សូមជួយស៊ែរស្វែងរកសាច់ញាតិគាត់ផង! ស្ត្រីម្នាក់ត្រូវរថយន្តកិនស្លាប់ នៅខណ្ឌមានជ័យ

ភ្នំពេញៈ (ព័ត៌មានបឋម) សូមជួយស៊ែរស្វែងរកសាច់ញាតិគាត់ផង! នាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត និងម៉ូតូ បណ្ដាលឲ្យជនរងគ្រោះស្លាប់ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ២ ម្ដុំរង្វង់មូលព្រះនរាយណ៍ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ៕

កម្លាំងនគរបាលខណ្ឌបឹងកេងកង ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងករណីលួចម៉ូតូ

ភ្នំពេញៈ នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង១៤និង១០នាទី កម្លាំងផ្នែកជំនាញ សហការជាមួយប៉ុស្ដិ៍នគរបាលរដ្ឋបាលបឹងកេងកងទី២ បានធ្វើស្រាវជ្រាវតាមរយៈប្រព័ន្ធ GPS រហូតឈានដល់ឃាត់ខ្លួនជនសង្ស័យ ម្នាក់ ពាក់ព័ន្ធករណីលួចម៉ូតូ ប្រព្រឹត្ដិនៅចំណុចផ្ទះលេខ១៩cz ផ្លូវ៣០៤ ក្រុម៥៤ ភូមិ៥ សង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះឈ្មោះ…

កម្លាំងនគរបាលខណ្ឌមានជ័យ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចគាស់គន្លឹះទ្វារយកម៉ូតូ

ភ្នំពេញៈ នៅវេលាម៉ោង១០និង០០នាទីព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលបឹងទំពន់ទី២ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលច្បារអំពៅទី២ ធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីអំពើលួចមានស្ថានទម្ងន់ទោស ដោយសារការកាប់គាស់ទម្លុះទម្លាយ (យកទុលឡឺវីសឆ្កឹះគន្លឹះទ្វារយកម៉ូតូ) នៅចំណុចម្តុំផ្សារច្បារអំពៅ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលបានប្រព្រឹត្តនៅចំណុចផ្ទះលេខ១៩៤ ផ្លូវលេខ៣៧១ ក្រុម១ ភូមិក្បាលទំនប់ទី២ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ…

បុរសម្នាក់បើករថយន្ត បុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញៈ នៅវេលាម៉ោង ១១យប់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ដោយបុរសម្នាក់ បើករថយន្តបុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យបាក់ ២ផ្ទាំង រងការខូចខាតយ៉ាងដំណំ ត្រង់ចំណុចលើស្ពានអាកាសស្ទឹងមានជ័យ ស្ថិតនៅតាមបណ្តោយផ្លូវ២៧១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ប្រភពពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់ បានបើករថយន្តម៉ាកហាយឡែនឌ័រ ពណ៌ខ្មៅមួយគ្រឿង ពាក់ស្លាកលេខ…

ផ្អើលលោកពេញវត្ត! ករណីក្មេងស្ទាវដេញកាប់គ្នាក្នុងវត្តអង្គពោធិញាណ បន្សល់ទុកតែកាំបិត

ភ្នំពេញៈ (ព័ត៌មានបឋម) នាវេលាម៉ោង ៨យប់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ មានករណីក្មេងស្ទាវដេញកាប់គ្នាក្នុងវត្តអង្គពោធិញាណ បន្សល់ទុកតែកាំបិត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ករណីនេះ មិនមានមនុស្សរងរបួសទេ ក្រោយពីកើតហេតុសមត្ថកិច្ច និងកម្លាំងប្រជាការពារភូមិ ចុះដល់ទីតាំងអន្តរាគមន៍ភ្លាមៗ៕

