ស្នងការ​រាជធានី​ភ្នំពេញ​​បង្ហាញ​មុខ​ជនសង្ស័យ​បុ្រសស្រី​ចំនួន៧នាក់ករណីបន្លំ​ឯកសារ និង​ឆបោក​យក​លុយ​ជាង​២លានដុល្លារ

ភ្នំពេញ​ ៖ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ កំរិត​ស្រាល​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បាន​ធ្វើ​ការ​បង្ហាញ​មុខ​ជនសង្ស័យ​បុ្រសស្រី​ចំនួន៧នាក់​ជាសាធារណៈ​ ករណីបន្លំ​ឯកសារ និង​ឆបោក​យក​ប្រាក់៤ករណី​ផ្សេង​គ្នា គិត​ជា​ទឹក​ប្រាក់​អស់​ប្រមាណ​ជាង២លានដុល្លារ។ ក្នុង​ការ​បង្ហាញ​មុខ​ជនសង្ស័យ​ប្រុស​ស្រី​ទាំង៧នាក់​នេះ ធ្វើ​ឡើង​កាល​ពី​វេលា​រសៀល​ថ្ងៃទី ២៤ ខែ កុម្ភៈ​ ឆ្នាំ២០២២ បន្ទាប់ពី​សមត្ថកិច្ច ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន ជា​បន្តបន្ទាប់​កាលពី​ថ្ងៃទី​១៩ ,២១​និង ថ្ងៃទី​២២ ខែ កុ​ម្ភៈ…

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ៣នាក់ករណីលួចមានស្ថានទម្ងន់ទោស

ភ្នំពេញៈ យោងតាមផរករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ជនសង្ស័យចំនួន៣នាក់ត្រូវបានកម្លាំងនគរបាលាខណ្ឌដង្កោស្រាវជ្រាវបង្ក្រាបឃាត់ខ្លួនពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស(ដោយការប្រើអំពើហិង្សាប្រើដុំថ្មវ៉ៃយកម៉ូតូ)ប្រព្រឹត្តកាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង១១និ០០នាទី ត្រង់ចំណុចផ្លូវលំស្ថិតនៅភូមិរកាកុះ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ជនរងគ្រោះឈ្មោះថុល វណ្ណា ភេទប្រុស អាយុ៣២ឆ្នាំជ នជាតិខ្មែរមុខរបរជាងដែកទីលំនៅភូមិរការកុះសង្កាត់ព្រៃសខណ្ឌដង្កោរាជធានីភ្នំពេញ។ ជនសង្ស័យ០៣នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនជាបន្តបន្ទាប់នៅថ្ងៃទី២៣-២៤ខែកុម្ភៈឆ្នាំ២០២២រួមាន៖១-ឈ្មោះហេងសេងហៃភេទប្រុសអាយុ៣២ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតប្រាកដទីលំនៅភូមិទួលសំបូរសង្កាត់ព្រៃវែងខណ្ឌដង្កោរាជធានីភ្នំពេញ។២-ឈ្មោះរុនរាភេទប្រុសអាយុ២៣ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតប្រាកដស្នាក់នៅផ្ទះជួលភូមិត្នោតជ្រុំ៥សង្កាត់បឹងទំពុនទី២ខណ្ឌមានជ័យរាជធានីភ្នំពេញ។៣-ឈ្មោះភាពសុខហេងភេទប្រុសអាយុ១៨ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតប្រាកដស្នាក់នៅផ្ទះជួលភូមិត្នោតជ្រុំ៥សង្កាត់បឹងទំពុនទី២ខណ្ឌមានជ័យរាជធានីភ្នំពេញ។ វត្ថុតាងចាប់យក៖ម៉ូតូម៉ាកហុងដាសេ១២៥ពណ៌ខ្មៅស៊េរីឆ្នាំ២០១៧ពាក់ស្លាកលេខភ្នំពេញ1GM-6794មានលេខតួនិងលេខម៉ាស៊ីន9826433ចំនួន០១គ្រឿង,កាំបិតកែច្នៃចំនួន០១,កាំបិតប៉័ងតោចំនួន០១,ទូរស័ព្ទដៃម៉ាកOPPOពណ៌ទឹកមាសចំនួន០១គ្រឿង។ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំង០៣នាក់បានឆ្លើយសារភាពថាពួកគេពិតជាបានធ្វើសកម្មភាពប្រើដុំថ្មវ៉ៃយកម៉ូតូរបស់ជនរងគ្រោះប្រាកដមែនទើបជនរងគ្រោះក៏បានដាក់ពាក្យបណ្តឹងចំឈ្មោះជនសង្ស័យដើម្បីឱ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់តែម្តង៕  

