Update៖ក្មេងប្រុសអាយុជាង ១ខួប លង់ទឹកប្រឡាយបឹងទំពុនពេលនេះរកឃើញហើយ

ភ្នំពេញ: ករណីក្មេងម្នាក់ខណះពេលដែលម្តាយមិននៅបណ្តាលឲ្យលង់ទឹកស្លាប់នាវេលាម៉ោង ៤និង៥០នាទីរសៀលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២១ រហូតមកដល់ម៉ោង៨និង៣០នាទីយប់ទើបរកឃើញក្មេងដែលលង់ទឹកប្រឡាយបឹងទំពុន ស្ថិតក្នុងភូមិត្នោតជ្រុំ៣ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជនរងគ្រោះមានឈ្មោះ សុខ លាភ អាយុ២០ខែ។ តាមប្រភពព័ត៌មាននៅទីតាំងកន្លែងកើតហេតុបានឲ្យដឹងថា ដោយសារម្តាយគាត់រវល់ទៅធុរ៉េនទុកកូននៅផ្ទះបណ្តាលឲ្យលង់ស្លាប់បែបនេះ។ ក្រោយកើតហេតុសមត្ថកិច្ចបានចុះពិនិត្យជាក់ស្តែងរួចទើបប្រគល់សពឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕  

សមត្ថកិច្ច ស្រាវជ្រាវឃាត់ខ្លួនក្រុមជនសង្ស័យ២នាក់ ករណីឆក់កាបូបបណ្តាលឲ្យជនរងគ្រោះដួល

ភ្នំពេញៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានស្រាវជ្រាវឃាត់ខ្លួនក្រុមជនសង្ស័យចំនួន២នាក់ បានជាបន្តបន្ទាប់ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់កាបូបបណ្តាលឲ្យជនរងគ្រោះដួលម៉ូតូរងរបួស)។ លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានឲ្យដឹងថា កាលពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១៩និង៥០ នាទី កម្លាំងការិយាល័យបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ សុក…

មានករណីក្មេងប្រុសអាយុជាង ១ខួប លង់ទឹកប្រឡាយបឹងទំពុន

ភ្នំពេញៈ (ព័ត៌មានបឋម) នាវេលាម៉ោង ៤និង៥០នាទីរសៀលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២១ មានករណីក្មេងប្រុសអាយុជាង ១ខួប លង់ទឹកប្រឡាយបឹងទំពុន ស្ថិតក្នុងភូមិត្នោតជ្រុំ៣ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ខណៈនេះកំពុងបង្កការភ្ញាក់ផ្អើល អេស្កាវ៉ាទ័រ ធ្វើការកាយរុករក។ សម្រាប់ព័ត៌មានលម្អិត Post News នឹងផ្សាយជូនបន្ត៕

ឃាត់ខ្លួនជនសង្ស័យ០៣នាក់ ករណីលួចគ្រឿងអលង្ការនៅចំណុចផ្ទះជួល ខណៈម្ចាស់ទៅធ្វើបុណ្យសពម្តាយ

ភ្នំពេញៈ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង០២និង០០នាទី រំលងអធ្រាត្រ នៅចំណុចក្នុងផ្ទះជួល ផ្លូវលំ ក្រុមទី៩ ភូមិព្រែកទាល់១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានករណីលួច (យកគ្រឿងអលង្ការ) កើតឡើង០១លើក បង្កឡើងជនសង្ស័យ០៣នាក់ ស្លៀកពាក់ស៊ីវិល មធ្យោបាយថ្មើរជើង ។…

ជនសង្ស័យចំនួន០៩នាក់ គាស់ផ្ទះពលរដ្ឋយកទ្រព្យសម្បត្តិ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន០៤នាក់

ភ្នំពេញៈ នៅវេលាម៉ោង០៥ និង ៣០នាទីព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ កម្លាំងសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស (គាស់ផ្ទះយកទ្រព្យសម្បត្តិ) បានប្រព្រឹត្តកាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង០១និង០០នាទីរំលងអធ្រាត្រ នៅចំណុចផ្ទះលេខ៧អា ផ្លូវលំ ភូមិភ្នាត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានករណីលួចមានស្ថានទម្ងន់ទោស…

