ឆក់ឥតល្ហែ ២ករណីផ្ទួនៗគ្នា នៅស្ពានស្ទឹងមានជ័យ បណ្ដាលឲ្យក្មេងស្រីតែម្នាក់ទ្រហោយំ និងបុរសម្នាក់ទៀត រងរបួសធ្ងន់
ភ្នំពេញៈ (ព័ត៌មានបឋម) ឆក់ទៀតហើយ ២ករណីផ្ទួនៗ គ្នាម្តុំស្ពានអាកាសស្ទឹងមានជ័យ តាមបណ្ដោយផ្លូវព្រះមុនីរ៉េត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នាវេលាម៉ោង ១និង៣០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២។ ករណីទី១៖ ជនរងគ្រោះជានារីក្មេងស្រីតែម្នាក់ឯង ត្រូវជនសង្ស័យឆក់ទូរសព្ទម៉ាក 11Pro តម្លៃ ៤៥០ដុល្លារ យកទៅបាត់ស្រមោល…