នគរបាលខណ្ឌដង្កោបង្ក្រាបក្រុមជនសង្ស័យចំនួន​៣​នាក់ ពាក់ពន្ធ័ករណីប្លន់ម៉ូតូ

កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានស្រាវជ្រាវចាប់ខ្លួនក្រុមចោរប្លន់ចំនួន​៣​នាក់ជាបន្តបន្ទាប់ ក្រោយពីធ្វើសកម្មភាពវាយប្លន់យកម៉ូតូពីជនរងគ្រោះម្នាក់បានសម្រេចកាលពី ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០២២ ​កន្លងទៅ។ប្រតិបត្តិការបង្ក្រាបក្រុមជនសង្ស័យនេះ បានធ្វើឡើងនៅថ្ងៃទី២៣-២៤ ខែកុម្ភៈ ឆ្នាំ​២០២២ ដោយដក​ហូតបានម៉ូតូជនរងគ្រោះចំនួនមួយគ្រឿង និងវត្ថុតាងមួយចំនួនទៀត។ ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ ១-​ឈ្មោះ ហេង សេង​ហៃ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ…

កម្លាំងនគរបាលចាប់ខ្លួនជនឆបោកតាមទូរស័ព្ទជាង៧ពាន់ដុល្លារ ដោយប្រាប់ជនរងគ្រោះថា ត្រូវរង្វាន់ពីធនាគា

ជនឆបោកតាមទូរស័ព្ទម្នាក់ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌ​កម្រិត​ស្រាល​ នៃស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ស្រាវជ្រាវចាប់ខ្លួននិងកសាងសំណុំរឿងបញ្ជូនទៅ​តុលាការកាលពី​ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០២២នេះ ក្នុងករណីឆបោក​យកលុយ៧២០០ដុល្លារអាមេរិច ពី​គណនេយ្យ​របស់​ជនរងគ្រោះ ដោយ​ប្រាប់ជនរងគ្រោះថា ជនរងគ្រោះបានត្រូវពីក្រុមហ៊ុន អេស៊ីលីដា ។ ជន​សង្ស័យមានឈ្មោះ យ​ត ដា​ណែ​ត ហៅ ង៉ែត ភេទ​ប្រុស អាយុ៣៥ឆ្នាំ មុខរបរមិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​មិន​ចាំ​លេខ…

សម្តេចតេជោ ហ៊ុន សែនអំពាវនាវឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នខណៈមានអ្នកស្លាប់ជាបន្តបន្ទាប់ដោយសារ ជំងឺកូវីដ-១៩ និងមេរោគបំប្លែងថ្មីអូមីក្រុង

Mc ៖សម្តេចតេជោ ហ៊ុន សែន ប្រកាសអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងប្រទេស ជាពិសេសប្រជាពលរដ្ឋរស់ នៅរាជធានីភ្នំពេញ រួមគ្នាប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ជាពិសេសមេរោគកូវីដ-១៩ បំប្លែងខ្លួនថ្មី អូមីក្រុង ដែលរយៈពេលប៉ុន្មានថ្ងៃជាប់ៗគ្នានេះ ករណីស្លាប់បានកើត ឡើងជាបន្តបន្ទាប់។ ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯក ក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញនាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ សម្តេចអគ្គមហា…

សម្ដេចតេជោ ហ៊ុន សែន ៖ មិនមានការបិទខ្ទប់ប្រទេសនោះទេ បើទោះបីជាអ្នកឆ្លងមេរោគបំប្លែងថ្មី «អូមីក្រុង»កំពុងកើនឡើង

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានគូសបញ្ជាក់អះអាងថា ក្នុងដំណែងជានាយករដ្ឋមន្ត្រី ដែលមានសិទ្ធិអំណាចពេញលេញក្នុងការបញ្ជាបិទ ឬបើក គឺសម្ដេចមិនអនុវត្តន៍នូវវិធានការបិទខ្ទប់ប្រទេសឡើងវិញនោះទេ ដូច្នេះសូមឱ្យបងប្អូនប្រជាពលរដ្ឋកុំឱ្យមានការជ្រួលច្របល់នាំគ្នាទៅទិញអីវ៉ាន់ស្តុកទុកនោះ។ ក្នុងខណៈអញ្ជើញចូលរួមក្នុងពិធីបើកការដ្ឋានសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯក ស្ថិតនៅភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ២០២២ សម្ដេចតេជោមានប្រសាសន៍ថា…

រថយន្តបុកចូលផ្ទះប្រជាពលរដ្ឋបណ្តាលឲ្យរងការខូចខាត

ភ្នំពេញៈ (ព័ត៌មានបឋម) កាលពីវេលាម៉ោង៩និង០០នាទីយប់ ថ្ងៃទី២១ ខែកុម្ភះ ឆ្នាំ២០២២ មានករណីរថយន្តបុកចូលផ្ទះប្រជាពលរដ្ឋបណ្តាលអោយរងការខូចខាត ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ៕  

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ករណីជិះម៉ូតូកាន់ដាវ និងកាំបិតផ្គាក់

ភ្នំពេញៈ កាលពីថ្ងៃទី ២០ ខែ កុម្ភៈ ឆ្នាំ ២០២២ វេលាម៉ោង៧និង៣០នាទី មានជនសង្ស័យឈ្មោះ មុត មុន្នីជាតិ ភេទ ប្រុស អាយុ ១៨ ឆ្នាំ និងបក្ខពួកចំនួន ០៦ នាក់ទៀតមិនស្គាល់ឈ្មោះបានជិះម៉ូតូចំនួន ០៣…

រដ្ឋបាលរាជធានីភ្នំពេញ ផ្អាកចរាចរផ្លូវ​មួយចំនួន​បណ្តោះអាសន្នបើក​ការដ្ឋាន​សាងសង់​គម្រោងអភិវឌ្ឍ​ប្រព័ន្ធ​បង្ហូរ​ទឹកកខ្វក់​ជើងឯក​

រដ្ឋបាលរាជធានីភ្នំពេញនឹងធ្វើការផ្អាកចរាចរជាបណ្តោះ អាសន្ន ដោយមិនអនុញ្ញាតឱ្យយានជំនិះគ្រប់ប្រភេទឆ្លងកាត់កំណាត់មហាវិថីអ្នកឧញ៉ាមហាភក្ដីសប្បុរិសភោគាធិបតី ហ៊ុន នាង (ផ្លូវ ៣០ម៉ែត្រ) ចាប់ពីមហាវិថីកងយោពលខេមរភូមិន្ទ (ផ្លូវ២៧១) ដល់មហាវិថី សម្តេច ហ៊ុន សែន (ផ្លូវ ៦០ម៉ែត្រ) នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២។ ការផ្អាកចរាចរជាបណ្តោះអាសន្ន ដើម្បីចំពិធីបើកការដ្ឋានសាងសង់គម្រោងអភិវឌ្ឍន៍ប្រព័ន្ធបង្ហូរទឹកកខ្វក់…

កម្លាំងនគរបាលខណ្ឌមានជ័យ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឆក់យកទូរស័ព្ទដៃ

ភ្នំពេញៈ កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង១៣និង៣០នាទី នៅចំណុចបណ្តោយផ្លូវលំ ភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ (កន្លែងកើតហេតុ) ជនរងគ្រោះមិនស្គាល់អត្តសញ្ញាណម្នាក់ ភេទស្រី អាយុប្រហែល១៨ឆ្នាំ ជិះម៉ូតូ០១ គ្រឿងម៉ាក វ៉េវ ពណ៌ខ្មៅ ដោយបានកាន់ទូរស័ព្ទដៃ០១…