ស្លាប់ម្នាក់របួសធ្ងន់ម្នាក់បញ្ជូនទៅសង្រ្គោះភ្លាមៗបន្ទាប់ពីម៉ុតូបុកជាមួយម៉ូតូ

ភ្នំពេញៈ (ពត័មានបឋម) ករណីគ្រោះថ្នាក់ចរាចរណ៍ដែលម៉ូតូ២គ្រោះងបុកគ្នាបណ្តាលឲ្យស្លាប់ម្នាក់និងរបួសម្នាក់ បង្កការភ្ញាក់ផ្អលើលកាលវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ ភូមិដំណាក់ធំ៣ សង្កាតស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ មូលហេតុមិនទាន់ដឹងច្បាស់នោះឡើយទេ៕  

កម្លាំងព្រហ្មទណ្ឌកម្រិតស្រាល ចុះបង្ក្រាបទីតាំងជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្ស ២៦នាក់ និងម៉ូតូច្រើនគ្រឿង

ភ្នំពេញៈ (ព័ត៌មានបឋម) ៣និង៤៦នាទីរសៀល ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ កម្លាំងព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានី ចុះបង្ក្រាបទីតាំងជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្ស ២៦នាក់ និងម៉ូតូច្រើនគ្រឿង ស្ថិតក្នុងភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ក្រោយឃាត់ខ្លួន កម្លាំងព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានី បានបញ្ជូនអ្នកលេងទាំងនោះ…

កម្លាំងចម្រុះចុះជួយសម្រួលចរាចរណ៍​ ដើម្បីកុំឲ្យមានការកកស្ទះ​ និងបញ្ជៀសមិនឲ្យឆ្លងកាត់ដោយសារទឹកជំនន់

ភ្នំពេញៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ស​ ថេត​ អគ្គស្នងការរង​និងជាស្នងការនគរបាលរាជធានីភ្នំពេញ​ នៅយប់ថ្ងៃពុធ ទី២៧ ខែតុលា ឆ្នាំ២០២១ កម្លាំងចម្រុះនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដឹកនាំដោយលោកវរសេនីយ៍ឯក​ ម៉េង​ វិមានតារា​ អធិការនគរបាលខណ្ឌមានជ័យ​ បានដឹកនាំកម្លាំងចុះជួយសម្រួលចរាចរណ៍​ ដើម្បីកុំឱ្យមានការកកស្ទះ​ និងបញ្ជៀសចរាចរណ៍មិនឲ្យឆ្លងកាត់ដោយសារទឹកជំនន់ នៅចំណុចផ្លូវ៥០ម+៦០ម…

បង្រ្កាបក្រុមចោរកាប់ប្លន់ស្លាកលេខម៉ូតូមួយសម្បុក ឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់បានចំនួន៦នាក់

ភ្នំពេញៈ កម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ ជាប់រវល់និងតាមដានស្ថានភាពទឹកជំនន់ នៅក្នុងភូមិសាស្ត្រខណ្ឌដង្កោ តែកម្លាំងជំនាញនៅតែបន្តបង្រ្កាបបទល្មើសឆក់ និងប្លន់ការពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានជាប្រចាំ ទោះបីទឹកនៅមិនទាន់ស្រកក៏ដោយ ជាក់ស្តែងកម្លាំងជំនាញនគរបាលព្រហ្មទណ្ឌខណ្ឌដង្កោ សហការជាមួយកម្លាំងនគរបាល ប៉ុស្តិ៍រដ្ឋបាលនគរបាលខណ្ឌដង្កោ បានបើកការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យមួយក្រុម ដែលតែងតែធ្វើសកម្មភាពអុកឡុកប្លន់យកស្លាកលេខម៉ូតូ ពីជនរងគ្រោះយ៉ាងសកម្ម ។ កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង០៥និង០០នាទី…

លួចដោះស្លាកលេខរថយន្តបាន១ខែ ស្មានតែរួចខ្លួនត្រូវសមត្ថកិច្ច ស្រាវជ្រាវតាមឃាត់ទាល់តែបាន

ភ្នំពេញ: កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង០៧ និង៣០នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបែកក្អម ស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យ០២នាក់ ករណីលួចដោះស្លាកលេខរថយន្ត នៅចំណុចមុខផ្ទះលេខ៨៨៩ ផ្លូវបេតុង ភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ កាលពីថ្ងៃទី២៩-០៩-២០២១ វេលាម៉ោង០៣ និង៣៨នាទីទៀបភ្លឺ ។ ជនសង្ស័យ០២នាក់៖១-ឈ្មោះ…