្អូនប្រុងប្រយ័ត្ន! ករណីជនជាតិចិនម្នាក់ ត្រូវចោរ២នាក់ឆក់ទូរស័ព្ទធ្លាក់ពីលើម៉ូតូកង់បីស្លាប់

ភ្នំពេញៈ នៅវេលាម៉ោង ៩និង៣០នាទីយប់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ ជិតសាលាបឋមសិក្សាទួលស្លែងផ្លូវ១៧៣ កែងនិងផ្លូវ៣១០ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ បុរសជនជាតិចិនម្នាក់ បានបាត់បង់ជីវិត ខណៈកំពុងជិះម៉ូតូកង់បី ត្រូវចោរ ២នាក់ ជិះម៉ូតូ មកឆក់យកទូរសព្ទ័ដៃ បណ្តាលឲ្យជនរងគ្រោះធ្លាក់ពីលើម៉ូតូកង់បី បោកក្បាលនឹងថ្នល់ស្លា។ ជនរងគ្រោះជាជនជាតិចិនមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ។…

ជនជាតិចិនជាច្រើននាក់ ត្រូវឃាត់ខ្លួននៅទីតាំង២ផ្សេងគ្នា ក្នុងខណ្ឌបឹងកេងកង

ភ្នំពេញៈ កាលពីវេលាម៉ោង៣ និង០០នាទីរសៀលថ្ងៃ២៩ ខែសីហា ឆ្នាំ២០១៩ សមត្ថកិច្ចចម្រុះ បានចុះបង្ក្រាប និងឃាត់ខ្លួនជនជាតិចិន ជាច្រើននាក់ ត្រង់ចំណុចអាគារអាផាតមិនលេខ១៩៤ ផ្លូវ៤៣០ ភូមិ៤ ក្រុម២១ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង និងទីតាំងមួយកន្លែងទៀត ស្ថិតនៅសង្កាត់ទួលស្វាយព្រៃ១ ខណ្ឌបឹងកេងកងដូចគ្នា។ សមត្ថកិច្ច បានឲ្យដឹងថា…

ជនជាតិចិនជាច្រើននាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅក្នុងខុនដូមួយកន្លែង

ភ្នំពេញៈ តាមសេចក្តីរាយការណ៍ព័ត៌មានបឋមបានឲ្យដឹងថាជនជាតិចិនជាច្រើននាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅក្នុងខុនដូមួយកន្លែង កាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ ដែលស្ថិតនៅតាមបណ្តោយផ្លូវ៤៣០ ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ មូលហេតុមិនទាន់ដឹងច្បាស់នៅឡើយទេ។ ព័ត៌មានលំអិត Post News និងផ្សាយជូននៅពេលក្រោយ៕  

ត្រៀមៗបងប្អូន!! ពេលសមត្ថកិច្ចចាប់ផ្ដើមផាកពិន័យជាប្រាក់វិញហើយ

ភ្នំពេញៈ អធិការដ្ឋាននគរបាលខណ្ឌបឹងកេងកងចុះផាកពិន័យ ចំពោះបងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមម៉ូតូក៏ដូចជាអ្នករួមដំណើរជាមួយ ដែលមិនបានពាក់មួកដាក់កញ្ចក់ត្រឹមត្រូវ និងក្រោមឥទ្ធិពលជាតិស្រវឹងត្រូវបានផាកពិន័យជាប្រាក់វិញហើយ បន្ទាប់ពីកម្លាំងនគរបាលបានចុះអប់រំអស់រយៈពេលមួយខែពេញ ដោយមិនបានផាកជាលុយនោះទេ ត្រឹមចាប់បានអប់រំនែនាំឲ្យបងប្អូនដែលខុសត្រឡប់ទៅផ្ទះវិញ។ ដូចនេះ សូមបងប្អូនពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវត្រូវគោរពច្បាប់ទាំងអស់គ្នា៕

រថយន្តម៉ាកសឺដេស បើកបំពានភ្លើងស្តុប ត្រូវរថយន្តព្រូសបុកខ្ទាត ទៅប៉ះរថយន្តឡង់គ្រឺស័រ និងរបងវត្តមហាមន្ត្រី រងការខូចខាត

ភ្នំពេញៈ រថយន្តស៊េរីទំនើបម៉ាកសឺដេសមួយគ្រឿង បើកបំពានភ្លើងស្តុប ត្រូវបានរថយន្តព្រូស បុកបណ្តាលឲ្យខ្ទាតទៅប៉ះរថយន្តឡង់គ្រឺស័រស៊េរីទំនើប ពាក់ស្លាកលេខខេមរភូមិន្ទមួយគ្រឿងទៀត ព្រមទាំងបុករបងវត្តមហាមន្ត្រី រងខូចខាត កាលពីវេលា ម៉ោង១ និង៤០នាទីយប់ រំលងអធ្រាត្រ ឈានចូលថ្ងៃអាទិត្យ ទី២៥ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅចំណុចស្តុបវត្តមហាមន្ត្រី តាមបណ្តោយផ្លូវព្រះសីហនុ កែងនិងផ្លូវ១៦៣ ក្នុងសង្កាត់អូឡាំពិច…

សង្ស័យស្រវឹងស្រា បុរសម្នាក់បើករថយន្តព្រូស ពន្លះរបាំងថ្មពុះចែកទ្រូងផ្លូវ នៅខណ្ឌបឹងកេងកង

ភ្នំពេញៈ បុរសម្នាក់រួមដំណើរ និងបុរសម្នាក់ទៀត បានបើក រថយន្តព្រូសមួយគ្រឿង ទំនងជាស្រវឹងស្រា បោះពួយយ៉ាងលឿន ក៏ជ្រុលទៅបុកក្បាលថ្ម ពុះចែកទ្រូវផ្លូវបាក់ អស់១កង់ ហើយរថយន្តហោះគងជាប់ពីរលើទ្រូវផ្លូវទៅមុខលេងរួច សំណាងល្អមិនបង្កឲ្យអ្នកណាម្នាក់រងរបួសនោះទេ។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង១០និង៤០នាទីយប់ថ្ងៃសៅរិ៍ទី២៤ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវម៉ៅសេទុង កែងនិងផ្លូវ១៩៣ ក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង…