បុរសវ័យ៣៧ឆ្នាំម្នាក់ ត្រូវបានគេប្រទះឃើញ សាកសពអណ្ដែតក្នុងទឹក នៅមុខវត្តកោះក្របី

ភ្នំពេញៈ នៅវេលាម៉ោង០៩និង៣០នាទីថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២២ នៅចំណុចមុខវត្តកោះក្របី ភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មានករណីប្រទះឃើញសាកសពបុរសវ័យ៣៧ឆ្នាំម្នាក់អណ្តែតនៅក្នុងទឹក បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង ដល់ប្រជាពលរដ្ឋ និងកម្លាំងសមត្ថកិច្ចនៅក្នុងមូលដ្ឋាន ។ សពជនរងគ្រោះមានឈ្មោះ គា សុធី ហៅម៉ាប់ ភេទប្រុស អាយុ៣៧ឆ្នាំ…

បាត់ពីផ្ទះជាច្រើនថ្ងៃ ស្រាប់តែប្រទះឃើញសាកសពអណ្តែតលើផ្ទៃទឹកទន្លេ

ភ្នំពេញ : គ្រូបង្រៀនភាសាអង់គ្លេសម្នាក់ បាត់ពីផ្ទះ៣ថ្ងៃ ប្រទះឃើញសាកសពអណ្តែតលើផ្ទៃទឹកទន្លេ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីព្រឹកថ្ងៃទី៤ ខែកុម្ភៈឆ្នាំ២០២២ ស្ថិតនៅលើផ្ទៃទឹកទន្លេ មុខវត្តកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ក្រោយពេលទទួលបានព័ត៍មានខាងលើនេះ សមត្ថកិច្ចមូលដ្ឋានសង្កាត់ព្រែកថ្មី​នៃអធិការដ្ឋានខណ្ឌច្បារអំពៅ ចុះទៅដល់កន្លែងកើតហេតុ និងបានស្រង់សាកសព មកខាងលើ ដើម្បីប្រគល់ទៅឲ្យខាងការិយាល័យបច្ចេកទេស កោសល្យវិច័យ…

ស្ត្រីម្នាក់ផឹកស្រាស្រវឹងជោគជាំ បានវាយធ្វើបាបកូនមានអាយុ៣ខែ បណ្ដាលឱ្យមានស្នាមរបួសពេញខ្លួន

ភ្នំពេញ៖ ស្ត្រីម្នាក់ ដោយមានវិបត្តិផ្លូវចិត្ត ហើយបានផឹកស្រាស្រវឹងជោគជាំ បានវាយធ្វើបានកូនប្រុសខ្លួនឯង ដែលទើបតែមានអាយុ៣ខែប៉ុណ្ណោះ បណ្ដាលឱ្យមានស្នាមរបួសពេញខ្លួន កាលពីយប់ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២២ ស្ថិតនៅបន្ទប់ជួល ក្នុងសង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ស្ត្រីជាម្តាយរបស់ក្មេងរងគ្រោះ មានឈ្មោះ ឃិប អាយុ២៨ឆ្នាំ ជាបុគ្គលិកធ្វើការនៅហាង ស្នាក់នៅបន្ទប់ជួល…

ម៉ូតូបុកជាមួយរ៉ឺម៉ក បណ្តាលឲ្យមនុស្ស២នាក់រងរបួសធ្ងន់

ភ្នំពេញៈ តាមសេចក្តីរាយការណ៍ព័ត៌មានបឋម​បានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចណ៍មួយដែលម៉ូតូបុកជាមួយរ៉ឺម៉ក បណ្តាលឲ្យមានមនុស្ស២នាក់រងរបួសធ្ងន់ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី២ ខែកុម្ភះ ឆ្នាំ២០២២ ទីតាំងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ៕  

ក្រុមអ្នកគុណនិយមដែលដេញកាប់គ្នាយ៉ាងអាណាធិបតេយ្យ ត្រូវអាវុធហត្ថរាជធានីភ្នំពេញស្រាវជ្រាវនិងចាប់បានហើយ!

ក្មេងស្ទាវមួយក្រុមមានគ្នាចំនួន១០នាក់ ជិះម៉ូតូចំនួន៤គ្រឿង ប្រដាប់ដោយកាំបិត ដាវ បានធ្វើសកម្មភាពវាយ និងកាប់ទៅលើជនរងគ្រោះបណ្ដាលឲ្យរងរបួសធ្ងន់ នៅចំណុចការ៉ាស់សាំងតេលា ផ្លូវវេងស្រេង កែងផ្លូវ៣៧១ (ផ្លូវសឡា) កាលពីវេលាម៉ោង១៦និង៣០នាទី ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ ត្រូវបាន អាវុធហត្ថរាជធានីភ្នំពេញ កំណត់បានមុខសញ្ញាជាបណ្តើរ និងឃាត់ខ្លួនជនសង្ស័យម្នាក់ហើយ គឺឈ្មោះ អ៊ិន…

បុរសម្នាក់ចង.ក សម្លាប់ខ្លួនដោយមិនទាន់ដឹងមូលហេតុ

ភ្នំពេញៈ (ព័ត៌មានបឋម) ករណីបុរសម្នាក់ចង.ក បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧និង៤០នាទីយប់ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២។ សំលាប់ខ្លួន ស្ថិតក្នុងភូមិឬស្សី៣ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ មូលហេតុមិនទាន់ដឹងច្បាស់នៅឡើយទេ៕  

កម្លាំងនគរបាលឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីអំពើលួចកាត់យកខ្សែភ្លើង

ភ្នំពេញៈ អធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីអំពើលួចកាត់យកខ្សែភ្លើងកើតហេតុ នៅចំណុចផ្ទះលេខ៥៩២ ផ្លូវលេខ២៧១ ភូមិក្បាលទំនប់១ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែ មករា ឆ្នាំ២០២២ វេលាម៉ោង១៩និង០០នាទី ។ ហេតុការណ៍៖ កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ វេលាម៉ោង១៤និង៣០នាទី…

ករណីគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់

ភ្នំពេញៈ (ព័ត៌មានបឋម) នាវេលាម៉ោង ១២និង៣០នាទីថ្ងៃត្រង់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់ ស្ថិតតាមបណ្ដោយផ្លូវ៣០ម៉ែត្រ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ក្រោយពីកើតហេតុសមត្ថកិច្ច បានចុះដល់ទីតាំងធ្វើការស្រាវជ្រាវបន្ត ចំពោះជនរងគ្រោះ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ៕

រថយន្តស្លាកលេខនគរបាល 2-3882 បុករះទីតាំងកន្លែងលក់មីឆា បណ្តាលឲ្យមនុស្សរបួសនិងខូចខាតផ្នែកសម្ភារៈ

ភ្នំពេញៈ នៅវេលាម៉ោង០១ និង៤០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តកាម៉ារី មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខនគរបាល 2-3882 បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ បានបុករះកន្លែ ងលក់មីឆា និងបាយឆាមួយកន្លែង បណ្តាលឲ្យមនុស្សរងរបួស និងរងការខូចខាតផ្នែកសម្ភារៈ បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើងដល់ បងប្អូនប្រជាពលរដ្ឋ និងកម្លាំងសមត្ថកិច្ចនៅក្នុងមូលដ្ឋាន…

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីអំពើ ប៉ុនប៉ងលួច

ភ្នំពេញៈ កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ វេលាម៉ោង ១០និង៣០នាទីយប់ កម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី២ បានសហការជាមួយកម្លាំងផ្នែកអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានធ្វើការល្បាតពួនស្ទាក់ក្នុងមូលដ្ឋាន ពេលមកដល់ចំណុចបណ្តោយផ្លូវលំ ភូមិ៥ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (កន្លែងកើតហេតុ) ស្រាប់តែប្រទះឃើញជនសង្ស័យម្នាក់ឈ្មោះ មាន សាម៉េត ហៅ…