ជនសង្ស័យម្នាក់ជាប់អន្ទាក់សមត្ថកិច្ច បន្ទាប់ពីធ្វើសកម្មភាពលួចទូរស័ព្ទដៃ

ភ្នំពេញៈ យោងតាមផេក ក្រុមស្រាវជ្រាវនិងបង្ក្រាបនៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ បានឲ្យដឹងថា នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២​ វេលាម៉ោង០០និង៤៥នាទីយប់ ត្រង់ចំណុចផ្ទះលេខ១១៧៧ ផ្លូវជាតិលេខ៥ ក្រុមទី៥ ភូមិខ២ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ ករណីលួច (ទូរស័ព្ទដៃ)​ ក្រោយពីទទួលពាក្យបណ្ដឹងពីជនរងគ្រោះ​ ក្រោមការបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត…

នារីស្រស់ស្អាតម្នាក់ ត្រូវជនសង្ស័យ ២នាក់ ឆក់ទូរសព្ទ I Phone 12Promax និងលុយ ៤០ម៉ឺនរៀលបានសម្រេច ដោយមិនរំខានដល់សមត្ថកិច្ច

ភ្នំពេញៈ (ព័ត៌មានបឋម) ករណីជនសង្ស័យធ្វើសកម្មភាពឆក់ទូរសព្ទ I Phone 12Promax និងលុយមួយចំនួន ៤០ម៉ឺនរៀល ពីនារីស្រស់ស្អាតម្នាក់ តាមបណ្តោយផ្លូវ២១៧ ក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ នាវេលាម៉ោង ២យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២។ ដំណើររឿង៖ មុនពេលកើតហេតុនារីរងគ្រោះ បើកបរម៉ូតូម៉ាក ប៊ីត…

កម្លាំងនគរបាលខណ្ឌមានជ័យ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឆក់កាបូប

ភ្នំពេញៈ កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង ២៣និង០០នាទី កម្លាំងប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី២ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ នៅចំណុចផ្លូវលំ ភូមិ៥ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ពាក់ព័ន្ធអំពើលួចមានស្ថានទម្ងន់ទោស (ឆក់យកកាបូបស្ពាយ) ដែលបានប្រព្រឹត្តនៅចំណុចបណ្តោយផ្លូវ២៧១(គល់ស្ពានអាកាសស្ទឹងមានជ័យ) ភូមិ៥ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី២០…

ឃាត់ខ្លួនជនសង្ស័យ៥នាក់ ក្រោយពីធ្វើសកម្មភាព លួចគាស់សោទ្វារចូលលួចទ្រព្យសម្បត្តិ របស់ប្រជាពលរដ្ឋ

ភ្នំពេញៈ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ បានធ្វើការឃាត់ខ្លួនជនសង្ស័យ៥នាក់ ក្រោយពីធ្វើសកម្មភាព លួចគាស់សោទ្វារចូលលួចទ្រព្យសម្បត្តិ របស់ប្រជាពលរដ្ឋ ករណីឃាត់ខ្លួននសង្ស័យខាងនេះ កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុចផ្លូវបេតុងភូមិឫស្សីទី២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ។ ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបានទី១-ឈ្មោះ សេង គឹមហ៊ត អាយុ ៣០ ឆ្នាំ…

ជើងខ្លាំងខាងឆក់ ទូរសព្ទ លើស្ពាន និងក្រោមស្ពានអាកាសស្ទឹងមានជ័យ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានហើយ..!

ភ្នំពេញៈ យោងតាមផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា មុខសញ្ញាឆក់យ៉ាងសកម្មនៅលើស្ពាន និងក្រោមស្ពានអាកាសស្ទឹងមានជ័យ ម្នាក់ទៀតត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ ឃាត់ខ្លួន នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង១៥:៣០នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចផ្លូវបេតុងលូទឹកស្អុយ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ពាក់ព័ន្ធករណីឆក់យកកាបូបក្រវ៉ាត់ចង្កេះ ប្រព្រឹត្តនៅចំណុចមុខផ្ទះលក់គ្រឿងសង្ហារឹមលេខ២១២ ផ្លូវលេខ២១៧ ក្រុម៥២…